ភាគ 09 : ទ្រាំបន្ដិចទៅណា៎៎....

1.3K 77 0
                                    

~ EnJoy Reading ~√

រាងកាយតូចអង្គុយអោបក្បាលជង្គង់ខ្លួនឯងទាំងទឹក
ភ្នែករលីងរលោងភាពភ័យខ្លាចវាយលុកមកកាន់តែខ្លាំងពេលដែលរាងក្រាស់ទៅបាត់មួយសម្បក់ធំហើយមិនឃើញមកវិញ....

"គេមិនទុកខ្ងុំចោលហើយទៅវិញបាត់ទេមែនទេ...?អាមនុស្សអាក្រក់ហេតុអីទៅយូរយ៉ាងនេះ...?អាមុខគេកែខុសហឹកហឹក...."ជុងហ្គុក

"កុំគិតថាជេរយើងហើយយើងមិនលឺអោសោះ"រាងក្រាស់និយាយស្របដើរមកកាន់តែជិតក្មេងតូចក្នុងដៃមានអុសនឹងផ្លែឈើតិចតូច គេដាក់អុសចុះមើលទៅក្មេងតូចដែលងើបមុខមកទឹកភ្នែកជោកថ្ពាល់

"ហឹកហឹក....បើដឹងថាជេរហើយលោកមកវិញខ្ងុំជេរយូរហើយ"រាងតូចស្ដើងរត់ទៅអោបកាយមាំលឺសម្ដីរបស់ក្មេងតូចហើយធ្វើអោយរាងក្រាស់ជ្រួញចញ្ចើមចូលគ្នាចេះគិតចេញទៅកើត?

"បើយើងមិនចង់មកទោះឯងជេរដល់ឯងស្លាប់ក៏យើងមិនមកដែល"លឺបែបនេះហើយរាងតូចប្រលែងពីការអោបទៅអង្គុយវិញដោយមិនតមាត់ព្រោះគេឃ្លានខ្លាំងណាស់គ្មានអារម្មណ៍ប្រកែកតទៀតទេ

skip

"ធ្វើការយ៉ាងមិចទើបអោយរឿងនេះកើតឡើងបាន?"ខេដែលទើបមកដល់ស្រែកដាក់អ្នកក្រោមបង្គប់ដោយទឹកមុខរាបស្មើធ្វើអោយពួកគេអោនមុខចុះអ្នកណាមិនដឹងថាបន្ទាប់ពីថេហ្យុងហើយនោះម្នាក់នេះហើយគឺសាហាវឃោឃៅនោះធ្វើអោយពួុកគេភ័យបែកញើសតាមជើងសក់ប៉ុនៗគ្រាប់ពោត...

"ខ្ងុំសុំទោសដែលបណ្ដាលអោយមានរឿងបែបនេះកើតឡើង"ឡាមីនអោនគំនាប់តែក៏ត្រូវខេទាញអោយអង្គុយព្រោះដៃរបស់គេបានត្រូវគ្រាប់ទោះគេរួចខ្លួនមកវិញតែសឹងតែយ៉ាប់ទៅហើយ...

"ចង់ដាក់ទោសពួុកឯងពេលនេះក៏ចៅហ្វាយមិនអាច
មកវិញដែលនាំគេទៅសម្រាកសល់ប៉ុន្មានឆាប់តាមរកចៅហ្វាយតែគាត់កើតអីពួុកឯងនឹងមិនសល់ឆ្អឹងទេ"ខេក្រោកឈរមកបញ្ជាអ្នកក្រោមបង្គាប់កូនចៅមាឌធំម្នាក់ចូលមកជួយគ្រាឡាមីនចេញទៅ ខេងាកមកមើលមុខតាគីដែលដើរចូលមករកគេដោយអោនគំនាប់ទោះគេលួចមានចិត្តលើរាងតូចដែលមានស្នាមញញឹមដ៏ស្រស់ស្អាតដូចផ្កាម្នាក់នេះប៉ុណ្ណាតែគេនឹងរាងតូចគឺខុសគ្នាដូចមេឃនឹងដីសូម្បីតែគិតថាស្រឡាញ់គេខុសធ្ងន់បាត់ទៅហើយ...

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Donde viven las historias. Descúbrelo ahora