ភាគ១៨
(ចាន់ និយាយ)
ខ្យល់ត្រជាក់បានបក់មកប៉ះរាងកាយរបស់ខ្ញុំដែលមានអារម្មណ៍ថាឈឺពេញខ្លួនដូចជាពេលដែលនៅពីក្មេងដែលឈឺពេញខ្លួនរហូតកម្រើកមិនបាន បន្ទាប់ពីត្រូវឪពុកចុងរបស់ខ្ញុំវ៉ៃខ្ញុំនិងអ្នកម៉ាក់ខ្ញុំនោះ។ ខ្ញុំបើកភ្នែកសន្សឹមៗសម្លឹងមើលជុំវិខ្លួនក៏បានជើញខ្លួនឯងនៅក្នុងផ្ទះឈើបុរាណដែលជាផ្ទះរបស់លោកតាបានទុកឱ្យអ្នកម៉ាក់ ហើយខ្ញុំបែរទៅខាងស្ដាំដៃក៏បានឃើញអ្នកម៉ាក់ខ្ញុំកំពុងតែអង្គុយរៀបចំឥវ៉ាក់ដាក់ក្នុងវ៉ាលី។
«ម៉ាក់»
ខ្ញុំហៅម៉ាក់ទាំងទឹកភ្នែកហូរក្នុងជាមួយក្ដីនឹករលឹកនិងអាណិតគាត់ដែលមានស្នាមរបួសពេញខ្លួននិងមុខនោះ។
«ភ្ញាក់ហើយឬកូន? ងើបរួចទេ?» ម៉ាក់ខំប្រឹងញញឹមមកកាន់ខ្ញុំទាំងទឹកភ្នែករលីងរលោង។
«ម៉ាក់ចង់ទៅណា?» ខ្ញុំក្រោកអង្គុយរួចសម្លឹងមើលវ៉ាលីដែលនៅពីក្រោយខ្នងគាត់។
«ពួកយើងនឹងចេញពីនេះ»
«ពួកយើងទៅណាទៅម៉ាក់?» ខ្ញុំសួរបន្ត។
«ទៅណាក៏បាន កុំឱ្យមនុស្សចង្រៃនោះធ្វើបាបកូនបានទៀត» ម៉ាក់ទាញខ្ញុំមកឱប ហើយអង្អែលខ្នងខ្ញុំថ្នមៗធ្វើឱ្យខ្ញុំមានកក់ក្ដៅទោះបីជាខ្លួនខ្ញុំកំពុងតែរបួសកម្រើកមិនចង់រួចក៏ដោយ។
«តោះ ពួកយើងឆាប់ទៅ»
អ្នកម៉ាក់លើកខ្ញុំដែលជាកូនប្រុសទើបតែមានអាយុ ៥ ឆ្នាំពរក្នុងដៃចេញពីក្នុងផ្ទះដែលជារបស់តែមួយគត់របស់គាត់សម្ដៅទៅរកចំណតរថភ្លើងរួចក៏ឡើងលើរថភ្លើងអង្គុយយ៉ាងធូរទ្រូង ហើយខ្ញុំក៏ដេកលក់នៅក្នុងវង្វង់ដៃរបស់អ្នកម៉ាក់យ៉ាងមានអារម្មណ៍សុវត្ថភាព តែពេលដែលខ្ញុំដឹងខ្លួនឡើងមកម្ដងទៀត ខ្ញុំក៏មិនបានឃើញអ្នកម៉ាក់នៅក្បែរខ្ញុំទៀតទេ ហើយខ្ញុំក៏មិនបាននៅលើរថភ្លើងទៀតដែរ។
«ម៉ាក់...ម៉ាក់នៅឯណា? ម៉ាក់! ម៉ាក់កុំទុកខ្ញុំចោលអីម៉ាក់ ខ្ញុំខ្លាច» ខ្ញុំស្រែករកអ្នកម៉ាក់នៅក្នុងហ្វូងមនុស្សជាច្រើនបណ្ដើរយំមិនឈប់បណ្ដើរ។
![](https://img.wattpad.com/cover/303277071-288-k99932.jpg)
YOU ARE READING
លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺
Romanceព្រោះតែកំហុសឆ្គងមួយពេលបានធ្វើឲ្យខ្ញុំក្លាយជាប៉ារបស់ក្មេងស្រីឈ្មោះ វ៉ាង ជឺស៊ៀ។ អ្នកម៉ាក់របស់នាងបានទុកនាងនៅជាមួយខ្ញុំបន្ទាប់ពីបង្កើតនាងរួច ហើយទៅរៀបការជាមួយប្រុសផ្សេង។ ដោយសារតែតួនាទីជាម្ចាស់ក្រុមហ៊ុម ខ្ញុំគ្មានពេលមើលថែកូននិងផ្ទះ ទើបជួលមេផ្ទះមកមើលការខុស...