ភាគទី ០៣

605 28 0
                                    

ពន្លឺព្រះអាទិត្យប៉ះចំផ្ទៃមុខនាងក្រមុំបណ្ដាលឲ្យភ្ញាក់ដឹងខ្លួនពីដំណេក នាងតូចងើបឡើងសម្លឹងមើលជុំវិញមិនឃើញរាងក្រាស់ឡើយ អេលីសចុះពីគ្រែសំដៅទៅមាត់ទ្វារបើកមើលតិចៗក៏ឃើញថាជីនកំពុងតែរៀបចំអាហារពេលព្រឹក នាងតូចញញឹមបន្ដិចហើយក៏បិទទា្វរវិញមុននឹងទៅងូតទឹករៀបចំខ្លួន

កន្លះម៉ោងក្រោយមកអេលីសរៀបចំខ្លួនរួចក៏ដើរចេញមកក្រៅរកជីននៅផ្ទះបាយតែមិនឃើញ ទឹកមុខញញឹមប្រែជាស្រពោនបន្ដិចពេលងាកទៅឃើញក្រដាស់ណូតលើទូរទឹកកក

(យើងមានការរវល់ អាហារពេលព្រឹករៀបចំរួចហើយញាំរួចចុះទៅក្រោមសូនីនឹងនាំនាងទៅក្រុមហ៊ុន)

នាងតូចអានហើយក៏ងាកមកញាំអាហារពេលព្រឹកតែឯង ដំបូងខំគិតថាបានញាំអាហារពេលព្រឹកជាមួយរាងក្រាស់ តែអ្នកណាទៅដឹងថានាយបែរជាមានការទៅមុន

" មនុស្សអាក្រក់ទុកគេចោល! " អេលីសចាប់ម្ហូបមកញាំទាំងខឹង ពេលញាំរួចក៏ធ្វើតាមសំដីរាងក្រាស់ចុះទៅក្រោមដែលសូនីនៅចាំទទួលនាងល្មម
" អ្នកនាង! " សូនីដើរមកបើកឡានឲ្យអេលីសរួចនាងតូចដើរចូលទៅអង្គុយទាំងស្ងៀមស្ងាត់រហូតមកដល់ក្រុមហ៊ុន

ក្រាក!

" លោកនាយក! " ស្នាមញញឹមរលុបបាត់សាជាថ្មីពេលបើកទ្វារមកឃើញសភាពបន្ទប់ទទេស្អាត
" អូនលីស " ឌីណាដើរមកតាមក្រោយឃើញទឹកមុខស្រីតូចមិនសូវល្អក៏ចាប់ស្មារសួរនាំ
" បងឌីណា! លោកនាយកគាត់... "
" បងមិនដឹងដូចគ្នា តែនេះជាកិច្ចការដែលអូនត្រូវធ្វើមានដូចជាការរៀបចំកាលវិភាគ នឹងម៉ោងប្រជុំផ្សេងៗ ពីរមួយថ្ងៃទៅមួយថ្ងៃ.... "
" ចាស! អរគុណបងឌីណា " អេលីសទទួលពីដៃរបស់ឌីណាយកទៅទុកលើតុខ្លួនហើយអង្គុយមើល
" នៅមានទៀត! បងរំលឹកបន្ដិចសប្ដាហ៍ក្រោយយើងមានភ្ញៀវវីអាយភីមកពីរ៉ូស្សុី ម្នាក់នេះសំខាន់ណាស់លោកនាយករំពឹងថាគាត់អាចនឹងសហការណ៍ជាមួយក្រុមហ៊ុនយើងបើកពិពណ៌អន្ដរជាតិដ៏ធំមួយសម្រាប់ឆ្នាំក្រោយនេះ "
" ចាសបងឌីណា! " អេលីសញញឹមមុខស្ងួតក្រោយមកឌីណាក៏ចាកចេញទៅបាត់ទុកឲ្យស្រីតូចនៅតែឯង អេលីសដើមកអង្គុយនៅតុធ្វើការហើយមើលរៀបចំឯកសារយ៉ាងយកចិត្តទុកដាក់កាហ្វេឆុតទុកឲ្យរាងក្រាស់តាំងពីក្ដៅរហូតដល់ត្រជាក់

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Where stories live. Discover now