ភាគទី ១០

452 22 0
                                    

ឡានបានឈប់នៅមុខខុនដូរងាកមកមើលអេលីសក៏ឃើញថាគេងលក់បាត់ទៅហើយ
" ចៅហ្វាយ! បាទ! " សូនីប្រុងសួរថាដាស់នាងតូចតែជីនលើកដៃកាត់សំដី ហើយនាយក៏បីអេលីសចូលទៅក្នុងរហូតមកដល់បន្ទប់គេង
" បងវីន! សុំឱបតិចមក... "អេលីសមមើលហៅឈ្មោះរបស់បងប្រុសក៏ដឹងស្រាប់ហើយថាអេវីនជាបងប្រុសដែលស្រលញ់ប្អូនៗណាស់ទោះគេស្អប់លោកប៉ាគេយ៉ាងណាក៏ដោយ
" បងអេវីន " នាងតូចចប់តោងកជីនឲ្យមកដេកក្បែរខ្លួន
" ច្បាស់ចេស! នាងល្អិត... ចឹងតើបាននៅក្មេងយ៉ាងនេះក្លាយជាលេខាតំណាងក្រុមហ៊ុន អាក្មួយកំហូតហ៊ានបញ្ជូនស្រីវាឲ្យមកនៅក្បែរខ្លួនយើងផង ចឹងតើបានព្រឹកមិញមកដោយមិនប្រាប់រាល់ដងវាជិះយន្ដហោះធ្វើជំនួញកាត់ប្រទេសស្វីសវាមិនដែលមកជាន់ក្រុមហ៊ុនយើងផង " ជីនគិតខុសចំពោះអេលីស នាយបេះដៃរបស់នាងតូចចេញហើយការេខោអាវត្រឹមត្រូវវិញ ហើយងាកមកមើលលើពូកក៏ឃើញប្រលាក់ស្នាមឈាមច្បាស់ណាស់ថាជារបស់អេលីសកាលពីយប់មិញ
" តែមិនត្រូវទេ... នេះអាក្មួយកំហូតនោះមិនទាន់សុីនាងទេឬ? យប់មិញមិនដូចជារបស់ប្រើហើយនោះទេ "
" បងអេវីន! "
" ហុឺយ! អេវីនៗ... បើនឹករលឹកចឹងមកធ្វើស្អី យ៉ាប់មែន! តែហេ! ហើយយើងចាំបាច់ខឹងចឹងធ្វើអី " ជីនស្រាប់តែខឹងខុសធម្មតា នាយសម្រួលអារម្មណ៍មកវិញ ហើយដើរចេញពីបន្ទប់របស់នាងតូចបាត់ទៅ

ក្រាក!

" ចៅហ្វាយចាប់បានស្រីកាលពីយប់មិញហើយ "
" ប្រសើរណាស់ " គ្រាន់តែកូនចៅប្រាប់ថាចាប់បានស្រីដែលព្យាយាមដាក់ថ្នាំលើគេភ្លាមនាយក៏ប្រែទឹកមុខកំណាចឃោរឃៅរខុសពីមិញដាច់តែម្ដង

ទាំងពីរនាក់ប្រញាប់ចាកចេញទៅបាត់ ទុកឲ្យអេលីសនៅគេងតែឯង

====
ព្រៃងងឹតស្លុប សម្រឹបជើងកំពុងតែរត់គេចពីការដេញចាប់របស់មនុស្សម្នាក់

ព្រូស!

ដោយមិនបានមើលក៏ទាក់មេឃឈើដួលរបួសជើងចេញឈាម ងាកមកក៏ឃើញថាមនុស្សម្នាក់នោះដេញមកទាន់ទៅហៅ បុរសមាឌធំកាន់កាំបិតក្នុងដៃខាងស្ដាំនាយដើរសំដៅមករកអេលីសយឺតៗ
(ទេ! កុំ... កុំអីអ៊ុំជីន!)
(យើងបានប្រាប់ឯងហើយថាកុំមករវល់ជាមួយរឿងរបស់យើង តែឯងមិនស្ដាប់ ចឹងមានតែសម្លាប់ឯងចឹងគ្រប់យ៉ាងវានឹងក្លាយជាអាថ៌កំបាំង)
ទឹកមុខរបស់ជីនគួរឲ្យខ្លាចផ្ទៃមុខប្រលាក់ឈាម ស្នាមញញឹមចុងមាត់ប្រៀបដូចជាបិសាចសាតាន នាយលើកដៃដែលកាន់កាំបិតតម្រង់មកនាងតូចហើយទំលាក់មកសំដៅបេះដូងរបស់អេលីស

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Onde histórias criam vida. Descubra agora