ពីរខែក្រោយមក អាការៈរបស់អេលីសាប្រសើរឡើងជាងមុន ស៊ុកជីនបំពេញតួនាទីយ៉ាងល្អដែលទង្វើររបស់គេធ្វើឲ្យអេលីសទន់ចិត្តព្រមលើកលែងឲ្យ
«វ៉ាវ! ស្អាតណាស់ម៉ាមី» នាងតូចអេលីសាសម្លឹងមើលទៅលើមេឃដែលមានផ្កាយព្រោងព្រៀតរះអមជុំវិញព្រះច័ន្ទដ៏មូលក្រឡង់
«អេលីសាធ្វើជាសាក្សីឲ្យប៉ាបានទេ»
«បងនិយាយអីនឹង? កូននៅតូចធ្វើសាក្សីអី?» អេលីសងាកមកមើលមុខជីនដោយការងើយឆ្ងល់
«ក្មេងតូចដ៏បរិសុទ្ធ» និយាយបានត្រឹមនេះជីនក៏លូកដៃចូលខោប៉ាវហើយទាញប្រអប់មួយចេញមក
«រៀបការជាមួយនឹងបងបានទេ» រាងក្រាស់បើកប្រអប់ឡើងក៏ឃើញថាក្នុងនោះជាចិញ្ជៀនពេជ្រមួយវង់
«ជីន!» អេលីសរំភើបឡើងទឹកភ្នែករលីងរលងទៅហើយ
«បងដឹងថាកន្លងមកបងធ្វើរឿងខុសជាច្រើនទៅលើអូន បងមិនអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយហើយកែរបញ្ហារនោះទេ តែដែលបងអាចធ្វើបាននោះបងនឹងមិនបង្កើតឲ្យមានកំហុសដដែលៗនៅថ្ងៃអនាគតឡើយ ចំណែកបច្ចុប្បន្នបងនឹងធ្វើជាប្ដីល្អប៉ាល្អ មិនឲ្យអូនយំឬខូចចិត្តទៀតឡើយនៅក្រោយពន្លឺច័ន្ទនិងវ៉ូងផ្កាយព្រះទាំងកូនស្រីដែលជាចំណងស្នេហ៍របស់ពួកយើង ខ្ញុំគីម ស៊ុកជីន សុំអេលីស គីមវីហ្គីឡាស់រៀបការធ្វើជាភរិយាស្របច្បាប់» ជីនរៀបរាប់យ៉ាងក្បះក្បាយស្នាមញញឹមនិងកែវភ្នែកសម្លឹងមើលទៅកាន់អេលីសសង្ឃឹមថានាងនឹងប្រាប់ចំលើយដែលខ្លួនចង់លឺ
«ម៉ាមីព្រមទៅ ដេតឌីខំអង្វរណា» អេលីសាអង្រួនដៃម្ដាយប្រាប់ឲ្យនាងឆ្លើយតបនឹងប៉ារបស់ខ្លួន
«អូនព្រម» អេលីសងក់ក្បាលយល់ព្រមនឹងហុចដៃឲ្យរាងក្រាស់បំពាក់ជញ្ជៀនទៀតផង ក្រោយពីពាក់រួចទាំងពីរនាក់ក៏ឱបគ្នា បន្ទាប់មកកាំជ្រួចក៏បាញ់ឡើងធ្វើឲ្យផ្ទៃមេឃកាន់តែស្រស់ស្អាត
«វ៉ាវ! អស្ចារ្យណាស់» អេលីសាឈរសម្លឹងមើលឡើងផ្លឹករហូតមិនដឹងថាប៉ាម៉ាក់ឱបខ្លួនជាមួយគ្នា=====
មួយខែក្រោយមកជីននឹងអេលីសនានរៀបចំពិធីមង្គលការដែលមានភ្ញៀវជាច្រើនមកចូលរួម មានដូចជាគ្រួសាររាជវង្សដាយណារីស និងបងប្រុសរបស់ស្ទេឡា អេនណា រួមទាំងអេវីនផងដែរ
«អរគុណដែលកូនមកចូលរួម» ថេយ៉ុងដើរមកជិតកូនប្រុសហើយនិយាយអរគុណ
«វាជាតួនាទី ប្អូនស្រីរៀបការខ្ញុំត្រូវតែមកក្នុងនាមជាបងប្រុស» និយាយបានត្រឹមនេះអេវីនក៏ចាកចេញទៅបាត់ទៅតែក៏មកស្ទាក់ជួបជាមួយលូណានៅពាក់កណ្ដាលផ្លូវ
«លូណាចង់ទៅណា? ហេតុអីគេចពីបង?» អេវីនចាប់ដៃនាងតូចខណៈដែលលូណាចង់គេចពីគេ
«ខ្ញុំទៅរកអេលីសមើលថានាងរៀបចំខ្លួនឬនៅ» លូណាឆ្លើយតបទាំងទើសទាល់នាងមិនហ៊ានមើលមុខរបស់អេវីនឡើយ
«នៅខឹងនឹងបងទៀតឬ?»
«ខឹងរឿងអី?»
«រឿងដែលបងបដិសេធ ការពិតទៅ...»
«រាជទាយាទនីគីនេះទ្រង់មកដែរ» មិនចាំឲ្យអេវីននិយាយចប់លូណាក្រវៀសដៃចេញពីអេវីនរួចក៏រត់ទៅរកនីគីដែលដើរកាត់នឹង
«ព្រះនាងលូណា?»
«ទ្រង់ចង់យាងទៅណា?»
«ទៅរកម្ចាស់ប្អូនយើង» រាជទាយាទតបដោយទឹកមុខស្មើរប្រុងនឹងដើរចេញតែក៏ត្រូវលូណាពាងផ្លូវ
«នៅខឹងនឹងយើងរឿងរត់ចោលពិធីភ្ជាប់ពាក្យឬ»
«មិនបានខឹងព្រោះវាជាការព្រមព្រៀងសម្ដែងតែប៉ុណ្ណោះ គួរអរគុណទ្រង់មិនចឹងហ្វីននីនឹងមិនបានក្លាយជាព្រះជាយា» នីគីនិយាតបែបឌឺដងបញ្ឆិតបញ្ឆៀងតែក៏ត្រូវលូណាសម្លក់វិញ
«បន្លំជេរយើងឬ ហុឹស! យើងមិនល្ងង់ទេ អឺក៏យើងអ្នកខុសទ្រង់គឺត្រូវប៉ុណ្ណឹងបាននៅ» មិនចាំឲ្យនីគីនិយាយតបលូណាក៏ឱបដៃត្រឹមទ្រូងធ្វើមុខក្រង៉ូវដើរចេញបាត់ទៅ រាជទាយាទនីគីតាមមើលដំណើររបស់លូណាទាំងហួសចិត្ត
«ងរឲ្យខ្ទឺត! ដូចខ្ទួយ ហេ! តែពេលខឹងងរគួរឲ្យស្រលាញ់ម្យ៉ាងទៀត» ទ្រង់សួចសើចតិចៗរួចក៏ចាកចេញទៅតាមលូណាដែរ អេវីនឈរមើលពីចង្ងាយទាំងខូចចិត្ត
«ឃើញអូនបែបនេះបងអស់បារម្ភហើយ» អេវីនញញឹមបន្ដិចរួចដើរចេញទៅបាត់ទៅ
ESTÁS LEYENDO
ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️
Fanfic«អ៊ុំជីនកុំខ្លាចអីចាប់ដៃរបស់អេលីសមក អេលីសនឹងនាំអ៊ុំជីនចេញពីស្រមោលខ្មៅមួយនេះ» «ទាំងដឹងថាយើងអាចសម្លាប់ឯងបានគ្រប់ពេល?» «ឲ្យតែអាចជួយអ៊ុំជីនបានអេលីសព្រមទទួលរងនៅការឈឺចាប់គ្រប់បែបយ៉ាងសូម្បីតែជីវិតក៏អេលីសអាចឲ្យអ៊ុំជីនបានដែល» ==== «បើគង់តែមានថ្ងៃនេះដដែល ហេត...