ពន្លឺព្រះអាទិត្យជះមកចំរាងកាយកំលោះក្រមុំមួយគូរដែរកំពុងតែគេងលង់លក់ឱនគ្នាយ៉ាស្អិតរមួត រាងក្រាស់បើកភ្នែកឡើងសម្លឹងមើលជុំវិញពេលឃើញមុខរបស់អេលីសនាយក៏ផ្ដើមស្រែកយកតែម្ដង
" នេះមានរឿងអីកើតឡើង? "
" អ៊ុំជីន! " អេលីសភ្ញាក់នឹងសម្លេងស្រែករបស់ជីន
" ពួកយើង! "
" គឺ... "
" ចប់ហើយ! ចប់ទាំងងងឹតសូន្យតែម្ដងហើយ! " ជីនបង្ហាញទឹកមុខសោកស្ដាយ អេលីសជ្រួញចញ្ជើមឆ្ងល់នឹងចរឹកជីន
" ខំថែរព្រហ្មចារ៉ា អស់ជាង 40 ឆ្នាំមិនគួរណាភ្លេចខ្លួនឲ្យក្មេងសុីបានទេ សងកំលោះយើងវិញមក " រាងក្រាស់រអ៊ូរទាំឈឺចិត្តជាងបែកពីសង្សាទៅទៀត ខុសពីក្មេងតូចដែលសម្លក់គេទាំងហួសចិត្ត
" សងកំលោះស្អីគឺអ៊ុំជាអ្នកចាប់ផ្ដើមមុនទេ មិចមកបន្ទោសខ្ញុំវិញ ខំជួយហើយនៅមកថាហើយទៀត "
" គ្មានអ្នកណាឲ្យជួយទេ ចាំមើលណាយើងនឹងទៅសម្លាប់អាអ្នកដាក់ថ្នាំយើង យកវាមកជញ្រ្ចាំឲ្យអស់កំហឹងរួចបោះឲ្យឆ្កែរសុី " ជីនទាញកន្សែងមករុំចង្កេះហើយក៏ដើរចូលបន្ទប់ទឹកបាត់ទាំងខឹង អេលីសឃើញហើយលួចសើចក្នុងចិត្តតែម្នាក់ឯង
" នេះគួរសើចឬយំនៀក! ហ៊ើយនាងអេលីសនេះគិតអីនឹង " អេលីសអស់សំណើចមិនយល់ថាខ្លួនឯងគិតអីថ្ងៃបន្ដិចជីនក៏មកដល់ក្រុមហ៊ុន ជាមួយទឹកមុខស្មើរទាំងខឹង បុគ្គលិកទាំងអស់ឃើញហើយខ្លាចរអារជាខ្លាំង
" ហេ! ជីនមកហើយ.... ឯណាអេលីស? " ឌីណាដើរចូលមកបន្ទប់ជីនក៏ឃើញតែរាងក្រាស់ម្នាក់ ស្របពេលនោះសូនីដែលជាជំនិតរាងក្រាស់ក៏ដើរចូលមក
" ចៅហ្វាយ រកមិនឃើញទេថាជាអ្នកណា? "
" ចង្រៃយ៎! គ្មានបានការ.... " ជីនងើបឈរគោះតុមួយទំហឹង ឌីណាភ្ញាក់ព្រោះមិនយល់ថាជីនគិតអី
" មានរឿងអី? "
" ឌីណា.... កិច្ចការថ្ងៃនេះនាងចាត់ការទាំងអស់ទៅរួមទាំងចូលប្រជុំផងដែរ "
" លោកចង់ទៅណា? "
" ទៅសម្លាប់មនុស្សទេដឹង? " ជីនងាកមកតបនឹងឌីណារួចក៏ចាកចេញទៅជាមួយសូនីបាត់ជីនអង្គុុយនៅក្នុងឡានព្យាយាមគិតថាយប់មិញគេបានធ្វើអីខ្លះ តើមានរឿងអីកើតឡើង?
ត្រលប់ទៅកាលពីយប់មិញ ជីនក្រោយពីចាកចេញពីខុនដូររបស់អេលីសនាយក៏បើកឡានចូលសំដៅទៅក្នុងក្លឹបមួយ នាយអង្គុយផឹកស្រាសុខៗក៏មានស្រីស្រស់ម្នាក់ដើរមកជិតគេពេលនោះខ្លួនគេរាងស្រវឹងវិលមុខមើលអីមិនសូវច្បាស់ទេ
" ត្រូវការឲ្យខ្ញុំជួយឬអត់! " ដៃស្រឡូនក្រចកវែងៗស្ទាបអង្អែលរាងកាយរបស់ជីន តែមិនបានប៉ុន្មានផងក៏ត្រូវដៃមាំទាំចាប់ច្របាច់កដៃស្រឡូននោះជាប់
" នាងជាអ្នកណា? " នាយងាកមើលមុខនាងតែមើលមិនសូវច្បាស់ទេ
" លោកកំពុងតែមានអារម្មណ៍ ខ្ញុំជាអ្នកមកជួយលោកនឹងហើយ! "
" អ្នកណាបញ្ជារនាងមក... "
" អ្នកណាដែលផ្ដល់ប្រយោជន៍ឲ្យខ្ញុំ អ្ហឹក! " ជីនប្ដូរពីចាប់កដៃមកជាចាប់ច្របាច់ករបស់នាងវិញ ព្រោះមិនចង់ឲ្យគេចាប់បាននាយក៏ដកទូរស័ព្ទតេទៅជំនិតរបស់ខ្លួនឲ្យមកនាំគេទៅ ស្រីម្នាក់នោះមិនចង់ឲ្យគេចាប់បានក៏ប្រញាប់រត់ចេញទៅបាត់ តែមុននឹងចាកចេញជីនក្រលេកឃើញកដៃខាងឆ្វេងរបស់នាងមានស្នាមសាកផ្កាកុលាបខ្មៅមួយ ប្ដូរមកបច្ចុប្បន្នវិញនាយក៏ស្រាប់តែនឹកឃើញរឿងមួយ
" តើនាងត្រូវការស្អីទៅហ្រ្វីយ៉ា? "
YOU ARE READING
ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️
Fanfiction«អ៊ុំជីនកុំខ្លាចអីចាប់ដៃរបស់អេលីសមក អេលីសនឹងនាំអ៊ុំជីនចេញពីស្រមោលខ្មៅមួយនេះ» «ទាំងដឹងថាយើងអាចសម្លាប់ឯងបានគ្រប់ពេល?» «ឲ្យតែអាចជួយអ៊ុំជីនបានអេលីសព្រមទទួលរងនៅការឈឺចាប់គ្រប់បែបយ៉ាងសូម្បីតែជីវិតក៏អេលីសអាចឲ្យអ៊ុំជីនបានដែល» ==== «បើគង់តែមានថ្ងៃនេះដដែល ហេត...