រាងខ្ពស់សង្ហារដើរចូលមកក្នុងផ្ទះ ខណៈដែលថេយ៉ុងក៏នៅបន្ទប់ទទួលភ្ញៀវស្រាប់
«យ៉ាងមិចហើយរឿងទិញដីនោះ» ថេយ៉ុងសួរនាំដោយការចង់ដឹង
«យើងលែងទិញហើយ»
«អាយ៎! មិនចឹង ហើយចុះការងារកូនស្រីខ្ញុំនោះ» ថេយ៉ុងពេលលឺចឹងក៏សួរបកភ្លាម
«ដំបូងគិតថាចង់បានតែឡូវប្ដូរចិត្តវិញយើងមានការងារសំខាន់ជាងនេះដែលត្រូវធ្វើ រឿងការងាររបស់អេលីសកុំបារម្ភពីពេលនេះតទៅនាងលេងជាលេខាយើងទៀតហើយ ការវឹកហាត់បានបញ្ចប់ចាំពេលយើងទៅស្វីសវិញយើងឲ្យគេរៀបចំឯកសារបញ្ជាក់ឲ្យ» និយាយចប់ជីនក៏ចាកចេញទៅបាត់ទៅ===
រាជវាំងនៃអាណាចក្រខ្យូអ៊ូលយ៉ុងហ្គុត ចាំតាំងពីរាជទាយាទចាកចេញទៅធ្វើធុរៈនៅប្រទេសកូរ៉េខាងត្បូងមកហាក់មានភាពស្ងប់ស្ងាត់បន្ដិច តែវាក៏មិនបានយូរប៉ុន្មានទេ
«នែនាង! ឯណាបងលូអុីស?» អេរ៉ាដើរមកសួរហ្វីននីនៅសួរច្បាររាជវាំងបន្ទាប់ពីដើរឡើងហត់ពេញវាំង
«ជើងមិនបានជាប់គ្នាផង» ហ្វីននីតបទៅវិញទាំងមើលមុខរបស់អេរ៉ាឡើយព្រោះរវល់រៀបចំផ្កា
«នែ! ខ្ញុំសួរនាងនេះនិយាយជាមួយខ្ញុំបែបនឹងឬ!»
«ប្រហើនហ៊ានស្រែកដាក់ព្រះនាងផង» ភីលៀងជំនិតរបស់ហ្វីននីឈ្មោះ រ៉ានីន ស្រែកប្រាប់ទៅកាន់អេរ៉ាវិញ
«នាងចង់ស្លាប់ឬ... ហ៊ានស្រែកឲ្យយើងផងយើងក៏ជាព្រះនាងដែរ ពួកកញ្ចះដាច់ថ្លៃដូចពួកនាងនៀកឲ្យស្គាល់ខ្ពស់ស្គាល់ទាបផង»
«ជាព្រះនាងដែលត្រូវបានគេដណ្ដើមអំណាច ពេលនេះធ្លាក់ខ្លួនជាឆ្កែចចកប្រមាញ់រកចំណីនឹងអី» ក្រោយពីស្ដាប់គេជេរជំនិតខ្លួនហ្វីននីក៏ងើបឈរងាកមកនិយាយជាមួយអេរ៉ាទល់មុខគ្នា
«នាងហ្វីននី!»
«បិទមាត់នាងបើមិនចង់ឲ្យខ្ញុំយករឿងនេះទៅប្រាប់ម្ចាស់ក្សត្រី ខ្ញុំមិនធនាថានាងនឹងមានមុខមកជាន់នៅទីនេះទៀតឬអត់នោះទេ» និយាយចប់ហ្វីននីក៏ចាកចេញទៅបាត់ទៅ ទុកឲ្យអេរ៉ាឈរក្ដោបដៃក្ដៅក្រហាយតែឯង
«នាងហ្វីននីចាំមើលណា!»===
ក្រោយពីចាកចេញពីផ្ទះរបស់ថេយ៉ុងបានប៉ុន្មានថ្ងៃជីននិងឌីណាក៏មកជួបគ្នានៅភោជនីយដ្ឋានមួយដើម្បីនិយាយកិច្ចការ
«លោកសម្រេចចិត្តហើយមែនទេ?»
«សួរធ្វើអីក្រែងនិយាយគ្នារួចហើយតើ» ជីនសួរបកទៅឌីណាវិញ
«ចុះអេលីស ខ្ញុំមើលដឹង!»
«មិនទាក់ទងនឹងនាងខ្ញុំចេះចាត់ការហើយ» កែវភ្នែកមុតស្រួច ទឹកមុខស្មើរសម្លឹងទៅកាន់ឌីណា
«បានចឹងមកជួយគិតផងថាគួររៀបចំពិធីមង្គលការយ៉ាងមិច» ឌីណាយកទស្សនាវដ្ដី នឹងរូបគំរូខ្លះៗឲ្យជីនមើល
«រឿងរៀបការរបស់ពួកយើងកាន់តែលឿនកាន់តែល្អ ហើយធ្វើឲ្យគ្រប់គ្នាដឹងផង»ក្រាក!
សំលេងទា្វរបើកឡើងមកអេលីសស្ដាប់លឺចំពេលដែលជីននិយាយរឿងរៀបការជាមួយឌីណា នាងដើរទៅជិតជីនហើយសួរនាំបញ្ជាក់
«ជាការពិតឬអ៊ុំនឹង....»
«ពិតពួកយើងនឹងរៀបការ!» មិនត្រឹមតែនិយាយនឹងមាត់តែជីនក៏ចាប់កាន់ដៃរបស់ឌីណាជាការបញ្ជាក់ដែល
«អុំជីន និយាយថា... ថាមិច... រៀបការ? ហើយ... ហើយចុះខ្ញុំ ... កូន... កូនរបស់ពួកយើង...» អេលីសគាំងនិយាយលែងចេញពេលដែលជីនលេងមកនិយាយស្រស់ៗបែបនេះ
«កូន... ហុឹស! ឯងច្រលំទេដឹង យើងដេកជាមួយឯងតែប៉ុន្មានដងមិចនឹងអាចឲ្យឯងមានកូននោះ» ជីន វាចាបែបសើចចំអកហាក់មិនចាប់អារម្មណ៍នឹងដំណាក់ទឹកភ្នែករបស់ស្រីតូចអីបន្ដិច
«អ៊ុំគិតខ្ញុំជាស្រីរបៀបនេះរហូតមកមែនទេ» ទឹកភ្នែកទប់លេងជាប់ស្រក់ចុះមកបង្ហាញពីក្ដីឈឺចាប់
«ត្រូវហើយ ... ផ្លាច់!» ដៃតូចលើកទៅទះមុខស្រស់សង្ហាររបស់នាយឡើងក្រហមរងៀល
«ខ្ញុំស្អប់អ៊ុំ!» និយាយចប់អេលីសក៏រត់ចេញទៅបាត់ទៅ ឌីណាឃើញចឹងក៏សួរទៅកាន់រាងក្រាស់
«មិនជ្រុលទេអីដែលធ្វើបែបនេះ នាងមានកូនណា!»
«ខ្ញុំដឹងតែបើហ្រ្វីយ៉ាមិនសាបសូន្យខ្ញុំនិងអេលីសគ្មានថ្ងៃរស់នៅជាមួយគ្នាបានសុខឡើយ»
«លោកនិយាយត្រូវបើគាត់មិនស្លាប់ខ្ញុំនិងសូនីក៏មិនអាចនៅជាមួយគ្នាដែរ» ឌីណានិយាយហើយងាកទៅមើលអង្គរក្សរបស់ជីនដែលឈរនៅខាងក្រៅបន្ទប់អេលីសរត់ចេញមកខាងក្រៅភោជនីយដ្ឋាន ខណៈដែលភ្លៀងចាប់ផ្ដើមធ្លាក់មិនឈប់ នាងតូចរត់កាត់ភ្លៀងយំមិនឈប់ដោយមិនចាប់អារម្មណ៍ក៏ត្រូវឡានមួយបើកមកបុកបន្ដិច
ផាំង!
«មានរឿងអី?» សំលេងស្រែកសួរកូនចៅហើយអ្នកដែលអង្គុយក្នុងឡាននោះជារាជទាយាទលូអុីសនេះឯងទ្រង់ចេញពីប្រជុំជាមួយលោករដ្ឋមន្រ្ដីបំណងមករកអីញាំ
«រាជទាយាទ! ខ្ញុំថាយើងបុកត្រូវមនុស្សហើយ!» លេអូនិយាយហើយអូស្កាក៏ចេញទៅមើល ដោយចង់ដឹងលូអុីសក៏ចេញទៅដែលតែពេលដែលឱនមើលឃើញថាជាអេលីសទ្រង់ក៏បើកភ្នែកធំៗប៉ុនពងមាន់
«អេលីស! អូនយ៉ាងមិចទៅហើយ?»
«បងលូអុីស! ជួបបងប្រសើរណាស់... កុំ... កុំប្រាប់អ្នកណា!» និយាយបានត្រឹមនេះនាងតូចក៏សន្លប់បាត់ទៅ
«អេលីស! ៗ» លូអុីសលើកបីនាងតូចចូលឡានហើយបើកសំដៅទៅមន្ទីពេទ្យ
«កុំកើតអីឲ្យសោះក្មេងល្អ»
أنت تقرأ
ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️
أدب الهواة«អ៊ុំជីនកុំខ្លាចអីចាប់ដៃរបស់អេលីសមក អេលីសនឹងនាំអ៊ុំជីនចេញពីស្រមោលខ្មៅមួយនេះ» «ទាំងដឹងថាយើងអាចសម្លាប់ឯងបានគ្រប់ពេល?» «ឲ្យតែអាចជួយអ៊ុំជីនបានអេលីសព្រមទទួលរងនៅការឈឺចាប់គ្រប់បែបយ៉ាងសូម្បីតែជីវិតក៏អេលីសអាចឲ្យអ៊ុំជីនបានដែល» ==== «បើគង់តែមានថ្ងៃនេះដដែល ហេត...