ភាគទី ៣២

365 20 0
                                    

   រាងខ្ពស់សង្ហារដើរចូលមកក្នុងភូមិគ្រឹះ វីហ្គីឡាស់ ជាមួយទឹកមុខអស់សង្ឃឹម
   «កូនឯងនេះគេចពីយើងរហូត»
   «សមមុខ!»
   «អាថេយ៍!»
   «នែ! បងឯងខ្ញុំមិនទាន់ជម្រះបញ្ជីរឿងធ្វើឲ្យកូនខ្ញុំពោះធំផង ឡូវគ្រាន់តែរកមនុស្សធំម្នាក់ក្មេងម្នាក់ក៏រកមិនឃើញ ប្រពន្ធកូនខ្លួនឯងសោះ» ថេយ៉ុងស៊កសៀតឲ្យមួយឆ្ងាញ់ឡើងជីនស្ងាត់មាត់ជ្រាប
   «យើងថាកូនឯងទៅឋានព្រះច័ន្ទបាត់ហើយដឹង បានយើងរកពីតឆ្នាំហើយមិនឃើញ»
   «បងចង់ថាកូនខ្ញុំជាអេលៀន!»
   «មិនប្រាកដដែរព្រោះឯងមុខដូចអេលៀនដែរនឹង» ថេយ៉ុងហួសចិត្ដនឹងចរិកបងខ្លួន
«បងឯងចេញ យី! យូរៗមកដៀលខ្ញុំថាអេលៀន បើខ្ញុំអេលៀនចឹងកូនបងឯងដែលជាចៅខ្ញុំក៏អេលៀន ឡូវឆាប់ទៅរកប្រពន្ធនឹងកូនបងឯងទៅតិចខ្ញុំប្ដូរចិត្តឈប់ធ្វើឪក្មេក»
«ឪក្មេកប្អូនយើងដប់ឆ្នាំនឹង»
«តមាត់ទៀតកូនប្រសារអាយុច្រើនហើយនៅមកងក់ងរដល់ណាទៀត តិចអត់ទៅ តាខ្ញុំរកឃើញកូនខ្លួនឯងខ្ញុំមិនលើកកូនឲ្យបងឯងទេណា»
«បើចង់ឲ្យកូនអត់ប្ដីក៏ធ្វើទៅ...»
«ខ្ញុំនិយាយហើយគឺធ្វើបងឯងចាំតែព្រួយទៅ» ទាំងពីរនាក់ប្រកែកគ្នាដូចក្មេងដណ្ដើមនំ ស្ទេឡាមើលពីលើផ្ទះហួសចិត្តយ៉ាងខ្លាំង
«បែបនេះកូនអេលីស អាចមានសុភមង្គលឬអត់» ស្ទេឡា

   ====
លូណាកំពុងតែរៀបចំឥវ៉ាន់ព្រោះថាស្អែកនេះត្រូវប្ដូរកន្លែងនៅថ្មីទៀតហើយ
«បងលូណា! មិនឃើញអេលីសាមួយព្រឹកហើយ» អេលីសរៀបចំរបស់របបសុខៗមានអារម្មណ៍ថាដូចជាស្ងាត់មាត់កូន
«ប្រហែលនៅដេកលេងក្នុងបន្ទប់ទេដឹង»
«អត់ទេខ្ញុំទៅមើលហើយតែមិនឃើញ»
«នាងល្អិតនឹងចូលចិត្តលេងបិទពួន តាអត់អ្នករកប្រាកដជាចេញមកខ្លួនឯងហើយ» លូណានិយាយរួចក៏ងើបទៅយកកេសថ្មីមកដាក់របស់បន្ថែម
   «អៅ៎! អេលីសា មកនៅអីនឹង? ម៉ាក់ឯងរកមួយព្រឹកហើយណា! មើលចេញមើលអ៊ុំយកកេសដាក់ឥវ៉ាន់» ពេលដើរមកយកកេសក៏ឃើញនាងតូចពាក់បូរឆ្មាអង្គុយក្នុងកេសធ្វើមុខស្ងួត
     «អ៊ុំលូណា អេលីសាអត់ចង់ដូរផ្ទះទេ តើយើងត្រូវគេចពីអ្នកណាបានត្រូវដូរផ្ទះរហូតចឹង មួយឆ្នាំនេះចូលមិនតិចជាងប្រាំដងទេ»
    «ការជួលផ្ទះមានកំណត់ណានាងល្អិត ចេញមកហើយទៅរកម៉ាក់ឯងទៅ គេបារម្ភពីឯងណា!»
    «មិនទៅ ម៉ាមីអត់ប្រាប់រឿងដេតឌី អេលីសាអត់ចេញ អេលីសានឹងពួននៅក្នុងនេះហុឹស!» ក្មេងតូចបន្ដដេកក្នុងកេសដែលធំជាងខ្លួននោះ លូណាឃើញហើយក្រវីក្បាលហួសចិត្តនឹងកំពូលក្មួយ
     «ចប់ហើយខំធ្វើគាវនិងនំប៉ៅវស្នូលសាច់ជ្រូក ថាទុកឲ្យអេលីសាញាំតែបើនិយាយមិនស្ដាប់គ្នាចឹងមិចបាច់ទេ» លឺចំណីសំណព្វចិត្តក្មេងតូចស្ទុះងើបចេញពីកេសរត់ទៅផ្ទះបាយភ្លាម
    «ម៉ាមីឯណាគាវនិងនំប៉ៅ» នាងតូចបើកភ្នែកភ្លឹសៗសម្លឹងមើលរបស់ញាំ
    «កូនឆ្មាមកពីណាចេះមើលចេញមើល» អេលីសធ្វើជាមិនរវល់នឹងកូន អេលីសាឃើញម្ដាយមិនរវល់នឹងខ្លួនក៏ចាប់ផ្ដើមធ្វើខ្លួនយល់ចិត្តម្ដាយ
    «ឆ្មាសាសានោះអី អេលីសានឹងខូចហាស អត់ស្ដាប់បង្គាប់ម៉ាមីធ្វើឲ្យម៉ាមីខឹងសមហើយដែលអត់គាវនិងនំប៉ៅញាំតែបើ ឆ្មាសាសាវិញខុសគ្នា ឆ្មាសាសាគួរឲ្យស្រលាញ់ស្ដាប់បង្គាប់ម៉ាមីចឹងគួរឲ្យបានញាំគាវនិងនំបាវន៎!» ក្មេងតូចនិយាយហើយធ្វើកាយវិការខ្យូតៗ អេលីសឃើញហើយសុំចាញ់ នាងមើលមុខលូណាហើយក៏ព្រមហុចចានអាហារឲ្យអេលីសា
     «ឆ្មាសាសា! អរគុណម៉ាមី» អេលីសាយកចានពីដៃម៉ាក់រួចរត់ទៅអង្គុយញាំលើសាឡុងបាត់
    «បងមិនយល់ថាអេលីសាគួរឲ្យស្រលាញ់ទេអី»
    «គួរឲ្យស្រលាញ់ដូចអ្នកខ្លះនោះអី សមហើយដែលជាប៉ាកូននោះចរិកខូចតែម្ដងហើយ»
    «បងលូណា!» អេលីសងាកមកថាឲ្យលូណាតែថាលូណាទៅដល់មាត់ទ្វារហើយ
«តែក៏ត្រូវមិចក៏កាត់ទៅគាត់ទាំងស្រុងចឹង អន់ចិត្តណាស់នៀក» អេលីសសម្លឹងមើលកូនពីចម្ងាយហើយរអ៊ូរអន់ចិត្តតែឯង

   /ប្រទេសចិន ទីក្រុងបេកាំង/
  អេលីសនិងលូណាបានប្ដូរមករស់នៅកន្លែងថ្មីទៀតហើយ គ្រប់គ្នាចុះពីយន្ដហោះមកផ្ទះដែលបានជួលទុក កំពុងតែរៀបចំឥវ៉ាន់សុខៗ កណ្ដឹងទ្វារបន្លឺឡើង
  «បងកម្មង់អាហារឬ?» អេលីសងាកទៅសួរលូណា
  «ត្រូវហើយ ចាំបងទៅបើកទ្វារ» លូណាទំលាក់កិច្ចការចុះរួចដើរទៅបើកទ្វារ

   ក្រាក!
   «អ៊ុំជីន!» វដ្ដមានរបស់ជីនធ្វើឲ្យលូណាបើកភ្នែកធំៗសម្លឹងមើលមុខរាងក្រាស់ អេលីសប្រញាប់ចេញមកមើលក៏ចាប់ផ្ដើមគាំងម្នាក់ទៀត
    «អេលីស! ទីបំផុតបងរកអូនឃើញហើយ ប្រសើរណាស់» ជីនចូលមកចាប់ឱបកាយតូចដោយក្ដីនឹករលឹក
    «ឈប់គេចពីបងទៀតបានទេ ពិបាកណាស់ទើបអាចរកអូនឃើញវាមិនងាយឡើយ» អេលីសរុញរាងក្រាស់ចេញហើយសម្លឹងមើលមុខនាយយ៉ាងស្មើរ
    «ពួកយើងលេងមានអ្វីទាក់ទងគ្នាទៀតហើយលោកចេញទៅ»
    «ម៉ាមី!» អេលីសាបង្ហាញខ្លួនដើរមកជិតម្ដាយ ជីនឃើញក្មេងតូចហើយក៏សម្លឹងមើលជាមួយកែវភ្នែករលីងរលោង
   «ក្មេងនេះជាកូនបងមែនទេ»
   «កូនហេ! ហុឹស... លោកច្រលំទេដឹងខ្ញុំដេកជាមួយលោកតែម្ដងកូននេះមិចនឹងអាចជាកូនលោកទៅ» មួយប្រយោគនេះចាក់បេះដូងរាងក្រាស់វាធ្វើឲ្យនាយនឹកឃើញសំដីរបស់ខ្លួនឯងនិយាយថាឲ្យអេលីសកាលពីពីរឆ្នាំងមុន
    (កូន... ហុឹស! ឯងច្រលំទេដឹងយើងដេកជាមួយឯងតែម្ដងមិចនឹងអាចឲ្យឯងមានកូននោះ)

    «ម៉ាមីគាត់ជាអ្នកណា?» ក្មេងតូចបន្ដសួរដេញដោល
    «មិចបាច់ខ្វល់ទេ បងលូណាជូនដំណើរភ្ញៀវ» អេលីសពរកូនចូលបន្ទប់បាត់
    «ទុកពេលឲ្យនាងខ្លះទៅ» រាងក្រាស់ងក់ក្បាលហើយក៏ចាកចេញទៅជាមួយទឹកមុខក្រៀមក្រំ

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Tempat cerita menjadi hidup. Temukan sekarang