ភាគទី ២៥

522 16 0
                                    

   /មន្ទីពេទ្យ/
  ក្រុមគ្រូពេទ្យចេញមកទទួលលូអុីសនិងអ្នករបួសចូលទៅពិនិត្យ រួមទាំងជំនិតរបស់រាងក្រាស់ផងដែល
   «សូមរង់ចាំនៅខាងក្រៅសិន» លឺបែបនេះលូអុីសក៏ឈប់ចាំនៅខាងក្រៅតែក៏មិនភ្លេចងាកមកនិយាយកូនចៅដែរ
   «លេអូទៅបិទព័ត៌មានកុំឲ្យរឿងនេះលេចចេញទៅដល់ពួកការសែត ចំណែកអូស្ការៀបចំជើចហោះហើរអេលីសផុតគ្រោះថ្នាក់យើងចាកចេញពីទីនេះភ្លាម»
   «ក្រាបទូល!» ជំនិតទាំងពីរឱនគោរពទទួលបញ្ជាររួចក៏ចេញទៅធ្វើធុរៈរៀងៗខ្លួន

   ពីរម៉ោងកន្លងផុតទៅរាជទាយាទដើរចុះដើរឡើងព្រោះតែបារម្ភពីអាការៈរបស់អេលីស ស្របពេលនោះទ្វារបន្ទប់សង្រ្គោះក៏បើកឡើងឲ្យឃើញគ្រូពេទ្យដើរចេញមក

   ក្រាក!
   «ម្ដាយនឹងកូនមានសុវត្ថិភាព លោកកុំបារម្ភអី»
   «កូន!» លូអុីសភ្ញាក់ផ្អើលហើយរន្ធត់ចិត្តពេលដឹងថាអេលីសមានកូន
   «បាទត្រូវហើយនេះលោកមិនដឹងទេ... ប្រហែលជាចង់ទុកឲ្យភ្ញាក់ផ្អើលហើយ»
   «បើនាងអស់អីហើយខ្ញុំសុំយកនាងចេញពីមន្ទីពេទ្យព្រោះខ្ញុំក៏មានពេទ្យផ្ទាល់ខ្លួនដែរ»
   «បាទមិនអីទេ» និយាយចប់គ្រូពេទ្យក៏ចាកចេញទៅបាត់ទៅ លូអុីសដើរចូលទៅក្នុងសម្លឹងមើលកាយតូចដែលដេកសន្លប់នៅលើគ្រែ
   «នេះក្មេងជាកូនរបស់អ្នកណា?» ទ្រង់មានអារម្មណ៍ថាឈឺចាប់ពេលដឹងថាក្មេងមិនមែនរបស់ខ្លួន ហើយរឹតតែចង់ដឹងថាក្មេងជាកូនរបស់អេលីសជាមួយអ្នកណា
   «តើអ្នកណាធ្វើឲ្យអូនទៅជាបែបនេះ?»
   «រាជទាយាទ! យន្ដហោះរៀបចំរួចហើយ» អូស្កាដើរចូលមករាយការណ៍ លូអុីសលឺហើយក៏ងាកទៅវិញ
   «ទៅបង់លុយចាកចេញពីទីនេះ លេអូទៅបើកឡានមក»
   «ក្រាបទូល!» ជំនិតទាំងពីរឱនក្បាលគោរពបញ្ជាររួចក៏ចាកចេញទៅធ្វើតាមតួនាទីរៀងៗខ្លួន លូអុីសលើកបៅអេលីសចាកចេញទៅតាមក្រោយ

   ===
  /ប្រទេសខ្យូអ៊ូល យ៉ុងហ្គុត/

  ក្រោយពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងលូអុីសនាំអេលីសមកវីឡាផ្ទាល់ខ្លួនមួយដែលទីនេះគេទិញសម្រាប់មកលំហែរកាយ ហើយទីនេះមានតែកូនចៅជំនិតពីរនាក់របស់ទ្រង់ទេដែលដឹងអ្នកផ្សេងក្រៅពីទ្រង់ផ្ទាល់គ្មានអ្នកណាដឹងឡើយ
  
    ព្រឹកព្រលឹមស្រាងៗព្រះអាទិត្យចាប់ផ្ដើមរះឡើងបន្ដិចម្ដងៗ រហូតលេចរូបរាងពេញលេញ ពន្លឺចែងចាំងរះមកប៉ះផ្ទៃមុខសររលោងរបងនាងតូចដែលសន្លប់ឲ្យភ្ញាក់ដឹងខ្លួនឡើង
    «ហុឹម!» សំលេងក្រហឹមដើមកមុននឹងបើកភ្នែកឡើងសម្លឹងមើលជុំវិញក៏ឃើញជាប្លែកកន្លែង ប្រុងនឹងស្រែករកមុន្សតែក៏លេចវត្តមានរបស់រាងក្រាស់ខ្ពស់សង្ហារដើរចូលមកដោយក្នុងដៃមានថាសអាហារកាន់មកជាមួយដែរ
    «បងលូអុីស?»
    «អូនអេលីសភ្ញាក់ហើយឬ! បងយកបបរមកចំពេលល្មម» លូអុីសដើរចូលមកទាំងញញឹម អេលីសពេលឃើញមុខលូអុីសស្រាប់តែមានអារម្មណ៍ថាខ្មាស់អៀន ទឹកមុខស្រពោនឱនចុះ
    «យ៉ាងមិចនឹង! នេះខឹងនឹងបងដែលនាងអូនមកដោយមិនប្រាប់ឬ... កុំខ្លាចទីនេះជាកន្លែងផ្ទាល់ខ្លួនរបស់បងគ្មានអ្នកណាដឹងឡើយក្រៅពីកូនចៅជំនិតរបស់បងពីរនាក់នោះទេ»
    «បងលូអុីស! ហុឹក... ហុឹក!» មិននិយាយច្រើនតែក៏ស្ទុះទៅឱបរាងក្រាស់យ៉ាងណែនរួចយំយកតែម្ដង លូអុីមិននិយាយអ្វីហើយឱបតបទៅវិញដោយក្ដីលួងលោម

    មួយសន្ទុះធំទើបអេលីសឈប់យំហើយសម្រួល
អាម្មណ៍មកធម្មតាវិញ លូអុីសហុចបបរឲ្យនាងតូចញាំអស់រួចចាប់ផ្ដើមសួរនាំថាអេលីសកើតអី
    «ប្រាប់បងបានអត់ថាមានរឿងអីកើតឡើង? ហើយកូននោះជារបស់អ្នកណា?» លូអុីសសួរនាំត្រង់ៗព្រោះមនុស្សគេមិនចូលចិត្តបត់បែន
    «គឺ....» អេលីសស្ទាក់ស្ទើរមិនហ៊ាននិយាយ
    «កុំបារម្ភបងមិនប្រាប់អ្នកណាឡើយ បងសន្យា»
    «បងប្រាប់អ្នកណាមិនសំខាន់ទេដែលសំខាន់បើខ្ញុំប្រាប់បងហើយកុំធ្វើបាបឬទៅរករឿងប៉ារបស់កូនខ្ញុំបានទេ» ទ្រង់គិតបន្ដិចហើយងក់ក្បាលយល់ព្រម អេលីសសម្រួលអារម្មណ៍រួចក៏ចាប់ផ្ដើមនិយាយ
     «ប៉ារបស់ក្មេង.... ជាម្ចាស់អ៊ុំសុខជីន» គ្រាន់តែលឺភ្លាមលូអុីសចំហមាត់បើកភ្នែកធំៗសម្លឹងមើលទៅនាងតូច
     «ថាមិចជាម្ចាស់អ៊ុំធំចឹងឬ? នេះ... នេះគាត់ធ្វើបែបនេះដាក់អេលីសបានយ៉ាងមិច! គាត់បង្ខំអេលីសមែនទេ» លូអុីសចាប់ស្មារបស់នាងឲ្យងើបមើលមុខខ្លួន
     «អត់ទេគឺ... គឺខ្ញុំល្ងង់ខ្លួនឯងដែលស្រលាញ់គាត់រហូតភ្លេចត្រៀមចិត្តឈឺចាប់ ហុឹក...ហុឹក!» អេលីសចាប់ផ្ដើមយំម្ដងទៀតលូអុីសទាញកាយតូចមកឱបម្ដងទៀត

     (បើបងលឿនជាងនេះអេលីសក៏ប្រហែលជាមិនឈឺចាប់ចឹងឡើយ ឲ្យបងសុំទោស!) ទ្រង់គិតនៅក្នុងចិត្ត ដោយខឹងនឹងខ្លួនឯងដែលកំសាកមិនព្រមសារភាពក្ដីស្រលាញ់របស់ខ្លួនទៅកាន់អេលីសឲ្យលឿនជាងនេះ

      ===
     /ប្រទេស ស្វីស/
    ស៊ុកជីននឹងឌីណាទាំងពីរនាក់បានមកដល់ប្រទេសស្វីសវិញហើយ មកដល់មិនបានប៉ុន្មានឌីណាក៏នាំជីនទៅជួបនឹងបងស្រីខ្លួនដើម្បីនិយាយរឿងរៀបការ
     «មកហើយឬ!» សំលេងធ្លាប់ស្គាល់ជាមួយមុខមាត់មនុស្សស្រីដែលធ្វើឲ្យគេរស់មិនស្មើរស្លាប់ ជីនព្យាយាមទប់អារម្មណ៍ខ្លួនឯងស្របពេលដែលចិត្តរបស់គេក្ដៅឆាបឆេះដូចជាភ្លើងចឹង
     «ខានជួបគ្នាយូរហើយហ្រ្វីយ៉ា សុខសប្បាយទេ?»
     «ការចងចាំរបស់លោកនៅល្អបញ្ជាក់ថាលោកមិនបានឆ្គួតដូចគេនិយាយ»
     «ឆ្គួតឬអត់ក៏មិនដល់នាងដែលហ្រ្វីយ៉ា» ទាំងពីរនាក់សម្លឹងមុខគ្នាចំៗម្នាក់ៗមានពិរុទរៀងៗខ្លួន
     «ហុឹស! ស៊ុកជីនដែលនៅចំពោះមុខរបស់ខ្ញុំខុសពីស៊ុកជីនដែលខ្ញុំជួបកាលពី 15 ឆ្នាំមុនឆ្ងាយណាស់លោកប្រែប្រួលហើយ»
     «ខ្ញុំប្រែប្រួល... ហុឹស! គួរឲ្យអស់សំណើចណាស់»
     «អឺ! ម្ហូបរៀបចំរួចហើយពួកយើងទៅញាំទៅបើត្រជាក់លែងឆ្ងាញ់ហើយ» ឌីណាដើរមកបង្អាក់ស្ថានភាពតានទឹងជីននិងហ្រ្វីយ៉ាងទាំងពីរនាក់ក៏ដើរទៅតុអាហារខណៈដែលក្នុងចិត្តពួកគេម្នាក់ៗមានល្បិចរៀងៗខ្លួន

      (ហ្រ្វីយ៉ា! បន្ដិចទៀតយើងនឹងបញ្ជូននាងទៅឋាននរកចាំតែមើលចុះ)

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ حيث تعيش القصص. اكتشف الآن