ភាគទី ៣៤

395 15 0
                                    

   តុអាហារដ៏ស្ងប់ស្ងាត់លូណាសម្លឹងមើលមុខរបស់អេលីស ដកដង្ហើមធំមុននឹងហាស្ដី
   «អេលីស! បងថាអូនគួរតែត្រលប់ទៅកូរ៉េវិញទៅ អេលីសាកាន់តែធំយើងមិនអាចរត់គេចចឹងរហូតទេ» អេលីសលឺហើយស្ងាត់បន្ដិចមុននឹងតប
   «បានតើតែបងក៏ត្រូវតែចូលប្រទេសវិញដែរ» ទាំងពីរនាក់សម្លឹងមើលមុខគ្នាទៅវិញទៅមក លូណាលួចញញឹមបន្ដិច
   «បានតើ! បងនឹងទៅវិញសម្រេចថាចឹងហើយណា»
   «នៅមានទៀត បង.... ល្មមបើកបេះដូងដែកឲ្យរាជទាយាទនីគីហើយ»

    ខឹក! ខឹក!
    លូណាឈ្លក់ទឹកយកតែមែនទែន ពេលលឺសំដីអេលីស ឲ្យធម្មតាយ៉ាងមិចនេះហើយជាមូលហេតុដែលរត់គេចចេញពីប្រទេសកំណើត
    «បើបងមិនធ្វើចឹងខ្ញុំក៏មិនទៅវិញ»
    «ព្រម ឯងក៏ចឹងឈប់គេចពីបញ្ហារទៅល្មមទៅដោះស្រាយនិយាយគ្នាជាមួយអ៊ុំជីនឲ្យដាច់ស្រេចទៅ»
    «ពួកយើងគ្មានអីត្រូវនិយាយទេ»
    «កុំចឹងអីពួកយើងដោះដូរគ្នាហើយ បងថាអេលីសស្ដាប់ការបកស្រាយរបស់អ៊ុំជីនសិនទៅចាំសម្រេចថាត្រូវលើកលែងទោសឲ្យឬអត់ បែបនេះក៏ល្អសម្រាប់អូនចៀសវៀងបង្កើតកំហុសនៅថ្ងៃអនាគត»
     «បានចាំខ្ញុំគិតមើល» អេលីសតបវិញដោយមុខស្មើររួចបន្ដញាំអាហារ

    ក្រោយពីបញ្ចប់អាហារពេលព្រឹករួចលូណាក៏ចេញមកខាងក្រៅស្រូបយកខ្យល់ឱកាស ដៃតូចស្រឡូនទាញទូរស័ព្ទតេទៅបិតា

    «បិតា! គឺបុត្រលូណា!» សំលេងស្រទន់និយាយយ៉ាងពិរោះសាកសមនឹងឋានៈជាព្រះនាង ជុងហ្គុកក៏ទាយដឹងថាជាបុត្រីសំណព្វ
    (លូណា? នេះបុត្រនៅឯណា? បិតាបារម្ភពីបុត្រណាស់)
    «ពេលនេះបុត្រនៅប្រទេសចិន បុត្រនឹងត្រលប់ទៅវិញបន្ទាប់ពីជូនអេលីសទៅកូរ៉េសិន»
    (អេលីសនៅជាមួយបុត្រឬ?)
    «ព្រះពរបិតា តែសុំកុំឲ្យបងលូអុីសដឹងអីព្រោះទ្រង់ក៏មានប្រពន្ធពីររួចទៅហើយ អេលីសមានមនុស្សក្នុងចិត្ត ថែមទាំងពួកគេមានកូនជាមួយគ្នាទៀតផង»
   (បិតាដឹងថាធ្វើយ៉ាងមិចហើយ ចាំបិតាហោះទៅយកបុត្រនៅកូរ៉េ)
   «ក្រាបទូល អរព្រះគុណ»
   (កុំនិយាយចឹងបុត្រក៏ជាបុត្របិតាដែរ) បន្ទាប់មកលូណាក៏បិតទូរស័ព្ទហើយចាកចេញពីសួនច្បារមួយនោះទៅបាត់ទៅ

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Hikayelerin yaşadığı yer. Şimdi keşfedin