ភាគទី ៣៣

371 15 0
                                    

   «អ៊ួក! ៗ វ៉ក» សំលេងក្អួតចង្អោរចេញពីបន្ទប់របស់លេនយ៉ាដា វាមិនមែនរបស់ម្ចាស់បន្ទប់តែជារបស់រាងក្រាស់លូអុីសទៅវិញ
    «ហុឺយ! នេះមានរឿងអីនឹង?»
    «បងយ៉ាងមិចហើយ អូនទៅធ្វើស៊ុបឲ្យល្អទេ» ស្រីតូចស្រឡូនដើរមកសួរនាំ
    «មិនអីទេ ពួកយើងចុះទៅក្រោមទៅ អូ! និយាយចឹងឯណាអុីសដាសុីន!» កែវភ្នែកក្រលែកមើលជុំវិញបន្ទប់
    «បុត្រគេនៅខាងក្រោម»
    «ចឹងឆាប់ចុះទៅ» លេនយ៉ាងដានិងរាជទាយាទបន្ដើរគ្នាចុះទៅដំណាក់អាហារស្របពេលដែលមាតានិងបិតា ព្រមទាំងព្រះជាយាហ្វីននីក៏នៅទីនោះ
    «បិតា!» ក្មេងតូចអាយុពីរឆ្នាំរត់ទៅឱបឪពុកដែលដើរមក
    «នៅមិនទាន់ញាំអីទៀត» លូអុីសចាប់លើកកូនពរហើយដើរមកអង្គុត
    «ក៏ចាំបុត្រនឹងហើយ» ឃ្យូឈីឆ្លើយតបយ៉ាងសោះកក្រោះ លូអុីសអង្គុយចុះភ្លាមមិនបានប៉ុន្មានក៏រត់ទៅក្អួតបន្ដ

    អ៊ួក! វ៉ក! ៗ
    «លូអុីសយ៉ាងមិចនឹងបុត្រ» ជុងហ្គុករត់ទៅមើលបុត្រ ឃ្យូឈីឃើញអាការៈរបស់បុត្រក៏ងាកមកមើលហ្វីននីនិងលេនយ៉ាដា
    «មានអ្វីមែនទេមាតា» ព្រះនាងហ្វីននីសួរនាំទៅឃ្យូឈីវិញ ចំណែកលេនយ៉ាដាចង់សួរដែរតែត្រូវឃ្យូឈីកាត់សំដីមុន
     «ទៅហៅរាជពេទ្យមក» សំដីរបស់ឃ្យូឈីក៏ធ្វើឲ្យលេនយ៉ាដាបានសួរបន្ដ
    «មាតាកើតអ្វីមែនទេ»
    «ទាំងពីរនាក់ទៅដំណាក់ទទួលភ្ញៀវទៅ» លឺហើយហ្វីននីនិងលេនយ៉ាដាក៏ងើបឈរដើរទៅដំណាក់ទទួលភ្ញៀវទាំងពីរនាក់ មិនយូរប៉ុន្មានរាជពេទ្យក៏មកដល់លូអុីសនិងជុងហ្គុកក៏ឡើងមកដូចគ្នាព្រោះលឺថារាជពេទ្យមកដែលណាមួយប៉ុន្មានថ្ងៃនេះគេក្អួតចង្អោរមិនឈប់គិតថាមកពិនិត្យដែរ

    រាជពេទ្យពិនិត្យឲ្យលេនយ៉ាដារួចក៏ងាកមកពិនិត្យឲ្យហ្វីននីវិញរួចក៏ញោចស្នាមញញឹម
   «អបអរសាទ! រាជទាយាទព្រះមហេសីមានគ៌របីខែហើយ» គ្រប់គ្នាលឺហើយភ្ញាក់ផ្អើលណាស់ជាពិសេសលូអុីសគេសឹងតែមិនជឿ តែក៏មិនចម្លែកព្រោះអាការៈគេដូចជាកាលដែលបិតាគេមានឡូរ៉េនចឹងដែរ
   «ចឹងតើបានខ្ញុំក្អួតមិនឈប់បែបនេះ»
   «ប្រសើរណាស់បែបនេះរាជវង្សដាយណារីសនឹងមានទាយាទថ្មីហើយ» ឃ្យូឈីសប្បាយចិត្តណាស់ពេលដឹងដំណឹងនេះ
   «បុត្រនេះកាត់តាមបិតាតែម្ដងហើយ» លូអុីសលឺបែបនឹងក៏រៀងចិត្តទន់បន្ដិចទ្រង់ដើរមកអង្គុយក្បែរហ្វីននីហើយចាប់ដៃទ្រង់ជាប់
   «អរគុណសម្រាប់អំណោយមួយនេះ តែថាប្រាប់បុត្របានអត់កុំធ្វើបាបបិតាពេក បែបនេះយើងទៅបំពេញភរកិច្ចយ៉ាងមិច» លើកទីមួយហើយដែលហ្វីននីលឺសំដីយកចិត្តទុកដាក់ចំពោះខ្លួន តែកុំមើលមុខលេនយ៉ាដានាងខឹងឡើងចេញផ្សែងទៅហើយ
   «លូអុីសមួយរយៈនេះបុត្រនៅកំដរហ្វីននីទៅ រាជកិច្ចទុកឲ្យបិតាចុះ ណាមួយបុត្រក៏មិនសូវស្រួលខ្លួមដែរ ចាំគ៌ររាងធំបន្ដិចបុត្រលែងក្អួតចង្ហោរចាំបុត្រទៅចាត់ចែងរាជកិច្ចវិញ» ជុងហ្គុកផ្ដាំណែរនាំទៅបុត្រ លូអុីសសម្លឹងមើលមុខមាតា
   «សម្រេចចឹងចុះ បុត្រមើលហ្វីននីឲ្យល្អណា»
   «ក្រាបទូលមាតា» ឃ្យូឈីញញឹមតបរួចក៏ចាកចេញទៅតែក៏មិនភ្លេចទាញលេនយ៉ាដាចេញមកដែរ
   «នាង! នៅធ្វើអីចេញមក»
   «ព្រះពរមាតា» លេនយ៉ាដាចាកចេញទៅតាមក្រោយតែមិនភ្លេចសម្លក់មើលមុខរបស់ហ្វីននីបន្ដិចដែរ

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Where stories live. Discover now