ភាគទី ១៦

514 16 1
                                    

" ចៅហ្វាយ! អ្នកនាងអេលីស? " សូនីស្ទុះចូលមកឃើញជីនបាត់បង់សតិចំណែកអេលីសវិញសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ មិនចាំយូរអ្នកជាកូនចៅជំនិតក៏ដកថ្នាំមកចាក់សាច់ដុំដៃរបស់ជីនគេក៏ប្រលែងដៃរួចដួលសន្លប់បាត់ទៅ
" អ្នកនាងអេលីស! " នាយរត់មកជួយគ្រាអេលីសតែនាងតូចក៏សន្លប់បាត់ដូចគ្នា

ពេលមួយយប់បានកន្លងផុតទៅ នាងតូចដែលកំពុងតែគេងលើពូកភ្ញាក់ដឹងខ្លួនឡើងទាំងមានអារម្មណ៍ថាវិលមុខតិចៗ
" អ្នកនាងអេលីសដឹងខ្លួនហើយ? " សូនីចូលមកជាមួយអាហារពេលព្រឹកមួយថាស
" ពូសូនី! នេះមសនរឿងអី.... "
" អ្នកនាងមិនចាំទេឬ? " អេលីសជ្រួញចិញ្ចើមរកនឹកហេតុការណ៍ឡើងវិញ
" អ៊ុំជីន! គាត់... ខ្ញុំឃើញគាត់សម្លាប់មនុស្ស! តើមានរឿងអីមិចក៏គាត់សម្លាប់មនុស្ស " ក្រោយពីនឹកឃើញហើយនាងតូចភ័យជាខ្លាំងទឹកមុខស្លេកស្លាំង
" រឿងវាវែងឆ្ងាយណាស់ " សូនីនិយាយទាំងឱនមុខចុះ
" និយាយមកខ្ញុំចង់ដឹង " អេលីសបង្ហាញទឹកមុខបារម្ភនាងពិតជាចង់ដឹងខ្លាំងណាស់
" បានខ្ញុំប្រាប់អ្នកនាងខ្លះៗទៅចុះ " សូនីដកដង្ហើមធំបន្ដិចរួចក៏និយាយបន្ដ

" ហេតុការណ៍ធ្លាក់យន្ដហោះកាលឆ្នាំនោះធ្វើឲ្យលោកប្រធានជួបផលប៉ះពាល់ធំណាស់ទោះបីគាត់អាចរើសជីវិតបានមកវិញ ប៉ុន្ដែគាត់លែងដូចពីមុនហើយ រាល់ថ្ងៃគាត់រស់នៅក្នុងស្រមោលខ្មៅរបស់ប៉ាអ្នកនាង ព្រោះតែពាក្យថា សាហាយ ពីម៉ាត់នេះដាច់ខាតកុំនិយាយឲ្យគាត់លឺមិនចឹងគាត់នឹងប្រែក្លាយជា ជីន អាល់ហ្កេនដា ដែលសាហាវឃោរឃៅសម្លាប់មនុស្សមិនប្រណីដៃទេ "
" មានរឿងបែបនេះផង "
" គាត់ខឹងប៉ាអ្នកនាងចោទគាត់រហូតដល់ថ្នាក់និយាយកាត់ការចោលតែម្ដង ចាំបានពេលនោះគឺគាត់ឡើងមកស្វីទាំងយប់ យន្ដហោះមានបញ្ហាបណ្ដាលឲ្យធ្លាក់គាត់បាត់ខ្លួនរបស់ពេល 3 ខែគ្រប់គ្នាគិតថាគាត់ស្លាប់ហើយ តែក្រោយមកពួកយើងក៏ជួបគាត់នៅខែទីបួនសភាពគាត់ពេលនោះមិនសមជាមនុស្សទេ របួសពេញខ្លួនសក់វែងមុខពេញដោយស្នាមជាំ អ្នកនាងដឹងទេគាត់សន្លប់មិនដេងខ្លួនរយៈពេល 15 ឆ្នាំ គាត់ទុកតែដឹងខ្លួនវិញរយៈពេលប្រាំឆ្នាំនេះប៉ុណ្ណោះ "
" ដឹងថារយៈពេលដែលគាត់បាត់ខ្លួននោះមានរឿងអីកើតឡើងទេ "
" ទេ! ខ្ញុំមិនដឹងទេ តែអ្វីដែលខ្ញុំដឹងនោះរាល់ពេលគាត់សម្លាប់មនុស្សស្រីទាំងនោះគាត់តែងនិយាយឈ្មោះស្រីម្នាក់ "
" ស្ទេឡា! " សូនីក្រវីក្បាលសើចហើយទើបតប
" គឺហ្រ្វីយ៉ា! "
" គឺនាងហេ.... ស្រីម្នាក់នឹងមានអីទាក់ទងនឹងអ៊ុំជីន... នៅមានម៉ាក់ខ្ញុំទៀត "
" អ្នកនាងស្ទេឡា សម្រាប់ចៅហ្វាយជាមនុស្សសំខាន់ណាស់ តែហ្រ្វីយ៉ាម្នាក់នេះអាចជាមនុស្សស្រីដែលធ្វើឲ្យចៅហ្វាយក្លាយទៅជាបែបនេះ ខ្ញុំស៊ើបពីស្រីម្នាក់នេះយូរហើយតែគ្មានតម្រុយពីនាងសោះ "
" មិនអីទេ ខ្ញុំនឹងជួយអ៊ុំជីនមិនឲ្យគាត់សម្លាប់មនុស្សទៀតទេ ខ្ញុំនឹងរកវិធីព្យាបាលគាត់ " អេលីសនិយាយឡើងជាមួយស្នាមញញឹមរួចក៏ចាកចេញទៅមើលជីន

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Where stories live. Discover now