ទឺត.... ទឺត!
សំលេងទូរស័ព្ទរោទ៍ឡើងរំខានដល់ដណ្ដេករបស់ជីនដែលកំពុងគេងឱបកាយតូចយ៉ាងស្អិតរមួត
ទឺត... ទឺត!
" អាឡូ! អ្នកណា? " ដៃមាំទាំស្រវាចាប់ទូរស័ព្ទមកចុតលើកនិយាយ
(ចៅហ្វាយ! ខ្ញុំសូនី.... ចៅហ្វាយនៅឯណា?)
" បន្ទប់ " ពីរម៉ាត់យ៉ាងខ្លី
(តែខ្ញុំនៅបន្ទប់ចៅហ្វាយរកសព្វអស់ហើយអត់ឃើញចៅហ្វាយទេ)
" បន្ទប់របស់អេលីស! "
(អៅវ! ចៅហ្វាយនៅបន្ទប់អ្នកនាងអេលីសធ្វើអី)
" អាសូនី! ឯងតាំងខ្លួនជាឪយើងពីកាល "
(ហេហេ! មានណាចៅហ្វាយ)
" មានការអី "
(គឺចេះទេអ្នកនាងឌីណាគាត់ឲ្យមកប្រាប់ថារសៀលនេះត្រូវទៅជួបលោកប្រេឌីននិងអ្នកប្រុសអេវីន)
" យើងដឹងហើយ មានអីទៀតទេ "
(អត់ទេបាទ) ខ្សែរទូរស័ព្ទបានកាត់ផ្ដាច់ទាំងមិនតបអ្វីមួយម៉ាត់ឡើយ
" អូយ! ចៅហ្វាយ! បាននៅជិតអ្នកនាងអេលីសក៏ភ្លេចកូនចៅដ៏កំសត់ម្នាក់នេះហើយក្រោយពីបិទទូរស័ព្ទជីនក៏ងាកមកមើលមុខរបស់ស្រីតូចដែលកំពុងតែគេងលក់ ដៃមាំទាំអង្អែលផ្ទៃមុខរបស់អេលីសមុននឹងឱនទៅថើបសក់នាងបន្ដិច
" ហុឹម! " អេលីសក៏ភ្ញាក់ឡើងឃើញផ្ទៃមុខសង្ហារៗរបស់ជីន តែក៏គេចចេញវិញព្រោះតែអៀន
" យើងគួរឲ្យស្អប់ដល់ថ្នាក់នឹងផងឬ "
" ចេញទៅ! " នាងតូចនឹកឃើញដល់រឿងយប់មិញក៏កើតចិត្តខឹងដែលជីនបំពានគេម្ដងហើយម្ដងទៀត
" ហុឹស! គិតថាខ្លួនឯងអស្ចារ្យណាស់ឬ មិនដឹងឆ្លងកាត់ប្រុសប៉ុន្មាននាក់ហើយទេ យើងដេកជាមួយនាងក៏គិតថាសំណាងហើយ "ផ្លាច់!
" នាង! " មួយកំផ្លៀងពីដៃរបស់អេលីសធ្វើឲ្យជីនខឹងឡើងសរសៃឈាមភ្លាម
" ហ្អឹក! " អេលីសត្រូវជីនចាប់ច្របាច់កធ្វើឲ្យពិបាកដកដង្ហើម
" នាងហ៊ានណាស់យើងស្អប់ស្រីណាដែលទះកំផ្លៀងយើងណាស់ បើមិនមែនយល់ថានាងមានទំនាក់ទំនងជាមួយក្មួយប្រុសយើងមិនចឹងនាងទៅដេកក្នុងដីបាត់ទៅហើយពេលនេះនោះ ថ្ងៃនេះនាងសម្រាកទៅស្អែកបើកកម្មវិធីចាំទៅ " និយាយចប់ជីនក៏ប្រលែងដៃចេញពីករបស់អេលីសរួចក៏ទាញកន្សែងដើរចូលបន្ទប់ទឹកស្លៀកពាក់ហើយចាកចេញទៅបាត់
" យប់មិញខ្ញុំលឺច្បាស់ណាស់ថាអ៊ុំនិយាយអ្វីខ្លះ តើអ៊ុំនឹងម៉ាក់ខ្ញុំពិតជាដូចអ្វីដែលគេនិយាយមែនឬ " សុខៗមានអារម្មណ៍ថាចង់យំពេលនឹកឃើញសំដីរបស់រាងក្រាស់
VOUS LISEZ
ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️
Fanfiction«អ៊ុំជីនកុំខ្លាចអីចាប់ដៃរបស់អេលីសមក អេលីសនឹងនាំអ៊ុំជីនចេញពីស្រមោលខ្មៅមួយនេះ» «ទាំងដឹងថាយើងអាចសម្លាប់ឯងបានគ្រប់ពេល?» «ឲ្យតែអាចជួយអ៊ុំជីនបានអេលីសព្រមទទួលរងនៅការឈឺចាប់គ្រប់បែបយ៉ាងសូម្បីតែជីវិតក៏អេលីសអាចឲ្យអ៊ុំជីនបានដែល» ==== «បើគង់តែមានថ្ងៃនេះដដែល ហេត...