ភាគទី ២២

403 15 0
                                    

   ថេយ៉ុងនឹងជីនបានមកដល់បន្ទប់សៀវភៅអ្នកជាបងសម្លឹងមើលជុំវិញរួចក៏ងាកមកនិយាយជាមួយប្អូន
   «ឯងស្គាល់គេត្រូវទេ ជីនហុចរូបផាក សូជុនឲ្យថេយ៉ុងមើល
   «ស្គាល់តែពួកយើងខានទាក់ទងគ្នាយូហើយ... មានរឿងអីឬ»
   «វាដណ្ដើមទិញដីគម្រងនៅប៊ូសានជាមួយយើង» ជីនចងចិញ្ជើមនិយាយដោយក្នុងចិត្តខឹងសំបារជាខ្លាំង
   «ហើយយ៉ាងមិច ធម្មតាទេដីល្អគេចង់បានចឹងហើយ!» ថេយ៉ុងនិយាយហីៗដូចមិនសូវខ្វល់ពីសំដីបងប្រុសសោះ
   «វាមិនដែលចាប់អារម្មណ៍ដីក្នុងស្រុកទេ ចុះលើកនេះវាចេញមុខមកប្រជែងធ្វើអី!»
   «បងគិតច្រើនទេដឹង!»
   «គិតច្រើនឬអត់ មិនសំខាន់ដែលសំខាន់នោះយើងត្រូវការដីម្ដុំនោះ យើងចង់ជួបនិយាយជាមួយគេឯង... អឺក! ជួយតិចទៅ...» អ្នកជាបងនិយាយទាំងអៀនមាត់ ថេយ៉ុងលឺហើយភ្ញាក់ផ្អើលក្នុងចិត្តដែរ
    «ថាមិច? បងនិយាយអីខ្ញុំដូចស្ដាប់លឺដាច់ៗ!» អ្នកជាប្អូនធ្វើជាស្ដាប់មិនលឺព្រោះចង់ញោះបងប្រុស
    «យើងថាសុំឲ្យឯងជួយ!» ជីនស្រែកខ្លាំងៗដាក់ត្រចៀកថេយ៉ុងឡើងហឹងទៅហើយ
    «ម្ចាស់បងនេះមកអង្វរឬគំរាមនឹង»
    «កុំតាប៉ែច្រើនពេកជួយឬមិនជួយ បើមិនជួយទេចឹងរយៈពេលកូនស្រីឯងធ្វើការជាមួយយើងទុកជាមោឃៈហើយយើងចារក្នុងបញ្ជីខ្មៅមិនឲ្យក្រុមហ៊ុនណាទទួលស្គាល់នាងឡើយ»
     «ហេ! ៗ ចិត្តត្រជាក់ៗ ខ្ញុំនិយាយលេងទេ បានខ្ញុំជួយបងកូនអេលីសត្រូវតែបញ្ចប់កាវឹកហាត់ការងារនៅក្រុមហ៊ុនបងល្អទេ!» ថេយ៉ុងសម្រួលទឹកមុខមកនិយាយយល់ចិត្តបងប្រុសដឹងហើយថាបងខ្លួនតែនិយាយពីធ្វើហើយ
     «ប្រាប់មកវាជាមនុស្សបែបណា?»
     «មនុស្សសូជុន វាល្បិចច្រើនចូលចិត្តលោបខាំពីក្រោយការពិតទៅខ្ញុំនិងវាផ្ដាច់ការទាក់ទងគ្នាយូរហើយ តែបងកុំបារម្ភឲ្យតែបងមានចំណុចខ្សោយវានោះបងនឹងឈ្នះ»
      «ចំណុចខ្សោយវាជាអ្វី?» ជីនសួរបញ្ជាក់ទៅថេយ៉ុងដែលធ្វើមុខដូចរកនឹកអ្វីម្យ៉ាង
      «មិនដឹងដែរ» ចម្លើយថេយ៉ុងពេលដែលជីនលឺហើយចង់តែជចាប់កាច់កមួលឲ្យដាច់ទេ
      «អើយ! ខាតពេលទទេៗ» ដោយហួសចិត្តពេកជីនក៏គិតថានឹងចាកចេញតែថេយ៉ុងរត់មកឃាត់
      «ហេ! បីថ្ងៃ... ទុកពេលឲ្យខ្ញុំបីថ្ងៃបងនៅផ្ទះខ្ញុំប៉ុន្មានថ្ងៃសិនទៅ ស្ទេឡាក៏នឹងកូនស្រីដែរណាទុកថាខ្ញុំអង្វរបងចុះ» ថេយ៉ុងធ្វើមុខកំសត់ដាក់បងសង្ឃឹមថាអ្នកជាបងយល់ព្រម
      «ក៏បាន!» ជីនងាកមកមើលមុខប្អូនបន្ដិចហើយក៏ចាកចេញទៅបាត់ទៅ

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Donde viven las historias. Descúbrelo ahora