ភាគទី ២១

411 20 1
                                    

   /ប្រទេសកូរ៉េខាងត្បូង ប៊ូសាន/
   មិនយូរប៉ុន្មានយន្ដហោះរបស់ជីនក៏មកដល់គោលដៅទាំងបួននាក់ដើរចេញពីព្រលានយន្ដហោះទៅកន្លែងស្នាក់នៅ
   «ចៅហ្វាយស៊ើបដឹងហើយ អ្នកដែលដណ្ដើមដីនោះជាលោកផាក ស៊ូជុន ម្នាក់នេះជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនក្នុងប្រទេសកូរ៉េនេះ» សូនីហុចឯកសារឲ្យទៅជីនមើល ពេលមើលដល់សន្លឹកចុងក្រោយក៏ឃើញថាម្នាក់នេះជាមិត្តជិតស្និតរបស់ថេយ៉ុង
    «មើលទៅយើងត្រូវទៅសេអ៊ូលមួយជើងហើយ» ជីនញោចស្នាមញញឹម រួចប្រាប់ឲ្យកូនចៅជំនិតទៅរៀបចំមុនខ្លួនទៅនិយាយជាមួយអេលីស

    ===
    /ទីក្រុងសេអ៊ូល/
   រីដេនកំពុងតែរត់លេងជាមួយក្រេសធីណាយ៉ាងសប្បាយរីករាយខណៈនោះក៏មានឡានទំនើបមួយបើកចូលមកក្នុងបរិវេនរបស់វីឡា គីមវីហ្គីឡាស់
   «បងអេលីស!» រីដេនងាកឃើញបងស្រីភ្លាមក៏រត់ទៅរកដោយទឹកមុខរីករាយចំណែកក្រេសធីណាបានត្រឹមឈរថ្មឹងហាក់មិនយល់អ្វីសោះ
   «ដេនដេន! នឹកខ្លាំងណាស់» អេលីសលើកប្អូនពរដោយក្ដីនឹករលឹក
   «នឹកបងលីសដូចគ្នា មែនហើយបងអេវីនក៏មកដែរ»
   «ពិតឬ!» ក្មេងតូចងក់ក្បាលហើយទាំងអស់គ្នាក៏ចូលទៅក្នុង
   «ប៉ាម៉ាក់! កូនមកវិញហើយ!» អេលីសចូលមកដល់ក្នុងផ្ទះក៏ស្រែករកឳពុកម្ដាយភា្លម ស្ទេឡានិងថេយ៉ុងលឺសំលេងកូនស្រីហើយក៏ដើរមកមើល
   «អេលីស!» ស្ទេឡាឃើញកូនភ្លាមក៏ស្ទុះឱបដោយក្ដីនឹកនារត្បិតក៏បែកកូនមករាប់ខែដូចគ្នា ថេយ៉ុងឈរនៅម្ខាងហើយសម្លឹងមើលបងប្រុសដែលគេខានជួបមុខមកយូរឆ្នាំដូចគ្នា
    «បងជីន! ខានជួបគ្នាយូរហើយ» ថេយ៉ុងសួរសុខទុកទៅកាន់បងប្រុសទាំងរអៀសចិត្តហើយក៏នឹកឃើញរឿងដែលគេចោទបងប្រុសខ្លួនទាំងកំហឹង ចំណែកជីនវិញមុខស្មើរមិននិយាយអ្វីតែនាយងាកមើលមុខប្អូនបន្ដិចរួចក៏បែរទៅនិយាយជាមួយស្ទេឡាវិញ
    «ស្ទេ! នៅតែស្រស់ស្អាតដដែលមិនប្រែប្រួលសោះហើយ» ស្នាមញញឹមប្រែប្រួល 360 ដឺក្រេខុសពីរាល់ដង
    «បងថ្លៃនៅតែសំដីផ្អែមដដែល» ស្ទេឡាតបវិញដោយស្នាមញញឹមដូចគ្នាថេយ៉ុងឃើញហើយកើតចិត្តប្រច័ណ្ឌតែក៏ប្រឹងទប់ព្រោះមិនចង់មានកំហុសដដែលៗ
   «បងវីន! នេះបងនៅទីនេះដែលឬ?» ស្របពេលនោះអេវីនក៏ចុះមកពីលើផ្ទះអេលីសឃើញបងប្រុសក៏ភ្ញាក់ផ្អើលដែរព្រោះដឹងស្រាប់ហើយកូនប្រុសច្បងត្រកូលគីមវីហ្គីឡាស់ក្បាលរឹងនិងចិត្តដាច់ខ្លាំងប៉ុណ្ណា
    «អេលីស? អ៊ុំជីន?» អេវីនរៀងភ្ញាក់ផ្អើលដែលតពេលឃើញប្អូនស្រីមកបែបនេះ ក៏រៀងអៀនមាត់ដែលខ្លួនធ្លាប់ប្រាប់ថាគ្មានថ្ងៃមកជាន់ទីនេះម្ដងទៀតទោះស្លាប់
    «ចង់ដឹងណាស់នៀក... តើអ្វីទៅបក់នាំចិត្តបងអេវីនឲ្យត្រលប់មកទីនេះម្ដងទៀតន៎!» កំពុងតែញ៉ោះបងប្រុសក្រេសធីណាក៏រត់ចូលមកឱបជើងរបស់អេវីន ស៊ុកជីននិងអេលីសឃើញហើយចងចិញ្ជើម ដាក់គ្នាទៅវិញទៅមកដោយងើយឆ្ងល់
    «ហេ! នាងល្អិតមិចក៏មកទីនេះ!» ជីនផ្ដើមសួរនាំមុន ក្រេសធីណាងាកទៅរកជីនហើយធ្វើភ្នែកភ្លឹសៗដូចស៊ុកជីនជាសត្វចម្លែក
    «ពូវីនលោកតាមុខទារកនេះជាអ្នកណា?» ក្រោយពីអេវីនលើកពរនាងតូចភ្លាម ក៏ត្រូវគាំងនឹងសំដីរបស់ក្រេសធីណាតែម្ដង
    «នេះនាងល្អិតនេះកំពុងតែសរសើរបងឬជេរបង?» ជីនឱនទៅខ្សឹបដាក់ត្រចៀកនាងតូច អេលីសលឺហើយហួសចិត្តអស់សំណើចទប់សើចសឹងមិនជាប់
    «អូនថា 50 លើ 50» អេលីសតបជាមួយចម្លើយស្រពិចស្រពិលជីននេះវិញគាំងប្រដាប់គិតនិយាយលេងចេញ គ្រប់គ្នាឃើញមុខមិនដឹងខ្យល់របស់ជីនចឹងក៏លួចសើចតែម្ដង

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Donde viven las historias. Descúbrelo ahora