ភាគទី ១៨

426 13 1
                                    

     ក្រេសធីណាគេងសុខៗក៏ត្រូវលោកប៉ាដាស់ឲ្យភ្ញាក់ឡើង នាងតូចមិនទាន់អស់ងងុយងើបឡើងទាំងមមើលមមាយ
      «ប៉ា!»
      «ក្រេសភ្ញាក់ឡើងកូនពួកយើងចាកចេញពីទីនេះ» លោកប្រេឌីនស្លន់ស្លោរលើកពរកូនក្នុងឈុតរ៉ូបវែងគេងយប់ពណ៌សរ
       «មានរឿងអីលោកប៉ា?» ក្រេសធីណាសួរទៅកាន់លោកប៉ាដោយការងើយឆ្ងល់អ្នកជាឪពុកមិនតបតែក៏ពរកូនចាកចេញពីបន្ទប់ចុះទៅខាងក្រោយសំដៅរត់ចូលទៅក្នុងឡាន។
        ឡានរបស់លោកប្រេឌីននិងក្រេសធីណាបើកចាកចេញពីផ្ទះសំដៅទៅព្រលានយន្ដហោះ តែនៅតាមផ្លូវក៏មានឡានមួយគ្រឿងទៀតបើកមកកៀកឡានរបស់លោកប្រេឌីនហើយថែមទាំងបាញ់វាយប្រហារទៀត

        ផាំង! ផាំង!
        «ហ្អាយ! លោកប៉ា! ក្រេស... ខ្លាច!» នាងតូចស្រែកផ្ទប់ត្រចៀកដោយការភ័យខ្លាចកាំភ្លើងនៅតែបាញ់បន្ដមិនឈប់ឈរ អេវីនធ្វើដំណើរសំដៅទៅផ្ទះនាងល្អិតក្រេសធីណាបំណងយកប្រដាប់គូរគំនូរឲ្យនាងល្អិតតែបើកមកដល់ពាក់កណ្ដាលផ្លូវក៏ជួបនឹងការបាញ់ប្រហារនាយក៏បកក្រោយទៅមើល
        «លោកម្ចាស់គិតយ៉ាងមិច?» អ្នកជាកូនចៅជំនិតសួរខណៈដែលឡានចាប់ហ្រ្វាំងមិនជាប់
        «ក្រេស! កូនត្រូវតែនៅរស់»
        «អត់ទេប៉ា! បើប៉ាមានរឿងអីឲ្យកូនគិតយ៉ាងមិច? ហ្អាយ!» នាងតូចយំមិនឈប់ឈរនាងមិនចង់ឃ្លាតពីរឳពុកឡើយ ស្របពេលនោះឡានក៏ត្រូវឡានពួកនោះបុកពីក្រោយក្រឡាបលើផ្លូវ លោកប្រេឌីនក្រសោបឱបកូនស្រីជាប់ អេវីនមកដល់ក៏ឃើញថាឡានរបស់លោកប្រេឌីនក្រឡាប់លើផ្លូវទៅហើយនាយក៏ប្រញាប់ចេញទៅឡានទៅមើលភ្លាម
        «ក្រេស!» អេវីនឱនមើលថានាងតូចមានកើតអីឬអត់
        «ពូវីន!» ក្រេសធីណាស្រែកហៅឈ្មោះអេវីនពេលលឺសំលេងនាយច្បាស់លោកប្រេឌីងាកមើលឃើញអ្នកកំលោះគាត់សប្បាយចិត្តណាស់
        «លោកជួយមើលថែរនាងផង ពេលនាងគ្រប់ 18 ឆ្នាំសូមបញ្ជូននាងទៅរ៉ូស្សុីវិញឲ្យទៅជួបលោកតានាងវិញ» លោកប្រេឌីនផ្ដាំទៅកាន់អេវីនហើយរុញកូនស្រីឲ្យទៅក្បែររាងក្រាស់
        «លោកទុកចិត្តចុះខ្ញុំនឹងមើលថែរនាង» អេវីននិយាយយ៉ាងមុឹងម៉ាត់ហើយពរក្មេងតូចចាកចេញទៅ
        «អត់ទេលោកប៉ា! កូនមិនទៅណាទេ...»
         «ទៅ!» ក្រេសធីណាស្រែកយំមិនឈប់ឈរពេលដែលឃ្លាតឆ្ងាយឪពុក គ្រាន់តែអេវីនឱបពរក្រេសធីណាចេញមកឆ្ងាយបន្ដិចឡានក៏ផ្ទុះឡើង

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Место, где живут истории. Откройте их для себя