ភាគទី ២៨

345 19 1
                                    

   /បីខែក្រោយមក/
   ក្រោយពីរឿងរ៉ាវស្មុគស្មាញបានកន្លងផុតទៅអេលីសបានមករស់នៅក្នុងប្រទេសស្វីស ជាមួយនឹងយូរ៉ាវាជារឿងចៃដន្យដែលនាងបានជួបអតីតប្រពន្ធដើមរបស់ប៉ានាងតែនាងតូចមិនបានចងចាំអ្វីឡើយយូរ៉ាដឹងថាជាអេលីសតែនាងមិនប្រាប់ការពិតឡើយព្រោះតែអារម្មណ៍ដឹងខុស នឹងរអៀសចិត្ត
   «អេលីស! មីងប្រាប់ហើយថាកុំឲ្យធ្វើកិច្ចការទាំងនេះមិចក៏មិនស្ដាប់ចឹង» យូរ៉ាចុះមកពីលើកផ្ទះឃើញនាងតូចរៀនចំអាហារពេលព្រឹកក៏ប្រញាប់មកហាមឃាត់
   «មិនអីទេ»
   «មិនអីយ៉ាងមិច ក្មួយជិតគ្រប់ខែហើយប្រយ័ត្នប្រយែងផង»
   «ខ្ញុំដឹងហើយ!»
   «ម៉ាក់! កូនសំភាស៍ការងារជាប់ហើយ» ខេននីរត់មករកម្ដាយប្រាប់ដណ្ដឹងល្អ
   «ពិតមែនអីកូន នៅក្រុមហ៊ុនណាដែរ» យូរ៉ាសួរនាំដោយក្ដីរីករាយ
   «តែពួកយើងត្រូវប្ដូរទៅញ៉ូយ៉ក ក្រុមហ៊ុនដែលកូនសំភាស៍ជាប់នោះគឺជា ក្រុមហ៊ុនច្នៃម៉ូតពេជ្រដ៏ល្បី លីវ៉ាឡេនធី» គ្រាន់តែលឺឈ្មោះក្រុមហ៊ុនយូរ៉ាក៏ប្រែរទឹកមុខតែម្ដង
   «ល្អណាស់ម្ចាស់ក្រុមហ៊ុននោះជាអ៊ុំរបស់ខ្ញុំ គាត់ជាមនុស្សល្អណាស់» អេលីសសប្បាយចិត្តណាស់ពេលលឺបែបនេះ
   «ម៉ាក់មិនយល់ព្រម» ខេននីលឺហើយអន់ចិត្តជាខ្លាំង
   «ហេតុអីទៅម៉ាក់? ពិបាកណាស់ដែលកូនសំភាស៍ជាប់នោះ» អេលីសឃើញស្ថានភាពមិនស្រួលក៏ចូលមកជួយនិយាយ
   «អ្នកមីង មិចចឹងការងារនោះល្អតើបងខេននីមានទេពកោស្យលហេតុអីហាមឃាត់ចឹង!»
   «ម៉ាក់ថាអត់គឺអត់ហើយ» និយាយរួចយូរ៉ាក៏ឡើងទៅបន្ទប់វិញបាត់ទៅ
   «ម៉ាក់!»
   «ទុកឲ្យខ្ញុំ... បងទៅរៀបចំខោអាវទៅ រឿងអ្នកមីងទុកឲ្យខ្ញុំដោញស្រាយ»
   «អរគុណហើយអេលីស!» ទាំងពីរនាក់ញញឹមយល់ស្របរួចក៏បំបែកផ្លូវទៅធ្វើការងាររៀងខ្លួន

    យូរ៉ាឡើងមកដល់បន្ទប់បិទទ្វារជិតរួចដើរមករើទូរសំលៀកបំពាក់ចាប់យកប្រអប់តូចមួយ គាត់ដើរមកអង្គុយលើពូកហើយបើកប្រអប់តូចនោះមើល យកចិញ្ជៀនមួយមកមើល
   «ពិតជាមិនអាចប្រឆាំងនឹងវាសនាបានមែន.... ណ្ហើយចុះ! ម៉ាក់ក៏មិនគួររារាំងកូនដែរ» និយាយរួចគាត់ក៏បើកទ្វារចំពេលខេននីឈរនៅពីមុខបន្ទប់នាងតែម្ដង
   «ម៉ាក់!»
   «កូនយកចិញ្ជៀននេះទៅ វានឹងនាំកូនឲ្យរកឃើញប៉ាបង្កើតរបស់កូន» យូរ៉ាហុចចិញ្ជៀនឲ្យកូនប្រុស
   «អរគុណម៉ាក់» រាងក្រាស់ស្ទុះឱបម្ដាយ អេលីសឈរមើលនៅម្ខាងជាមួយស្នាមញញឹម រួចក៏ដើរទៅបន្ទប់របស់ខ្លួន
   «មិនយូរទេកូននឹងបានកើតមកមើលឃើញពិភពលោកមួយនេះហើយ តែឲ្យម៉ាក់សុំទោសដែលធ្វើឲ្យកូនក្លាយជាក្មេងគ្មានឪពុក ម៉ាក់សន្យាថាម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីកូន» អេលីសអង្អែលពោះថ្នមៗ

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Where stories live. Discover now