ផ្ដើមរឿង

2.1K 54 0
                                    

សហរដ្ឋ អាមេរិច ទីក្រុង ញ៉ូយ៉ក

" នេះជាការងារដំបូងរបស់ឯង " អេវីន កាន់ឯកសារមួយដុំមកហុចឲ្យប្អូនស្រីមើល
" ជំនួយការបេសកជនតំណាងក្រុមហ៊ុន លីវ៉ាឡេនធី... " អេលីសភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបើកមើលឯកសារទាក់ទង
" មិនខុសទេ អាល់ហ្កេនដា គ្រុបនៅប្រទេសស្វីស មានជំនួញធំមួយដែលត្រូវការឲ្យមានការចូលរួមសហការណ៍ពីបណ្ដាលក្រុមហ៊ុនធំៗនៅលើពិភពលោក "
" ក្រុមហ៊ុននោះជារបស់អ៊ុំជីនតើ "
" នេះហើយជាហេតុផល បងមិនអាចទៅបង្ហាញខ្លួនបានទេព្រោះគាត់ធ្លាប់ឃើញបង ឯងក៏ដឹងថារវាងគាត់និងលោកប៉ាមានការយល់ច្រលំដ៏ធំរហូតដល់ថ្នាក់កាត់ការគ្នាចោលទៀតផង "
" ចុះមិចមិនប្រើឲ្យអ្នកផ្សេងដែលមានបទពិសោធន៍ជាងនេះទៅ ហេតុអីឲ្យអូនដែលទុកតែចូលធ្វើការបានមួយខែនៅជាបុគ្គលិកមិនទាន់ពេញសិទ្ធិស្រួលបួលផង "
" ជាគំនិតរបស់លោកអ៊ំបងមិនដឹងទេ "
" អ៊ុំដេនញ៉ែលមែនទេ អូនទៅនិយាយជាមួយគាត់ " នាងតូចរៀបនឹងដើរចេញទៅហើយតែដេនញ៉ែក៏ដើរចូលមកល្មម
" អ៊ុំសម្រេចចិត្តហើយ អេលីស អ៊ុំពឹងលើក្មួយហើយ " ដេនញ៉ែលចាប់ស្មាររបស់ក្មួយស្រីនិយាយយ៉ាមុឺងម៉ាត់
" តែ... "
" ក្មួយអាចធ្វើបាន "
" មែនហើយអេលីស .... " អេវីន
" ចាសក៏បានក្មួយព្រម " អេលីសនិយាយហើយងក់ក្បាលតិចៗ
" អរគុណ "

====

ប្រទេស ស្វីស

អេលីសដើរអូសវ៉ាលីចេញពីកន្លែងត្រួតពិនិត្យ ភ្នែករវៀសរកមនុស្សអ្នកដែលមកទទួល
" អ្នកនាងគីម អេលីសមែនទេ " បុរសម្នាក់រូបរាងក៏មិនអន់ក្នុងឈុតអង្គរក្សពណ៌ខ្មៅដើរសំដៅមករកនាងតូច
" ចាសគឺខ្ញុំនឹងហើយលោកជាមនុស្សរបស់ អាល់ហ្កេនដាគ្រុបមែនទេ "
" បាទ ចឹងអញ្ជើញមកជាមួយខ្ញុំ " ដោយមិននិយាយច្រើនអេលីស ក៏ឡើងឡានទៅជាមួយគេ

ឡានទំនើបបានបើកមកចតនៅអាគារខុនដូរដ៏ប្រណិតមួយនៅកណ្ដាលទីក្រុងតែម្ដងហើយ
" ទីនេះជាកន្លែងដែលអ្នកនាងត្រូវស្នាក់នៅ មានអ្វីអាចទាក់ទងមកខ្ញុំបាននៅក្បែរទូរស័ព្ទលើតុមានលេខរបស់ខ្ញុំនិងជំនួយការស្រីម្នាក់ទៀត "
" មិនអីទេអរគុណខ្លាំងណាស់ " អេលីសឱនគោរពបន្ដិចជាការគួរសម
" តាមសម្រួលចុះខ្ញុំមិនរំខានអ្នកនាងទេ ស្អែកព្រឹកម៉ោង 8 ខ្ញុំនឹងមកទទួលអ្នកនាងទៅក្រុមហ៊ុន បើមិនមានអ្វីទេខ្ញុំសុំលាសិនហើយ " បុរសម្នាក់នោះឱនគោរពហុចសោរឲ្យទៅស្រីតូចរួចក៏ចាកចេញទៅបាត់ទៅ

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Tempat cerita menjadi hidup. Temukan sekarang