ភាគទី ០៧

502 22 0
                                    

" អ្ហឹម! " អណ្ដាតរាងក្រាស់ព្យាយាមរុលចូលទៅក្នុងក្រអូមមាត់របស់ស្រីតូចហើយក្រេបយកជាតិផ្អែមយ៉ាងជំនាញ អេលីសដំបូលបដិសេធតែក៏ប្ដូរចិត្តវិញពេលដែលជីនឱបក្រសោបអង្អែលរាងកាយរបស់នាង អូសរហូតមកដល់ភ្លៅតូចស្រឡូន

ក្រាក!

" ចៅហ្វាយ! មានរឿងធំហើយ? " កំពុងតែរោលរាលសូនីក៏បើកទ្វារចូលមកទាំងតក់ក្រហល់ធ្វើឲ្យជីនបញ្ឈប់រាល់សកម្មភាពទាំងអស់ហើយទាញអាវក្រៅមកបិទបាំងកាយរបស់អេលីសទុកពេលឲ្យនាងរៀបចំខ្លួនឲ្យត្រឹមត្រូវវិញ
" អូ! អឺ... ស្លាប់មិនខានទេខ្ញុំ " សូនីងាកឃើញចៅហ្វាយខ្លួនកំពុងតែបង្កាត់ភ្លើងស្នេហ៍ក៏ប្រញាប់បែបខ្លួនចេញប្រទេចខ្លួនឯងស្ដាយក្រោយដែលចូលមកខុសពេល
" មានការអី? រឿងធំយ៉ាងមិច? " ជីនសួរទៅកាន់កូនចៅជំនិតទាំងនៅឈរបាំងកាយរបស់អេលីស
" គឺ.... គ្រឿងពេជ្យដែលយើងដឹងទៅជូនជាអំណោយភ្ជាប់ពាក្យរបស់រាជទាយាទលូអុីសត្រូវបានគេប្លន់ហើយ! "
" អ្នកណាថ្លើមធំមកប្លន់ទំនិញរបស់យើងនេះវាលេងចង់រស់ហើយឬ " ជីនខឹងយ៉ាងខ្លាំងពេលដឹងថាមានមនុស្សកំពុងតែមកប្រលែងលេងជាមួយកំហឹងរបស់គេហើយតើមើលទៅបែបចង់ស្លាប់ដោយគ្មានសាកសពហើយ
" មិនទាន់ដឹងទេបាទខ្ញុំកំពុងតែស៊ើប "
" ប្រញាប់ទៅសល់តែប៉ុន្មានថ្ងៃទៀតទេដល់ពេលដែលក្មួយយើងភ្ជាប់ពាក្យហើយ ប្រយ័ត្នយើងយកឯងមកកាត់ជាកង់ៗធ្វើផ្អក់ផ្ញើរឲ្យក្មួយយើងទៅ "
" ផ្អក់មិចទៅចៅហ្វាយ ដូចមិនដែលលឺ? " សូនីងាកមកនិយាយជាមួយចៅហ្វាយដៃវិញអេះក្បាលដោយការងើយឆ្ងល់
" ចង់ដឹងសាកឲ្យយើងកាត់ឯងជាកង់ៗលរមើលទៅ "
" អូយ! មិនភ្លើររកងាប់អត់អំពើទេខ្ញុំមិនទាន់បានប្រពន្ធផង "
" បើចឹងឆាប់ទៅចាប់ចោរទៅនឹងឈរនឹងដល់ណាទៀត " ជីនស្រែកសម្លុតកូនចៅសូនីលឺហើយក៏ពេបមាត់ដើរចេញទៅធ្វើឲ្យជីនក្រឺតនឹងកូនចៅរបស់ខ្លួនជាខ្លាំងមិនគួរណាឲ្យកូនចៅដឹងចិត្តសោះ ប្រាកដណាស់អ្នកដដៃមើលមកពួកគេមានឋានៈជាចៅហ្វាយនិងកូនចៅតែក្នុងចិត្តពួកគេម្នាក់ៗសំខាន់ចំពោះគ្នាទៅវិញទៅមក ជីនតែងតែចាត់ទុកសូនីជាបងប្អូនស្លាប់រស់ទុកចិត្តចំពោះនាយកូនចៅចំនិតជាខ្លាំង

ពន្លកស្នេហ៍ខុសវ័យ (SS4) completed ✔️ Where stories live. Discover now