Byul pov
សម្លេងព្យាណូដ៏ពិរោះដែលនាងខ្ញុំជាអ្នកលេងដោយផ្ទាល់។ ខ្ញុំធំធាត់ឡើងជាមួយនឹងព្យាណូតាំងពីពេលដែលខ្ញុំនៅក្មេងមកម៉្លេះខ្ញុំអាចលេងព្យាណូបានល្អណាស់ដែលបានបន្សល់ទុកនូវពានជាច្រើននៅក្នុងបន្ទប់របស់ខ្ញុំកាលពីក្មេង។ ប៉ុន្តែបើសួរថាខ្ញុំចង់ក្លាយជាអ្នកលេងព្យាណូអាជីពនោះទេ? ចម្លើយប្រកដជា " ទេហើយ " ខ្ញុំលេងភ្លេងមួយនេះគឺគ្រាន់តែកំដរអារម្មណ៍បំបាត់ភាពអផ្សុកមិនមែនជាការស្រឡាញ់ចូលចិត្តនោះទេ-
បទ halo by Beyoncé ក៏ឈានដល់ទីបញ្ចប់ដោយពេលនោះផងដែលអ្នកម៉ាក់ក៏ដើរចូលមកខាងក្នុងដោយទះដៃសរសើរខ្ញុំដោយទឹកមុខដ៏ស្រស់ត្រកាលរបស់គាត់
" កូនរបស់ម៉ាក់ពិតជាពូកែពិតមែន " អ្នកម៉ាក់និយាយសរសើរខ្ញុំតិចៗ ដែលធ្វើឲ្យខ្ញុំអៀនតិចៗនៅពេលដែលលឺពីពាក្យសរសើរបែបនេះ
" អរគុណអ្នកម៉ាក់ហើយ " ខ្ញុំអោនអរគុណគាត់ដោយដាក់ក្បាលចុះក្រោមបន្តិចជាមួយនឹងទឹកមុខញញឹម
" និយាយអញ្ចឹងឯងដូចជាមកដល់កូរ៉េយូហើយមិនគិតទៅលេងលោក Julia នឹង Jake
ខ្លះទេមែនទេ? " អ្នកម៉ាក់សួរមកកាន់ខ្ញុំ។ ពិតមែនហើយខ្ញុំមកដល់កូរ៉េវិញប្រហែលជាកន្លះខែជាងហើយជាមួយនឹង eunwoo មកជាមួយគ្នា
" អ្នកណាទៅជា j-jake? Julia? " ខ្ញុំសួរទៅអ្នកម៉ាក់ដោយឆ្ងល់នរណាគេជា Jake នឹង Julia គេទាំងពីរត្រូវជាអ្វីនឹងខ្ញុំនោះ?
" នេះប្រហែលជាឯងរស់នៅស្រុកគេយូរពេកហើយមើលទៅ " អ្នកម៉ាក់រអ៊ូរបន្តិចដោយសម្លឹងមើលមុខរបស់ខ្ញុំ
" ឥឡូវគិតអញ្ចះចុះម៉ាក់ចង់នាំឯងទៅលេងពួកគេទាំងពីរណាស់។ ឆាប់ទៅផ្លាស់អាវទៅយើងទៅជាមួយគ្នា " អ្នកម៉ាក់ប្រាប់ខ្ញុំហើយគាត់ក៏ដើរទៅផ្លាស់អាវមុនខ្ញុំដោយខ្ញុំក៏ដើរតាមកក្រោយគាត់ទៅបន្ទប់របស់ខ្ញុំ
តើអ្នកណាជា Jake? Julia? ខ្ញុំភ្លេចគេទាំងពីរនាក់បាត់ហើយ
មួយសន្ទុះក្រោយមកខ្ញុំក៏រួចរាល់ជាមួយនឹងរូបពណ៌មាសដែលមើលមកថ្លៃថ្នូរនឹងចូលគេចុះ។ ដោយបន្ថែមនូវផ្សៅលំអរខ្លួនខ្លះផងដែល។ គាប់ចួនណាស់ពេលដែលខ្ញុំចុះទៅខាងក្រោយ eunwoo គេក៏មកដល់តែម្តង
" អូរ eunwoo កូនទើបមកពីណានឹង? " អ្នកម៉ាក់របស់ខ្ញុំសួរទៅគេ
" គឺទើបតែមកពីផ្ទះបងប្រុសខ្ញុំ " eunwoo ឆ្លើយតបតិចៗ
" អ្នកប៉ាអ្នកម៉ាក់នឹង byul អញ្ជើញទៅណាដែលបានជារៀបចំខ្លួនបានល្អយ៉ាងនេះ? " Eunwoo
សួរទៅលោកប៉ា
" គឺពួកយើងទាំងអស់គ្នាទៅផ្ទះរបស់ត្រកូល sim កូនចង់ទៅដែលឬទេ? " លោកប៉ាសួរទៅ eunwoo គេមិនឆ្លើយអ្វីប៉ុន្តែបែជាងក់ក្បាលទៅវិញបញ្ចាក់ថាគេចង់ទៅតាមដែរ
អ្នកម៉ាក់នឹងលោកប៉ាក៏នាំគេទៅជាមួយគ្នាទៅផ្ទះមួយនោះទាំងអស់គ្នា។ Cha eunwoo គេជាសង្សារ លាក់លៀមរបស់ខ្ញុំហើយពួកយើងក៏ធ្លាប់បានសន្យានឹងគ្នាថាយើងនឹងរៀបការជាមួយគ្នានៅពេលដែលពួកយើងធំឡើងដែលសរសេរនៅលើសៀវភៅកំណត់ហេតុរបស់ពួកយើងទាំងពីរកាលពីក្មេងៗ ហើយខ្ញុំមិនចង់ក្បត់នឹងពាក្យសន្យាមួយនេះទេបែបនេះហើយខ្ញុំត្រូវតែរៀបការជាមួយគេម្នាក់នោះ
ដំណើរមួយៗចូលទៅកាន់ផ្ទះដ៏ធំស្កឹមស្កៃដែលអាចនិយាយពីឋានៈគ្រួសារនេះបានផងដែល។ ដោយពេលដែលដល់មាត់ទ្វារផ្ទះរកចូលក្នុងផ្ទះក៏
បង្ហាយនូវក្មេងស្រ៏ម្នាក់ដែលមានវ័យប្រហែលជាប្អូនខ្ញុំប៉ុន្មានឆ្នាំ។ រត់មកអោបខ្ញុំយ៉ាងណែន។ នាងម្នាក់នេះជានរណា? ប៉ុន្តែខ្ញុំត្រូវតែសម្តែងថាខ្ញុំស្គាល់គេទៅចុះ។ ដោយអ្នកម៉ាក់គាត់ទៅរាក់ទាក់នឹងប៉ាម៉ាក់របស់ខាងគេប្រហែលជាពួកគាត់ជាមិត្តភក្តិគ្នាហើយ
" Unnie ឥឡូវខុសពីមុនច្រើនណាស់សាច់ឈាមក៏ស្រស់ស្អាតជាងមុនដែល " ក្មេងស្រីម្នាក់នោះនិយាយមកកាន់ខ្ញុំបន្ទាប់ពីអោបខ្ញុំហើយ
" Lia~ ឃ្លានបាយហើយ " សម្លេងមនុស្សប្រុសបន្លឺឡើងពីក្នុងផ្ទះដើរមកខាងក្រៅ
កម្ពស់ខ្ពស់ច្រមុះស្រួចដូចជាកូនបារាំងកែវភ្នែកត្នោត ដូចជាពួកអឺរ៉ូបនឹងសម្បូរសស្អាតសក់រលាស់ពណ៌
ត្នោតតិចៗ ខ្ញុំទាយបានថាគេម្នាក់នេះគឺជា Jake sim
គេម្នាក់នោះក៏សម្លឹងមើលមកខ្ញុំក្នុងក្រសែរភ្នែកប្រកប់ដោយរឿងអ្វីមួយជាមិនខានដែលពាក់ព័ន្ធខ្ញុំក្នុងនោះ។ ខ្ញុំត្រូវជាអ្វីនឹងគេ? ហេតុអ្វីគេមើលមុខខ្ញុំបែបនេះ? យើងទាំងពីរត្រូវជាសត្រូវឬក៏ជាមិត្តទៅ?
" Byul " គេម្នាក់នោះហៅឈ្មោះរបស់ខ្ញុំតិចៗ
ខ្សឹបៗដែលអាចឲ្យខ្ញុំស្តាប់បានម្នាក់ឯង។
Jake Sim Who?
______________
More episodes ✨
Love all my reader ✨
Writing by star stye ✨
