9

155 16 2
                                        

Third person pov

ព្រះអាទិត្យក៏ចាប់ផ្ដើមរះសារជាថ្មី។ ដូចជាកម្រាលព្រំពណ៌មាសយ៉ាងវែងអន្លាយគ្មានទីបញ្ចប់។ មនុស្សម្នាក៏នាំគ្នាងើបពីដំណេកចេញទៅធ្វើការឬទៅសាលារៀននៅពេលព្រឹកប្រលឹម។

វាក៏បង្ហាញឲ្យឃើញអ្នកកម្លោះស្បែកសរៗដែលម្នាក់នោះគឺជា Sunghoon នឹងឯងនៅបន្តគេងមិនទាន់នឹងងើប។ ពន្លឺព្រះអាទិត្យចាំងពីចន្លោះបង្អួចពន្លឺពណ៌មាសនោះក៏មកប៉ះមុខរបស់ម៉ត់របស់គេដែលធ្វើឲ្យគេសង្ហារមួយកំរិតទៀត។

" Sunghoon unnie~ ភ្ញាក់ឡើង " សម្លេងដ៏ស្រួយរបស់ស្រីស្រស់ A-yeong ដើរសំដៅមកបន្ទប់របស់ sunghoon ទាំងប្រលឹមតែម្តង

" មានការអ្វី? " Sunghoon សួរទៅ A-yeong ដោយដៃរបស់គេទាំងសងខាងញីសក់នឹងភ្នែករបស់គេ។

" ពួកយើងមានកំរោងទៅកោះ Jeju ពេលថ្ងៃនេះ " A-yeong និយាយឡើងដោយទាញ sunghoon ឲ្យអង្គុយចុះ

" ហើយប្រាប់ធ្វើអ្វី? " Sunghoon សួរឡើងដោយមមីរមមើរមិនទាន់អស់ងងុយ

" គឺពួកយើងចង់ឲ្យ unnie ឯងទៅដែលនឹងណាទើបបានជាមកប្រាប់ទាំងប្រលឹមបែបនេះ " A-yeong

" អញ្ចឹងក៏បានដែលខ្ញុំត្រូវការដេកបន្តចាំថ្ងៃចាំខ្ញុំងើបឥឡូវទើបតែម៉ោង 8 ទេ " sunghoon ប្រកែកមិនចង់ងើបពីគេងនៅពេលនេះហើយក៏ដាក់ខ្លួនទៅលើគ្រែវិញ

" មិនបានទេ unnie ត្រូវតែទៅងើបរៀបចំអីវ៉ាន់ " A-yeong ក៏ទាញដៃរបស់ sunghoon ងើបឡើងវិញ

" ហឺយ~ មិនអាចដេកបានក្តីសុខសោះ " sunghoon រអ៊ូរដោយពុតខ្លួនពុតប្រាណរបស់គេ

" និយាយអញ្ចឹងនរណាទៅខ្លះ? " Sunghoon សួរទៅ A-yeong

" Jay, ខ្ញុំ, sunoo, siwoo, julia, niki, jungwon, celix, Jake, byul, Heeseung " A-yeong រៀបរាប់ដោយរាប់ម្រាមដៃរៀបជើងរបស់នាង

" ទៅទាំងអស់តែម្តងឬ? " Sunghoon សួរធ្វើដូចភ្ញាក់ផ្អើល។ A-yeong មិនឆ្លើយតបអ្វីក៏ងក់ក្បាលបញ្ចាក់ថាពិតមែន

" A-yeong ahh~ បងរៀបចំរបស់នេះរួចហើយ " សម្លេងរបស់ jay បន្លឺឡើងពីបន្ទប់មួយទៀតដែលធ្វើឲ្យ A-yeong នាងត្រឡប់ទៅវិញ

ពេលដែល A-yeong ដើរទៅបាត់នោះ។ sunghoon ក៏ rolling eye របស់គេជ្រេញនឹងពួកគេទាំងពីរអ្នក។ sunghoon ក៏ចូលទៅងូតទឹកនឹងធ្វើ skincare របស់គេរៀងរាល់ព្រឹក។ ហើយក៏ចេញមកខាងក្រៅដណ្តប់ដោយកន្លែងរុំល្វែងខាងក្រោមបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗនូវសាច់ដុំ 9 កង់របស់គេនោះបូករួមនឹងសក់សើមរបស់គេដែលអាចនិយាយយ៉ាងខ្លីថា HOT

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Место, где живут истории. Откройте их для себя