Byul pov
សូរសម្លេងមនុស្សម្នាបើកឡានម៉ូតូចេញទៅធ្វើការទៅសាលាឯនាងខ្ញុំវិញកំពុងអង្គុយរង់ចាំ Jake នៅក្នុងហាងកាហ្វេមួយកន្លែង។ រង់ចាំចង់ដឹងថាគេត្រូវជាអ្វីនឹងខ្ញុំឲ្យពិតប្រាកដជា childhood friends ឬក៏លើសពីនេះ? ខ្ញុំត្រូវតែដឹងពីរឿងនេះឲ្យបានច្បាស់លាស់ជាទីបំផុតហើយមួយទៀតនោះគឺ eunwoo គេមិនសូវខ្វល់ខ្វាយជាមួយខ្ញុំឡើយបន្ទាប់ពីពេលមកដល់កូរ៉េនេះ។ ហើយ eunwoo ក៏រៀងដើរ flirt ជាមួយគេរហូតខ្ញុំមិនត្រូវការមនុស្សប្រុសបែបនេះក្នុងជីវិតខ្ញុំនោះទេ
បន្ទាប់ពីមួយសន្ទុះមក Jake ក៏មកដល់ជាមួយនឹង hoodie របស់គេនឹងខោខាប៊យ។ គេដើរតម្រង់មកតុររបស់ខ្ញុំដោយមិនញញឹមអីសូម្បីតែបន្តិច។
គេមើលទៅពិតជាត្រជាក់ណាស់មួយទៀតនោះគឺមុខងាប់។
" Jake លោកស្គាល់ខ្ញុំទេ? " ខ្ញុំសួរទៅគេបែបភ្លែកៗ
" ច្បាស់ជាស្គាល់ហើយនាងទើបតែទៅដល់ផ្ទះខ្ញុំកាលពីថ្ងៃមុននេះត៎ា " Jake តបមកខ្ញុំដោយភ្នែកសម្លឹងមើលទូរស័ព្ទរបស់គេ។ នាយម្នាក់នេះមើលទៅជាមួយកំពុងកិចពីខ្ញុំអញ្ចឹង។
" លោកដឹងទេថាខ្ញុំធ្លាប់សន្យាជាមួយកូនប្រុសគេម្នាក់ថានឹងរៀបការនឹងគ្នានៅពេលធំឡើង។ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ eunwoo មិត្តជិត
របស់ខ្ញុំគឺជាក្មេងម្នាក់នោះ " ខ្ញុំអង្គុយរៀបរាប់ឲ្យគេស្តាប់ដូចជាកំពុងសង្ខេករឿងឲ្យគេស្តាប់អញ្ចឹង។" ពិតមែនឬ? " Jake តបខ្លីៗប៉ុន្តែលើកនេះគេដាក់ទូរស័ព្ទរបស់គេនៅលើតុរភ្នែកសម្លឹងមកខ្ញុំវិញ
" ពិតមែនហើយគេប្រាប់ខ្ញុំនៅពេលដែលខ្ញុំងើបពីសន្លប់ហើយគេក៏ជាមនុស្សដំបូងដែលមើលថែខ្ញុំនៅពេលខ្ញុំបាត់រាល់ការចងចាំទាំងអស់នោះមួយទៀតនោះ eunwoo គឺមានសៀវភៅកំណត់ហេតុមួយក្បាលដែល " ខ្ញុំនិយាយរៀបរាប់ប្រាប់ទៅ Jake ទាំងអស់។ នាយម្នាក់នោះក៏សើចចុងមាត់
" នាងជឿគេទាំងស្រុងមែនទេ? " Jake សួរមកខ្ញុំដែលធ្វើឲ្យខ្ញុំនេះបើកភ្នែកធំៗ អញ្ចឹងមានន័យថា eunwoo កុហសខ្ញុំមែនទេ?
