4

174 19 0
                                    

Byul pov

" Byul " អ្នកម៉ាក់ស្រែកហៅខ្ញុំពីខាងក្រោមមកឡើងចង់បែកក្រដាសត្រចៀកបាត់ទៅហើយ

" មានការអ្វីដែលអ្នកម្តាយ " ខ្ញុំស្រែកទៅវិញដោយដៃកំពុងតែសារ៉េកអាវ

" អាហារពេលព្រឹកឆ្អិនហើយ " អ្នកម៉ាក់ឆ្លើយតបមកវិញ។ ខ្ញុំក៏ចុះទៅខាងក្រោមដើម្បីញុាំអាហារពេលព្រឹកជាមួយនិងពួកគាត់ទាំងពីរនាក់ខាងក្រោម។

" អារុណសួស្តីអ្នកម៉ាក់លោកប៉ា " ខ្ញុំនិយាយឡើងដោយរត់ទៅអោបចង្គេះរបស់ម៉ាក់ហើយក៏ទៅអង្គុយលើកៅអីរង់ចាំអាហារលើកមកលើតុរ

" ក្មួយ Jake គេម្នាក់នេះឆ្លាតក៏ឆ្លាតសង្ហារក៏សង្ហារដែរសោកស្តាយណាស់ដែលយើងមិនអាចជាប់សាច់ជាប់ឈាមជាមួយគេបាន " ប៉ានិយាយឡើងដោយលើកែវកាហ្វេរបស់គាត់មកផឹកបន្តិច

" ពិតមែនហើយប៉ុន្តែយើងមិនអាចបង្ខំ byul បានទេយ៉ាងណាក៏គេជ្រើសរើសបុរសដែលត្រឹមត្រូវដែល eunwoo ក៏ជាក្មេងដែលសុភាពផងដែរ " អ្នកម៉ាក់និយាយសរសើរពី eunwoo ដោយសើចតិចៗ

" ខ្ញុំសួរមួយបានដែលឬទេ? " ខ្ញុំមើលមុខទៅប៉ាម៉ាក់របស់ខ្ញុំទាំងពីរនាក់ដើម្បីសួរសំណួរមួយនោះ

" ខ្ញុំនិង Jake ត្រូវជាអ្វីនឹងគ្នាកាលពីមុន? " ខ្ញុំសួរទៅអ្នកទាំងពីរ។ រឿងមួយនេះដែលធ្វើឲ្យខ្ញុំមិនបានដេកលក់ស្រួលពីរយប់នេះ។ គេម្នាក់នោះជាអ្វីនិងខ្ញុំឬ? ហេតុអ្វីបានជាក្រសែភ្នែករបស់គេខុសប្លែកពីមនុស្សដទៃពេលដែលគេសន្លឹកមកខ្ញុំ?

" កូនប្រហែលជានឹកមិនឃើញពី Jake នោះទេ " ប៉ានិយាយឡើង។ អ្វីដែលខ្ញុំមិនអាចលាក់បាននោះគេខ្ញុំបានបាត់ការចង់ចាំរាល់អ្វីដែលកើតឡើងចំពោះខ្ញុំរយះពេល 10 ឆ្នាំមុន។ ខ្ញុំមិនបានចាំអ្វីទាំងអស់ដែលទាក់ទងនិង childhood របស់ខ្ញុំ

" កាលពីពួកឯងនៅក្មេងៗ ប៉ានិងលោក sim គឺជាអ្នកជិតខាងគ្នាហើយពួកឯងទាំងពីរតែងតែលេងជាមួយគ្នាគ្មានចន្លោះមួយថ្ងៃសោះហើយទៅរៀនក៏ទៅរៀនជាមួយគ្នាផងដែរក៏ប៉ុន្តែពួកយើងក៏ត្រូវចាកចេញពី Australia មករស់នៅកូរ៉េហើយពេលដែលឯងអាយុ 18 ឆ្នាំក៏ត្រូវបញ្ចូនទៅសិក្សានៅបរទេសបន្ត " ប៉ាអង្គុយរៀបរាប់ឲ្យខ្ញុំស្តាប់តាំងអស់រាល់អ្វីដែលទាក់ទងរវាងខ្ញុំនឹងនាយម្នាក់នោះ

អញ្ចឹងមានន័យថាខ្ញុំហើយនិង Jake គឺមានរឿងជាច្រើនជាមួយគ្នាជាពិសេសនោះគឺ 'សន្យាមួយនោះ'

បន្ទាប់ពីញ៉ាំអាហាររួចរាល់ហើយខ្ញុំក៏ទៅអង្គុយនៅលើកៅអីនៅក្នុងសួនច្បារដើម្បីព្យាយាមរលឹកពីរឿងរ៉ាវ 10 ឆ្នាំមុននេះ។ ខ្ញុំព្យាយាមបិទភ្នែកដកដង្ហើមមួយៗព្យាយាមរកនឹកពីរឿងរ៉ាវនៃពាក្យសន្យានោះ

ខ្មៅៗ ទីកន្លែងដែលមើលទៅព្រិលៗមិនសូវច្បាស់សោះ។ មានក្មេងប្រុសម្នាក់សក់ផ្សឹតឈរនៅខាងមុខខ្ញុំដោយក្មេងម្នាក់នោះយកដៃរបស់គេជូតទឹកភ្នែករបស់ខ្ញុំចេញពីថ្ពាល់តិចៗ។ ខ្ញុំរកមើលអ្វីឡើយឃើញទៀតហើយ។ ក្បាលរបស់ខ្ញុំក៏ចាប់ផ្តើមឈឺខ្លាំងរហូតដល់ថ្នាក់ខ្ញុំអង្គុយយំទប់ត្រចៀកខ្លួនឯង

" ឈឺណាស់ " បន្ទាប់ពីនិយាយពាក្យនេះហើយខ្ញុំក៏ដួលសន្លប់នៅលើដីតែម្តង។

ខ្ញុំមិនដឹងថានរណាជាក្មេងប្រុសម្នាក់នោះទេគេជា eunwoo ឬក៏ជា jake? ខ្ញុំត្រូវតែរកការពិតដោយខ្លួនឯង។

__________________

ខ្ញុំក៏ព្យាយាមបើកភ្នែកឡើងវិញតិចៗ ដោយពេលដែលបើកភ្នែកអស់ទើបដឹងថាខ្លួនកំពុងតែដេកលើគ្រែក្នុងបន្ទប់ដោយមានអ្នកម៉ាក់នៅខាងស្តាំដៃខ្ញុំ

" នេះភ្ញាក់ហើយមែនទេ? " អ្នកម៉ាក់សួរមកខ្ញុំដោយទឹកមុខគួរឲ្យបារម្ភ

" ឯណា eunwoo? " ខ្ញុំសួរទៅអ្នកម៉ាក់

" ម៉ាក់ក៏មិនដឹងដែលប៉ុន្តែមិញនេះ Jake គេទើបតែទៅវិញប៉ុណ្ណោះ " អ្នកម៉ាក់និយាយឡើង

" គេមកធ្វើអ្វី? " ខ្ញុំសួរទៅគាត់វិញ។ គេម្នាក់នោះអត់មានការងារធ្វើមែនទេ? បានជាចេះតែដើរលេងផ្ទះអ្នកដទៃបែបនេះ?

" គេមកយក Brownies ឲ្យដែលគេទិញមកពីហាងរបស់ Felix ហើយគេក៏បានឡើងមកមើលឯងផងដែល "  អ្នកម៉ាក់និយាយឡើងដែលធ្វើឲ្យខ្ញុំចង់យំ

" នេះម៉ាក់ឲ្យគេឡើងមកមើលកូនស្រីរបស់ខ្លួនដែលមិនបាន Make up អីសូម្បីតែបន្តិចក្រេមក៏មិនបានលាបដែល។ ខ្មាស់គេខ្លាំងណាស់មុខអាក្រក់សឹងអី " ខ្ញុំអង្គុយរអ៊ូរឲ្យគាត់ស្តាប់បន្ទាប់ពីងើបពីសន្លប់កន្លះម៉ោងមកនេះ

" អ្នកម៉ាក់បានប្រាប់គេថាខ្ញុំបាត់ការចងចាំទេ? " ខ្ញុំសួរទៅអ្នកម៉ាក់។ គាត់ក៏ងក់ក្បាលតិចៗបញ្ចាក់ថាគាត់ពិតជាបានប្រាប់ទៅគេពិតមែន

______________

More episodes ✨
Writing by star stye ✨
Love all my reader ✨











remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Donde viven las historias. Descúbrelo ahora