Jake pov
ចង្គាររបស់ជិតធ្លាក់ដល់ដីនៅពេលដែលឃើញ byul ឈរនៅខាងមុខខ្ញុំជាមួយនឹងបុរសម្នាក់ទៀតនៅជិតនាង។ គេម្នាក់នោះជានរណា?
" អូនេះហើយ byul។ Jake sim គឺជាកូនប្រុសច្បងរបស់អ៊ុំហើយក៏ត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់ក្មួយកាលពីនៅក្មេងៗផងដែរ " អ្នកម៉ាក់ខ្ញុំនិយាយឡើងដោយអង្អែលស្មារបស់ខ្ញុំតិចៗ
" ប្រហែលជានាងភ្លេចបាត់ហើយថាខ្ញុំនរណា " ខ្ញុំនិយាយឡើងដោយសម្លេងត្រជាក់របស់ខ្ញុំសម្លឹងមើលទៅនាងដោយមុខត្រជាក់របស់ខ្ញុំ
Byul សម្លឹងមើលមុខរបស់ខ្ញុំដោយមើលទៅនាងប្រហែលកំពុងរកនឹកពីរឿងអ្វីអញ្ចឹង
" អា-អាអញ្ចឹងឆាប់រៀបចំអាហារពេលល្ងាចទៅខ្ញុំឃ្លានហើយអ្នកបម្រើផ្ទះខ្ញុំបានរៀបចំស្វាគមន៍រួចរាល់ហើយ " លោកប៉ាក៏ប្តូរប្រធានបទយ៉ាងឆាប់រហ័សហើយក៏ប្រញាប់ប្រញាល់ដើរទៅផ្ទះបាយដើម្បីញុាំអាហារពេលល្ងាចជុំគ្នា
អាហារពេលល្ងាចក៏បង្កើតឡើងដោយមានការចូលរួមពីរគ្រួសារនឹងភ្ញៀវម្នាក់ដែលមិនបានអញ្ជើញមកជាមួយធ្វើជាឆ្អឹងទទឹងករប៉ុន្តែ byul នាងយកចិត្តទុកដាក់នឹងគេម្នាក់នោះណាស់តែងតែញញឹមដាក់គ្នាជានិច្ច
" Unnie មកតាំងពីពេលណាហើយ? " Julia សួរទៅ byul ដោយដៃទាំងសងខាងកាន់ស្លាបព្រានឹងសម
" មកដល់ប្រហែលជាកន្លះខែហើយ " byul ឆ្លើយឡើងដោយញញឹមបន្តិច
" Unnie ស្រស់ស្អាតណាស់ឥឡូវនេះ។ អូរនេះគឺជាម្ហូបដែល unnie ចូលចិត្តជាងគេតាំងពីក្មេងម៉្លេះ " Julia និយាយឡើងដោយចាប់ sushi ទៅចានរបស់ byul ប៉ុន្តែទឹកមុខរបស់ byul បែជាស្អប់ខ្ពើមវាទៅវិញ
" សុំទោសផងណាខ្ញុំមិនអាចញុាំរបស់បែបនេះបានទេ " byul ឆ្លើយឡើងដែលធ្វើឲ្យទឹកមុខរបស់ Lia ធ្លាក់ចុះតែម្តងនៅពេលដែលនាងលឺបែបនេះ Lia ក៏សម្លឹងមើលមុខរបស់ខ្ញុំដោយសារតែនាងមិននឹងស្មានថាគេនឹងឆ្លើយបែបនេះសោះ
" អូពិតមែនហើយនេះគឺជា Eunwoo គឺជាមិត្តជិតស្និទ្ធរបស់ Byul ហើយពួកគេក៏ជិតក្លាយទៅជាសង្សារគ្នាហើយ " អ្នកម៉ាក់របស់ byul និយាយឡើងដែលធ្វើឲ្យពួកគេទាំងពីរញញឹមមិនមាត់មិនជិត