8

137 15 0
                                    

Byul pov

" Byul " សម្លេងរបស់ eunwoo បន្លឺឡើងនៅខាងក្រៅបន្ទប់របស់ខ្ញុំ

" ចូលមក " ខ្ញុំឆ្លើយតិចៗល្មមឲ្យគេស្តាប់បានច្បាស់លាស់។ ពេលនេះខ្ញុំកំពុងតែដេកឈឺនៅលើគ្រែព្រោះតែនាងខ្ញុំបានឈរត្រូវទឹកភ្លៀងជិតកន្លះម៉ោង but I won't regret it ខ្ញុំទទួលបានស្នាមថើបលើកដំបូងនៅក្រោមដំណក់ទឹកភ្លៀង។ វាប្រៀបដូចជាស្នេហានៅក្នុងរឿងប្រលោមលោកអញ្ចឹង

" នេះគឺជាស៊ុបដែលខ្ញុំទើបតែធ្វើហើយក្តៅ " eunwoo និយាយប្រាប់ខ្ញុំដោយញញឹមហើយគេក៏យកកៅអីមកអង្គុយជិតគ្រែរបស់ខ្ញុំមានបំណងបញ្ចុកស៊ុបនោះមកខ្ញុំ

" ឆាប់ញុាំទៅទាន់នៅក្តៅៗ " eunwoo និយាយមកកាន់ខ្ញុំដោយផ្លុំស៊ុបនោះតិចៗដើម្បីឲ្យវាត្រជាក់បន្តិច។ ខ្ញុំក៏ហាមាត់តិចៗមិនចង់បដិសេធនឹងបំណងរបស់គេនោះទេ។ គេយកចិត្តទុកដាក់លើខ្ញុំណាស់ប៉ុន្តែមិនគួរណាគេកុហសរឿងរៀបការនោះសោះ

" Woo " ខ្ញុំសួរទៅគេដោយកាន់ដៃរបស់គេជាប់

" Huh? មានរឿងអ្វី? " គេសួរបកមកខ្ញុំវិញដោយទឹកមុខឆ្ងល់

" លោកដឹងហើយមែនទេថាខ្ញុំមិនចូលចិត្តមនុស្ស
កុហស? " ខ្ញុំសួរទៅកាន់ eunwoo ដោយភ្លាមៗនោះទឹកមុខរបស់គេក៏ប្តូរយ៉ាងឆាប់រហ័ស

" ប៉ុន្តែនាងត្រូវតែយល់ពីមូលហេតុអ្វីបានជាគេម្នាក់នោះកុហស " eunwoo តបនឹងខ្ញុំដោយសម្លេងត្រជាក់របស់គេ

" បើសិនជាខ្ញុំរកក្មេងប្រុសម្នាក់នោះឃើញខ្ញុំនឹងរៀបការជាមួយគេ " ខ្ញុំនិយាយឡើងយ៉ាងម៉ត់ចត់ច្បាស់លាស់។

" ពិតមែនហើយខ្ញុំកុហសនាង។ ខ្ញុំកុហសនាងថាខ្ញុំជាក្មេងប្រុសម្នាក់នោះគឺព្រោះតែខ្ញុំចង់បានក្តីស្រឡាញ់ពីនាង។ នាងមានដឹងទេថាខ្ញុំស្រលាញ់នាងខ្លាំងពិនណា? ប៉ុន្តែនាងមិនដែលស្រឡាញ់ខ្ញុំនោះទេមិនដែលទាំងឲ្យអារម្មណ៌មួយនោះមកខ្ញុំទោះបីជាខ្ញុំធ្វើយ៉ាងណាក៏ដោយ " eunwoo សារភាពប្រាប់មកខ្ញុំគ្រប់យ៉ាងដោយស្រក់ឬទឹកភ្នែកជាច្រើនដំណក់។ ខ្ញុំមិនដែលដឹងថាគេស្រឡាញ់ខ្ញុំដល់ថ្នាក់នេះទេ

" វាជាពាក្យសន្យាខ្ញុំមិនអាចមិនធ្វើវាបានទេ " ខ្ញុំឆ្លើយតបទៅកាន់គេវិញដោយស្រក់ទឹកភ្នែកប៉ុន្មានដំណក់ដោយសារសម្តីរបស់គេមិញនេះ

" ពាក្យសន្យាឬ? " Eunwoo សើចតិចៗបែបហួសចិត្ត

" សូមលោកយល់ពីខ្ញុំផងចុះ " ខ្ញុំនិយាយទៅកាន់គេដោយទម្លាក់ទឹកមុខចុះបន្តិចមិនអាចប្រឈមមុខនឹងគេបាននោះទេ

" You are mind. Only " Eunwoo ខ្សិបដាក់ត្រចៀកខ្ញុំតិចៗ ប៉ុន្តែសម្លេងរបស់គេគឺអាចធ្វើឲ្យអ្នកព្រឺរោមបាន

" ស្រឡាញ់វាណាស់មែនទេ? គូរព្រេងពីអតីតកាលមែនទេ? " Eunwoo និយាយឌឺខ្ញុំដោយសើចចុងមាត់

" កុំធ្វើអ្វីគេឲ្យសោះ Eunwoo " ខ្ញុំបញ្ជាក់គេយ៉ាងច្បាស់ៗ ខ្ញុំមិនព្រមឲ្យគេធ្វើបាប Jake នោះទេ

" ខ្ញុំមិនអាចសន្យាជាមួយនាងបានទេព្រោះពាក្យសន្យាគឺគ្មានន័យសម្រាប់មនុស្សទេ " Eunwoo បញ្ចប់ប្រយោគមួយខ្សែរនេះហើយក៏ចាកចេញពីបន្ទប់របស់ខ្ញុំបាត់។

រឿងមួយនេះមិនត្រូវដល់កំរិតមួយនោះឡើយ។ គ្មានថ្ងៃនោះទេ។ ដាច់ខាតខ្ញុំមិនត្រូវឲ្យ Eunwoo ធ្វើអី្វដល់ Jake ឡើយ។

ដោយសារតែគិតច្រើនពេលភ្លាមៗនោះខ្ញុំក៏មើលអ្វីក៏ព្រិលៗមិនច្បាស់ដែលវាបែងទៅជា 2 ឬ 4 បាត់ហើយ។ អ្វីដែលខ្ញុំដឹងនោះគឺគ្រប់យ៉ាងក្លាយទៅជាពេលខ្មៅទាំងអស់ everything went black.

__________________

P.s តិចណាស់ដោយសារតែអ្នកសរសេររកនឹកអីឡើយចេញហើយ :>

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Nơi câu chuyện tồn tại. Hãy khám phá bây giờ