3rd person pov
"ខ្ញុំយល់ព្រមរៀបការជាមួយនឹង Kim byul ពីចិត្តរបស់ខ្ញុំដោយសន្យាថាខ្ញុំនិងស្រឡាញ់មើលថែនាងរហូតដល់ចាស់" Eunwoo និយាយឡើងចំពោះមុខភ្ញៀវកិត្តិយសទាំងអស់គ្នាដោយញញឹមយ៉ាងស្រស់ត្រកាលសម្លឹងមើលទៅផ្ទៃមុខរបស់កូនក្រមុំគេ។ ពួកគេទាំងពីរក៏អោនដាក់គ្នាទៅវិញទៅមក
Eunwoo ក៏បំពាក់ចិញ្ចៀនមួយវង់នោះនៅលើម្រាមដៃរបស់ byul ហើយ byul ក៏បំពាក់ចិញ្ចៀនទៅលើដៃរបស់ eunwoo ដូចគ្នា។
"អ្នកអាចថើបកូនក្រមុំបានហើយ"
Eunwoo ក៏អោនថើបបបូរមាត់ដ៏ទន់របស់ byul
ថ្នមៗព្រោះគេដឹងច្បាស់ថា Byul នាងត្រូវទទួលបាននូវស្នាមថើបដ៏មានអាចបំភ្លេចបានមួយនេះដូចគ្នានេះផងដែល។ នាងត្រូវទទួលបានការស្រលាញ់ចេញពីចិត្តរបស់គេទាំងមូលEunwoo ក៏ដកបបូរមាត់របស់គេចេញមកថ្នមៗហើយអ្នកទាំងពីរក៏សើចនៅពេលដែលដឹងថាពួកគេបានថើបគ្នាចំពោះមនុស្សជាច្រើននាក់នៅទីនេះ។ គេទាំងពីរនាក់មើលទៅសមគ្នាណាស់
ភ្ញៀវនៅទីនេះក៏សប្បាយរីករាយដោយអ្នកខ្លះទៀតក៏បានហូរទឹកភ្នែកដោយសារតែសកម្មភាពដ៏គួរឲ្យស្រឡាញ់របស់នាក់ទាំងពីរនេះ។ ពួកគេទាំងអស់ក៏ទះដៃអបអរសាទរដល់គូរស្វាមីភរិយាថ្មីមួយនេះទាំងអស់គ្នាដោយញញឹមសប្បាយចិត្ត។ ថ្ងៃនេះគឺថ្ងៃដ៏សប្បាយរីករាយជាទីបំផុតសម្រាប់អ្នករាល់គ្នានៅទីនេះជាពិសេសនោះគឺ Eunwoo នឹង Byul...
ដោយនៅក្នុងចំំណោមមនុស្សទាំងអស់នោះគឺមានមនុស្សម្នាក់ដែលត្រេកអរចំពោះនាងនិងខូចចិត្តក្នុងពេលតែមួយកំពុងតែទះដៃអបអរសារទរពួកគេដោយព្យាយាមញញឹម។ Jake តែងតែចង់រៀបការជាមួយ byul ក្នុងថ្ងៃណាមួយតាំងតែពីគេនៅក្មេងមកម៉្លេះប៉ុន្តែ...ក្តីស្រម៉ៃនោះមិនអាចក្លាយជាពិតនោះទេក៏ប៉ុន្តែនាយក៏អាចឃើញនារីដែលគេស្រឡាញ់បានរៀបការជាមួយមនុស្សដែលនាងស្រឡាញ់ពេញចិត្ត
ពិធីមង្គលការក៏បានបញ្ចប់ដោយរលូនរួចក៏ឈាងទៅដល់កម្មវិធីជប់លៀងនៅផ្ទះរបស់ Byul ដោយមានការចូលរួមដោយមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ