Third person pov
មេឃក៏ចាប់ផ្ដើមងងឹតយ៉ាងដាបមើលទៅប្រហែលជាចង់ភ្លៀងហើយ។ អ្នកកម្លោះ Jake សម្លឹងមើលទៅបង្អួចរបស់ខ្លួនសម្លឹងមើលទៅមេឃខ្មៅដាបនៅខាងក្រៅនោះ។ មុខស្រពោនប្រហែលជាគេមានអារម្មណ៍មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ។ កែវភ្នែកអស់សង្ឃឹមក៏បញ្ចេញឡើងនៅក្នុងភ្នែករបស់គេ
Jake ក៏ដកដង្ហើមធំបន្ទាប់ពីដកភ្នែករបស់គេចេញពីបង្អួចនោះ។ អ្នកកម្លោះក៏ដើរទៅខាងក្រោយបន្ទប់របស់គេដែលជាបន្ទប់សង្ងាត់របស់គេផ្ទាល់ខ្លួន។ សមាជិកនីមួយៗគឺមានបន្ទប់សង្ងាត់របស់គេដើម្បីដាក់របស់ផ្ទាល់ខ្លួនហើយក៏មានការ decor ខុសៗពីគ្នាដែល។ ដូចបន្ទប់របស់ Jake គឺពោរពេញដោយសៀវភៅនឹងប៊ិចសម្រាប់សរសេរសំបុត្រគ្រប់ប្រភេទ។ គ្រាន់តែមើលនៅការតុបតែងរបស់គេយើងក៏អាចនិយាយបានថាគេជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅនឹងស្រឡាញ់ការអាននិងសរសេរ។
Jake ក៏បន្ទន់ជង្គង់របស់ខ្លួនឲ្យស្មើដីហើយក៏បើកហិបសង្ងាត់មួយដែលមានពណ៏ត្នោត។ Jake ក៏ចាក់សោរបើកហិបនោះយកអ្វីមួយចេញមក។ វាគឺជាសៀវភៅមួយដែលមានពណ៌ខៀវប៉ុន្តែមិនមែនខៀវស្រស់នោះទេវាមានពណ៌ខ្មៅនៅពាក់កណ្តាលសៀវភៅនោះ
" វាកន្លងផុតយូរណាស់ហើយ " Jake និយាយប្រាប់ខ្លួនឯងដោយអង្អែលសៀវភៅនោះតិចៗថ្នមៗ វាកន្លងផុតទៅជាយូរណាស់ហើយដែលគេបើកហិបយកសៀវភៅមួយនេះប៉ុន្តែគេមិនដែលភ្លេចរាល់ពាក្យដែលសរសេរនៅក្នុងនោះទេ គ្មានថ្ងៃនិងបំភ្លេចបាន
នាងខ្ញុំឈ្មោះ Kim byul ថានឹងរៀបការជាមួយនឹង Jake sim នៅពេលអនាគត។ សន្យាថានឹងរង់ចាំ Jake រហូតដល់ថ្ងៃស្លាប់
វាគឺជាប្រយោគដែលគេចាំមិនដែលភ្លេចនោះទេគេតែងតែរង់ចាំនាងប៉ុន្តែពេលដែលពួកគេបានជួបគ្នានាងក៏បាត់ការចងចាំទៅវិញ។
" តើពួកយើងអាចត្រឡប់ទៅដូចកាលពីមុនបានដែលឬទេ? " Jake សួរទៅកាន់ខ្លួនឯងម្តងទៀត។
" Jake Jake Jake oppa " សម្លេងរបស់ Lia ក៏បន្លឺឡើងលឺពេញផ្ទះដែលនាងកំពុងតែរត់សម្តៅមក
រក Jake ដល់ក្នុងបន្ទប់តែម្តង" Jake ahh " Lia ហៅឈ្មោះរបស់បងខ្លួនឯងដោយឈប់មួយកន្លែងសិនព្រោះតែនាងហត់ចង់ដាច់ខ្យល់ឥឡូវហើយ
" មានការអ្វីមែនទេ? " Jake សួរទៅ Lia ដោយជ្រួយចិញ្ចើមចូលគ្នា។
" Byul unnie មករកបង " Lia ប្រាប់ទៅ Jake មួយៗ ច្បាស់ៗ
" គេមករកយើងធ្វើអ្វី? " Jake សួរទៅប្អូនស្រីរបស់ខ្លួនម្តងទៀត
" ខ្ញុំមិនដឹងទេដឹងត្រឹមតែថាគាត់មិនព្រមចូលក្នុងផ្ទះទេ byul គេនៅឈរក្រោមភ្លៀងនៅមុខផ្ទះ- " Julia មិនទាន់និយាយចប់ស្រួលបួលផង Jake ក៏រត់ចេញខាងក្រៅបាត់
" នាងម្នាក់នេះច្បាស់ជាឆ្កួតជាមិនខានឡើយ " jake និយាយដោយខឹងនឹងបារម្ភទៅកាន់ byul ដោយភ្នែកព្យាយាមរកមើលឆ័ត្រ
Jake រត់សម្តៅទៅ byul ដែលឈរកណ្ដាលភ្លៀងនោះ។ គេក៏ទូលឆ័ត្រឲ្យ byul ដោយដៃរបស់ Jake គឺជាប់ជាមួយនឹងចង្គេះរបស់ byul តែម្តង
" នាងឆ្កួតទេមែនទេ? បានជាមកឈរនៅទីនេះ? នាងអាចនឹងឈឺណា " Jake ស្តីឲ្យ Byul ដោយសម្លឹងមើលទៅមុខរបស់នាងចំ
" សុំទោស " byul និយាយតិចៗល្មមដែលធ្វើឲ្យ Jake ស្តាប់លឺ។ ពេលនោះមេឃក៏ចាប់ផ្ដើមភ្លៀងខ្លាំងឡើងៗ រហូតដល់លឺសូរសម្លេងរន្ទះដែលធ្វើឲ្យ byul នាងអោបចង្កេះរបស់ Jake
" ខ្ញុំសុំទោសសុំទោសគ្រប់យ៉ាង " byul និយាយឡើងដោយអោបចង្កេះរបស់ Jake ជាប់។ ទឹកភ្នែករបស់នាងក៏ស្រក់មកលើថ្ពល់របស់នាងបូករួមនឹងទឹកភ្លៀង
" ហេតុអ្វី? " Jake
" ដោយសារតែខ្ញុំបាត់ការចងចាំខ្ញុំមិនអាចចាំអ្វីទាំងអស់ខ្ញុំគ្រាន់តែចង់ធ្វើអ្វីដែលខ្ញុំបានសន្យាជាមួយនឹងក្មេងប្រុសម្នាក់នោះលោកជួយខ្ញុំបានទេ? ខ្ញុំមិនដឹងថាក្នេងម្នាក់នោះជាលោកឬក៏ជា eunwoo នោះទេ " byul ព្យាយាមនិយាយអង្វរឲ្យ Jake យល់ព្រមជួយនាងដោយមិនដឹងថា Jake នេះហើយជសក្មេងប្រុសម្នាក់នោះ។ នាងក៏សង្ស័យដែលប៉ុន្តែនាងមិនអាចនិយាយបាននោះទេ
" ឈប់យំទៅ " Jake អង្អែលក្បាលរបស់ byul
ថ្នមៗ" នាងជឿថាជានរណាជាក្មេងប្រុសម្នាក់នោះ? គេឬក៏ខ្ញុំ- " Jake និយាយមិនទាន់ចប់ប្រយោគផង byul នាងក៏ខំប្រឹងចង្អើតថើបបបូរមាត់ដ៏ទន់ល្មើយរបស់ Jake តែម្តង
បបូរមាត់របស់ពួកគេទាំងពីរនាក់ក៏ប៉ះគ្នា។ Jake ក៏ទទួលការថើបមួយនោះរហូតធ្វើឲ្យពួកគេដកបបូរមាត់ចេញពីគ្នាមិនបាន។ jake ក៏ដកឆ័ត្រចេញពីដៃរបស់គេដោយយកដៃរបស់គេមកកាន់ថ្ពល់របស់ byul ជំនួសវិញ។ វាគឺជាស្នាមថើបដ៏សែនផ្អែមដែលមិនអាចដកចេញបានងាយ។
Kiss under the rain.
_______________
P.S Is been a Long time. Hope you guy doing well.