Third person pov
ព្រះអាទិត្យក៏លិចបន្តិចម្តងៗបង្ហាញឲ្យឃើញនូវមេឃពណ៌ខ្មៅជំនួសផ្ទៃមេឃពណ៌មាសនោះ។
គ្រាន់តែមកដល់សេអ៊ូលភ្លាម Jake គេក៏ប្រញាប់ទៅផ្ទះរបស់ Byul ភ្លាមៗតែម្តងមិនចាំយូរនោះទេ
Jake មិនទាន់ជឿព័ត៌មានដែលគេចេញផ្សាយកាលពីព្រឹកមិញនោះទេ។ គេត្រូវការចម្លើយចេញពីមាត់របស់ byul ផ្ទាល់
គេនឹងជឿប្រសិននាងប្រាប់គេដោយខ្លួននាងផ្ទាល់។ ហើយគេនឹងឈប់រវល់ជាមួយជីវិតនាងបន្តទៀត
~ទឺន ទឺន
អ្នកកម្លោះ Jake ខំប្រឹងចុចកណ្តឹងផ្ទះយ៉ាងយ៉ាប់ធ្វើយ៉ាងណាឲ្យអ្នកខាងក្នុងបើកទ្វារឲ្យគេ
ទីបំផុតក៏មានអ្នកមកបើកទ្វាររបង-ប៉ុន្តែម្នាក់នោះមិនមែនជា byul នោះទេម្នាក់នោះគឺជាអ្នកបម្រើរបស់នាងតែប៉ុណ្ណោះ
"មករកអ្នកនាងមែនទេ?" អ្នកបម្រើម្នាក់នោះសួរទៅ Jake
"ពិតមែនហើយ។ គេមិននៅផ្ទះទេមែនទេ?" Jake សួរទៅអ្នកបម្រើម្នាក់នោះយ៉ាងប្រញាប់ជាទីបំផុត
គេចង់ជួបនិង byul ខ្លាំងណាស់ចង់ឲ្យនាងបកស្រាយរឿងទាំងអស់នោះឲ្យបានច្បាស់លាស់
"អ្នកនាងចេញទៅក្រៅអម្បាញ់មិញនេះប្រហែលជាពេលនេះអ្នកនាងនៅទន្លេហាន់ជាមិនខាន" អ្នកបម្រើឆ្លើយនិងសំណួររបស់ Jake បន្ទាប់ពីដឹងចម្លើយហើយគេក៏រហ័សរហួនចេញឡានទៅទន្លេហាន់ភ្លាមៗតែម្តង
"ហេតុអ្វីក៏មិនលើកទូរស័ព្ទបែបនេះ?" Jake និយាយម្នាក់ឯងបន្ទាប់ពីដកទូរស័ព្ទចេញពីត្រចៀករបស់គេ។ គេព្យាយាមតេររក byul ជាច្រើនច្រើនសារហើយក៏ប៉ុន្តែនៅតែមិនអាចទទួលបាន
ពេលដែលមកដល់ទន្លេហាន់ភ្លាមៗ Jake ក៏ប្រញាប់ប្រញាល់ដើររក byul ឡើងដូចជាមនុស្សមិនគ្រប់សតិអញ្ចឹង
"Byul" Jake ក៏ស្រែកហៅឈ្មោះរបស់ស្រីស្រស់បន្ទាប់ពីឃើញនាង។ គេក៏រត់ទៅអោប byul យ៉ាងណែនជាប់និងទ្រូងរបស់គេ។ គេចង់អោបនាងឲ្យជាប់បែបនេះជារឿងរហូតមិនចង់ឲ្យនាងរបូតចេញពីរង្វង់ដៃរបស់គេនោះទេ
