15

102 11 0
                                        

Byul pov

"លោកប៉ានៅទីណា?" ខ្ញុំក៏ស្រវេស្រវាសួរទៅម៉ាក់របស់ខ្ញុំដែលនៅអង្គុយខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់ជាមួយនិង eunwoo

អ្នកម៉ាក់បានតេរហៅឲ្យខ្ញុំត្រឡប់មកសេអ៊ូលវិញតាំងព្រឹកម៉ោងបីដោយគាត់បានប្រាប់ខ្ញុំថាប៉ាបានគាំងបេះដូង។ ខ្ញុំក៏ជិះយន្តហោះត្រឡប់មកសេអ៊ូលយ៉ាងលឿនតាមដែលខ្ញុំអាចធ្វើបាន

"Byul កូនមកហើយមែនទេ?ឆ-ឆាប់ចូលទៅខាងក្នុងទៅប៉ារបស់កូនចង់និយាយជាមួយកូន" អ្នកម៉ាក់កាន់ដៃរបស់ខ្ញុំជាប់ដោយស្រក់ទឹកភ្នែកជាច្រើនដំណក់មកលើដៃរបស់ខ្ញុំ

ខ្ញុំក៏រៀបនឹងបើកទ្វារបន្ទប់សង្រ្គោះបន្ទាន់ហើយក៏ប៉ុន្តែ Eunwoo ក៏និយាយមកកាន់ខ្ញុំ "ត្រៀមចិត្តឲ្យបានណា" eunwoo និយាយសម្លេងតិចៗមកកាន់ខ្ញុំ។ ខ្ញុំមិនតបអ្វីតាមត្រឹមតែងក់ក្បាលបញ្ចាក់ថាខ្ញុំបានត្រៀមចិត្តរួចរាល់ហើយ

ខ្ញុំដើរចូលទៅបន្ទប់សង្គ្រោះបន្ទាន់នោះមួយៗដែលបង្ហាញឲ្យឃើញប៉ារបស់ខ្ញុំដេកនៅលើគ្រែអ្នកជម្ងឺជាមួយនិងគ្រូពេទ្យជាច្រើននាក់ទៀតកំពុងចាក់ថ្នាំឲ្យគាត់

"នេះជា byul មែនទេ?" អ្នកគ្រូពេទ្យម្នាក់សួរមកខ្ញុំ។ ខ្ញុំក៏ងក់ក្បាលតិចៗ

"លោកអ៊ុំចង់និយាយជាមួយនាង។ គាត់បានស្រែកហៅឈ្មោះរបស់នាងតាំងពីមកដល់មន្ទីរពេទ្យមកម៉្លេះ" អ្នកគ្រូពេទ្យក៏និយាយបន្តទៀត

"គាត់សល់ពេលមិនច្រើននោះទេ" អ្នកគ្រូពេទ្យម្នាក់នោះនិយាយប្រយោគចុងក្រោយហើយក៏ដើរចេញទៅខាងក្រៅជាមួយពេទ្យផ្សេងៗទៀតពីក្រោយ

ខ្ញុំដើរមួយៗទៅជិតគ្រែរបស់ប៉ាខ្ញុំដោយទឹកភ្នែកក៏ស្រក់មកមិនឈប់ឈរ

"B-byul" សម្លេងតិចរបស់ប៉ាខ្ញុំបន្លឺឡើងដោយដៃរបស់គាត់ព្យាយាមរកខ្ញុំ

"ខ្ញុំនៅទីនេះ។ កូនមកដល់ហើយ"

"B-byul អ-អោយប៉ាសុំទោស" លោកប៉ានិយាយឡើងដោយដៃកាន់ថ្ពាល់របស់ខ្ញុំយ៉ាងជាប់

"ហេតុអ្វីក៏ប៉ាសុំទោសខ្ញុំ?ប៉ាមិនបានធ្វើអ្វីខុសឡើយ"

"Byul ក-កូនអាចធ្វើតាមស-សម្តីរបស់ប៉ាប-បានទេ?" លោកប៉ាសួរមកកាន់ដៃដោយសម្លេងដង្ហក់ជាច្រើនដង

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Dove le storie prendono vita. Scoprilo ora