17

128 15 4
                                    

Third person pov

+ផ្ទះរបស់ sunghoon

ដោយក្នុងផ្ទះមួយនេះគឺតែងតែអ៊ូអរជានិច្ចដែលពួកគេទាំងអស់គ្នាតែងតែមកជុំគ្នានៅផ្ទះរបស់ Sunghoon ដើម្បីកុំឲ្យគេអផ្សុកប៉ុន្តែថ្ងៃនេះមិនមែនមកសប្បាយនោះទេ។ គឺជុំគ្នាផឹកកំដរអ្នកកម្លោះ Jake ដែលកំពុងខូចចិត្តជាទម្ងន់នោះ។

Jake ក៏បានតេរហៅ heeseung នឹង Jay មកទីនេះឯអ្នកផ្សេងទៀតមិនហ៊ានតេរហៅនោះទេព្រោះខ្លាចរំខានដល់ពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ

"Jake ឈប់បានហើយ" sunghoon ក៏បញ្ឈប់ jake ឈប់ឲ្យគេផឹកបន្តទៀតព្រោះតែគេម្នាក់នេះមិនចេះផឹកស្រានោះទេបើសិនជាផឹកច្រើនជាងនេះបន្តិចទៀតច្បាស់ណាស់គេនឹងធ្វើបាបខ្លួនឯងជាមិនខាននោះទេ

"អត់ទេខ្ញុំត្រូវតែផឹកដើម្បីបំភ្លេចគេជារៀងរហូត។ ខ្ញុំមិនចង់ចងចាំគេទៀតនោះទេ" Jake និយាយឡើងដោយ
រងួលធ្លាក់ភ្នែក

"ផឹកមិនអាចធ្វើឲ្យឯងបំភ្លេចនាងបាននោះទេ។ គឺមានតែចិត្តឯងតែប៉ុណ្ណោះដែលអាចធ្វើវាបាន" heeseung ក៏និយាយឡើងដោយលើកដប soju មកផឹកតិចៗ

ដោយសម្តីមួយឃ្លានោះក៏ធ្វើឲ្យអ្នកកម្លោះភ្លាក់ខ្លួនរួចក៏ដកដបស្រារបស់គេដាក់លើតុរវិញ។ ហើយក៏អង្គុយគិតម្តងទៀត

"ដឹងទេថានាងមិនដែលស្រឡាញ់់ខ្ញុំនោះទេរាល់ទង្វើទាំងអស់នោះគឺជាការសម្តែងតែប៉ុណ្ណោះ។ នាងគ្រាន់តែមិនចង់ក្បត់ពាក្យសន្យាតែប៉ុណ្ណោះនាងមិនបានស្រឡាញ់ខ្ញុំនោះទេ" បន្ទាប់ពីនិយាយពាក្យពីចិត្តយ៉ាងច្រើនចេញមកខាងក្រៅនោះគេក៏ចាប់ផ្តើមយំម្តងទៀត

វាមិនដែលស្រឡាញ់គ្នាសុខៗក៏បែកគ្នាបែបនេះ? ហើយនេះមិនមែនបែកលេងៗនោះទេគឺបែកគ្នាហើយទៅរៀបការតែម្តង។ អ្នកដែលអាចទ្រាំមិនយំបាននោះ?

Sunghoon ក៏ដាក់ដប soju នៅលើតុរមួយទំហឹងដែលស្ទើរតែបែកតុរជា 2 កំណាត់ហើយរួចក៏បែរមុខទៅរក Jake ទាំងមុខមាំរបស់គេ

"នេះអាចសង្សារក្បត់ចិត្តតែប៉ុណ្ណោះស្អីក៏រៀបរាប់ៗម៉្លេះ? នេះយើងសង្សារស្លាប់ចោលណា! អ្នកណាពិបាកជាង?ហើយមួយទៀតស្នេហាគឺជាការលះបង់មែនទេ? បើគេនៅជាមួយអ្នកណាសប្បាយចិត្តក៏នៅទៅឯងគ្មានសិទ្ធិហាមឃាត់នាងនោះទេ" ដោយអស់ទ្រាំនិងពាក្យរអ៊ូរទាំទាំងអស់នោះពី Jake sunghoon ដាក់ទៅទាំងអស់តែម្តងដែលធ្វើឲ្យគេនេះលែងហ៊ានយំបន្តទៀត

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Opowieści tętniące życiem. Odkryj je teraz