Third person pov
បន្ទាប់ពីពេលដែល sunoo នឹង siwoo ត្រឡប់មកផ្ទះវិញពួកគេទាំងអស់គ្នាទាំងក្រុមក៏មកប្រញាប់ប្រញាល់ជួយធ្វើម្ហូបគ្នាដែលចែកតួរនាទីរបស់ពួកគេច្បាស់លាស់នីមួយៗ
Jay នឹង Heeseung គឺកំពុងតែធ្វើទឹកជ្រលក់គ្រឿងសមុទ្រក្នុងចង្គ្រានបាយជាមួយនឹង Lia នឹង Celix ដែលកំពុងចិតបន្លែ។ ងាកទៅមើលអ្នកខាងក្រៅវិញកំពុងតែនាំគ្នាប្រកាត់ភ្លើងដើម្បីអាំងគ្រឿងសមុទ្រ។ ពួកគេមើលទៅប្រហែលជាសប្បាយនឹងពេលវេលានេះជាមួយគ្នាណាស់។ វាកម្រមានពេលវេលាបែបនេះជាមួយមិត្តភក្តិណាស់បើសិនជាមានត្រូវតែចំណាយវាឲ្យអស់ពីចិត្តរបស់យើង
" មកហើយៗ " សម្លេងរបស់ Jay ដោយមាន Heeseung ជាអ្នកកាន់ចានកូមពីរនៅលើដៃរបស់គេដែលនោះគឺជាទឹកម្រេចដែលពួកគេធ្វើដោយខ្លួនឯង
" អូវ- នេះមិនទាន់ប្រកាត់ធ្វើឆេះទៀតមែនទេ? " Heeseung ចោទសួរពួកគេទាំងអស់នោះ។ គ្នាឡើងច្រើនប៉ុន្តែនៅមិនទាន់ប្រកាត់ភ្លើងឆេះទៀត
" តិចទៀតបានហើយ " Jungwon លើកមុខរបស់គេឡើងហើយក៏ប្រាប់ទៅ Heeseung
" និយាយអញ្ចឹងឯណា Jake នឹង Byul? " សុខៗ sunghoon ក៏សួរទៅអ្នករាល់គ្នាដោយសារតែមិនឃើញពួកគេតាំងពីល្ងាចមិញម្ល៉េះហើយក៏មិនដឹងទៅណាដែរ
" អ៏! ពួកគេទាំងពីរគឺទៅក្នុងភូមិឯណោះ " A-yeong ស្រែកពីចម្ងាយមក
" មែនហើយខ្ញុំលឺថាពួកគាត់ទាំងពីរទៅបេះ Strawberry ប្រហែលតិចទៀតមកដល់ហើយ។ Jake ក៏ផ្តាំខ្ញុំថាមិនបាច់រង់ចាំផ្លូវគាត់ទេព្រោះថានៅក្នុងភូមិនោះក៏មានផ្ទះមិត្តរបស់ម៉ាក់គាត់ដែរ " Niki ក៏និយាយបន្ថែមទៀតប្រាប់ទៅ sunghoon ដែលកំពុងឈរច្រត់ចង្កេះនោះ
" ភ្លើងឆេះហើយ " jungwon ស្រែកហ៊ោឡើងដោយសប្បាយចិត្តទីបំផុតគេអាចបញ្ឆេះភ្លើងសម្រាប់អាំងសាច់បានហើយ
ពួកគេគ្រប់គ្នាក៏មកបន្តរៀបចំតុរមូលធំមួយគ្រាន់សម្រាប់ពួកគេទាំង 10 នាក់នោះ។ បរិយាកាសក៏ក្លាយទៅជាពេលវេលាមួយដែលមិនអាចភ្លេចបានរាល់សម្លេងសើច, សម្លេងនិយាយគ្នាដោយមានសារភាពនោះពិតជាស្រស់ស្រាយពិតមែនហើយ។
![](https://img.wattpad.com/cover/305393651-288-k921838.jpg)