10

157 16 1
                                        

Third person pov

រយះពេល 8 ម៉ោងត្រឹមពួកគេក៏មកដល់ Jeju island ពួកគេក៏នាំគ្នាទៅបន្ទប់សណ្ឋាគាររបស់ពួកគេនីមួយៗដោយស្នាមញញឹម។ ពួកគេក៏បានចែកបន្ទប់គ្នាគេងនឹង Roommate

-Byul & Julia
-Ayeong & Celix
-Jay & Jungwon
-Jake & Heeseung
-Sunghoon & Niki
-Sunoo & Siwoo (married couples)

" Unnie មកមើល Sunset ជាមួយគ្នាមក " Lia ទាញដៃរបស់ byul ពីលើគ្រែយ៉ាងរីករាយ។ byul នាងក៏ដើរទៅតាម Lia ទៅទ្វារខាងក្រោយបន្ទប់សណ្ឋាគាររបស់ពួកគេក៏បង្ហាញឲ្យឃើញព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតបូករួមនឹងសម្លេងទឹករលកដូចជាសម្លេងភ្លេងកំដរអារម្មណ៌បំបាត់រាល់ទុក្ខកង្វល់ទាំងអស់

ស្រីស្រស់ Lia ក៏ទាញដៃរបស់ Byul រត់ទៅលើដីខ្សាច់សមុទ្រយ៉ាងរីករាយនឹងរំភើប។ ពួកគេទាំងពីរអ្នកខានបានមើលព្រះអាទិត្យរះបែបនេះយូរមកហើយ។ ដោយទិដ្ឋិភាពនេះពិតជាស្រស់ស្អាតណាស់។ byul សម្លឹងមើលទៅមុខរបស់ Lia ដោយញញឹមនៅពេលដែលឃើញទឹកមុខ Lia ស្រស់ស្រាយបែបនេះដែលធ្វើឲ្យនាងនឹកឃើញដល់កាលនាងនៅអាយុ 19 ឆ្នាំនៅពេលដែលនាងមកមើលព្រះអាទិត្យរៀបលិចជាមួយនឹង Eunwoo ពេលវេលានោះពិតជាល្អខ្លាំងណាស់នាងមិននឹកស្មានថារឿងមកដល់ថ្នាក់នេះសោះ

" Unnie ដឹងទេថាប្រាប់ពីអារម្មណ៍របស់យើងទៅនរណាម្នាក់តាមព្រះអាទិត្យរៀបលិចអាចធ្វើឲ្យយើងមានសង្ឃឹមកាន់តែច្រើន " Lia និយាយប្រាប់ byul

Byul នាងក៏ធ្វើតាមពិតមែន។ នាងមើលទៅព្រះអាទិត្យដែលរះឡើងយ៉ាងខ្ពស់ហើយក៏និយាយពាក្យក្នុងចិត្តថា " I want to watch sunset with you Jake " -byul

សង្ឃឹមថាពួកគេនឹងអាចនៅជាមួយគ្នារហូតដល់ទីបញ្ចប់ដោយគ្មានការរារាំងពីនរណាម្នាក់។ នាងបានចងចាំគេវិញហើយសង្ឃឹមថាអ្វីនឹងប្រសើរឡើង។

ព្រះអាទិត្យក៏រសាត់ទៅបាត់ក្របដណ្តប់ដោយពពកពណ៌ខ្មៅចំណួសវិញ។ ភ្លើងបន្ទប់នីមួយៗក៏បានបើកយ៉ាងស្រស់ស្អាតជាពណ៌ពងមាន់ទុំគ្រប់បន្ទប់ទាំងអស់

ងើកទៅមើលបន្ទប់របស់កញ្ញាមានគូរទាំងពីរនាក់នោះវិញ A-yeong នឹង Celix កំពុងអង្គុយប្រៀបធៀបមិត្តប្រុសរបស់ខ្លួនម្នាក់ម្តងៗ

" Jay គេចេះធ្វើម្ហូបគេប្រាកដជាក្លាយជា chef ក្នុងគ្រួសាររបស់ខ្ញុំជាមិនខាន " A-yeong និយាយឡើងសរសើរមិត្តប្រុសរបស់នាងមិនដាច់ពីមាត់សោះ

" ខ្ញុំអាចស្រមៃឃើញថា jungwon កំពុងតែច្រៀងចម្រៀងយ៉ាងពិរោះលួចកូនៗរបស់គេនឹងខ្ញុំឲ្យគេងលក់ជាមិនខាននោះទេ " Celix ក៏និយាយបកវិញហើយនាងក៏ដាក់ខ្លួនទៅលើពូកញញឹមបិទមាត់មិនជិត។ គ្រាន់តែគិតក៏មានអារម្មណ៍ល្អ :>

" និយាយអញ្ចឹង Lix ហេតុអ្វីបានជាឯងស្រឡាញ់ Jungwon? ចង់មានន័យថាពួកឯងទាំងពីរនាក់ស្រឡាញ់គ្នាតាមណា " A-yeong សួរទៅ Celix

" ពួកយើងស្រឡាញ់គ្នានៅពេលដែលមិត្តក្នុងសាលាបង្អាប់ច្រើនពេក។ អូរមែនហើយដឹងទេថា jungwon គឺជាសារភាពស្នេហ៍ប្រាប់ខ្ញុំនៅក្នុងបណ្ណាល័យជួរទី 2 វាល្អសើចខ្លាំងណាស់ថ្ពាល់របស់គេឡើងក្រហមបន្ទាប់ពីនិយាយពាក្យថា
Jowahae " (Jowahae = I like you) Celix និយាយពីរឿងចាស់ពេលដែល jungwon សារភាពស្នេហ៍ប្រាប់មកនាងដោយសើចយ៉ាងខ្លាំងនៅពេលដែលនឹកឃើញនៅពេលដែលថ្ពាល់របស់ jungwon ក្លាយជាពណ៌ក្រហមដៃរបស់គេចាប់ផ្ដើមញ័រផងដែល។ គេសុខចិត្ត reject រាល់ស្រីទាំងឡាយដែលសារភាពទៅកាន់គេប៉ុន្តែក៏មកសារភាពទៅកាន់នាង

" អូហូ~ ពិតជា sweet ខ្លាំងណាស់មិនដូចជារឿងរបស់ខ្ញុំនោះទេ " A-yeong និយាយដោយយកខ្នើយមកញីរនឹងសក់របស់ខ្លួនដោយសារតែការខ្មាសអៀននឹងឯង

" ជារឿងអ្វីដែល? " Celix សួរព្យាយាមសួរទៅ A-yeong បន្ត

" គ្មានអ្វីច្រើនទេគ្រាន់តែជា Love at first sight តែប៉ុណ្ណោះ " A-yeong និយាយយករួចខ្លួនដោយរឿងពិតនោះគឺនាងបានទៅលួចស្គរ Chocolate នៅហាងជិតផ្ទះនាងហើយក៏បានជួប Future boyfriend របស់នាងនៅទីនោះ។ នាងនៅតែមិនដឹងថាពេលនោះនាងគិតពីអ្វីទេបានជាសុខចិត្តតោងតាមដើមឈើទៅ Mart ដើម្បីលួចស្គរ chocolate ហួសកំណត់ទាំងអស់នោះសោះ។

________________

P.s hope you guy doing well.

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Where stories live. Discover now