11

178 16 0
                                        

Jake pov

ម៉ោង 10 យប់អ្នកភូមិនៅក្នុងកោះ Jeju ក៏នាំគ្នាទៅសម្រាកអស់។ ពន្លឺភ្លើងផ្ទះនីមួយៗក៏បិទអស់ប៉ុន្តែនៅតែគ្នាពួកខ្ញុំដែលមិនទាន់ទៅគេង។ ពួកយើងនាំ គ្នាមកអង្គុយនិយាយគ្នាក្រោមពន្លឺព្រះអាទិត្យនៅខាងក្រោយបន្ទប់របស់ Jay នាំគ្នានិយាយពីនេះពីនោះមិនចេះចប់

" Siwoo ពេលណាទើបគិតចង់យក Baby? "
សុខៗ jay ក៏សួរទៅ siwoo ភ្លាមៗតែម្តងធ្វើឲ្យស្រីស្រស់រូបនេះចង់រត់ចេញពីទីនេះ

" ចាំឲ្យ jay នឹង A-yeong រៀបការហើយនឹងមាន Baby មុននឹងណា " siwoo តបវិញដោយមុខយ៉ាងក្រហមឯស្វាមីរបស់នាងវិញ sunoo សើចឡើងបាត់ភ្នែកអស់ហើយ

" ខ្ញុំមិនខ្វល់ថានរណាមាន baby មុនឬក្រោយទេប៉ុន្តែត្រូវតែមានម្នាក់មានឈ្មោះថា sooah " sunghoon និយាយឡើងដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនេះមើលមុខរបស់គេដោយអាណិតដល់ sunghoon

" ហីយ៉ា~ ហេតុអ្វីបានជាមើលមុខរបស់ខ្ញុំបែបនេះ? មុខរបស់ខ្ញុំថ្ងៃនេះស្អាតជាងរាល់ដងមែនទេ? " Sunghoon សួរមកពួកយើងទាំងអស់គ្នាដោយបើកភ្នែករបស់គេធំៗ

" រឿងរបស់ sooah កន្លងផុតទៅរៀងយូរដែលហើយខ្ញុំពិតជាមិនអីពិតមែនណា។ នាងទៅបានសុខហើយខ្ញុំមិនត្រូវធ្វើឲ្យនាងបារម្ភពីខ្ញុំទៀតនោះទេ " sunghoon និយាយឡើងដោយសើចតិចៗប៉ុន្តែភ្នែករបស់គេគឺនិយាយគ្រប់យ៉ាងទាំងអស់ថាគេស្រឡាញ់នឹងនឹករលឹកដល់ sooah ពិនណា

" អ្នកនាង sooah ប្រាកដជាកំពុងតែសម្លឹងមកលោកនៅលើមេឃជាមិនខានទេ " byul និយាយឡើងដោយសម្លឹងមើលទៅខាងលើមេឃព្រះអាទិត្យភ្លឺដ៏ចែងចាំងនៅលើមេឃក្របដោយពពកពណ៌ខ្មៅ

" ពិតមែនហើយ " ខ្ញុំបន្តពីខាងក្រោយ

ពួកយើងទាំងអស់គ្នាក៏បន្តនិយាយគ្នាពីនេះពីនោះនឹងរំលឹកដល់អ្វីដែលពួកយើងធ្លាប់ឆ្លងកាត់ជាមួយគ្នាដោយសើចសប្បាយរហូតដល់ហៀទឹកភ្នែកពិតថ្ពាល់។

គេនិយាយអ្វីក៏និយាយទៅខ្ញុំអង្គុយសម្លឹងមើលតែមុខរបស់ byul មិនអស់ពីចិត្តសោះ។ ស្នាមញញឹមរបស់នាងកាយវិការរបស់នាងវាល្អណាស់ណាហើយ។

" បានហើយឆាប់នាំគ្នាទៅគេងបានហើយយប់ណាស់ហើយ " jungwon និយាយឡើងបន្ទាប់ពីមើលម៉ោងនៅលើនាឡិការបស់គេហើយ

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Where stories live. Discover now