Third person pov
អ្វីៗគ្រប់យ៉ាងក៏ប្រសើរឡើងវិញបន្ទាប់ពីពេលយប់កន្លងផុតទៅ។ Jake នឹង byul ក៏ចាប់ផ្តើមជិតស្និទ្ធជាមួយគ្នាដូចជាសង្សារឯអ្នកដទៃទៀតក៏កាន់តែស្រឡាញ់គ្នាដដែលលើកលែងតែអ្នកកម្លោះ Heeseung ដែលធុញទ្រាន់មិត្តរបស់គេទាំងអស់ដែលមានគូរទាំងអស់អត់តែគេម្នាក់។
" A-yeong ងើបឡើង " Jay ហៅឈ្មោះរបស់សង្សារគេតិចៗនៅទល់មុខរបស់ A-yeong តែម្តង
" 5 នាទីទៀតបានទេ Celix? " A-yeong ក៏និយាយឡើងដោយសម្លេងងងួលៗរបស់នាងដែលដឹងខ្លួនពាក់កណ្តាលមិនដឹងខ្លួនពាក់កណ្តាល។ នាងក៏គិតថាអ្នកដែលដាស់នាងនោះគឺជា Celix ផងដែល
ដោយមិនលឺសម្លេងអ្វីតបស្រីស្រស់ក៏ងើបអង្គុយដោយបិទភ្នែកនៅឡើយសក់របស់នាងក៏ពេញនឹងមុខផងដែល។ ពេលដែល A-yeong នាងបើកភ្នែកក៏ស្ទើរតែកាំងបេះដូងបាត់ទៅហើយនៅពេលដែលឃើញមុខរបស់អ្នកកម្លោះដែលត្រូវជាសង្សាររបស់នាងនៅនឹងមុខបែបនេះ
" Jay នេះអូនចង់កាំងបេះដូងហើយណា " A-yeong ក៏ភ្ញាក់តែម្តងឡើងងងុយដេកហើយ។ ដោយយកដៃតូចៗរបស់នាងយកមករិតទ្រូងដែលលោតយ៉ាងញាប់បែបនេះ
ដោយសារតែ Jay សម្លឹងមើលមុខរបស់នាងមិនឈប់បែបនេះ A-yeong ក៏សួរទៅគេ
" ហីយ៉ា! ឈប់មើលទៅមុខអូនអាក្រក់ណាស់ចាំងូតទឹក Make up ហើយចាំអង្គុយឲ្យមើលមុខ 1 ម៉ោងពេញ- " A-yeong នាងនិយាយមិនទាន់នឹងចប់ផង។ បបូរមាត់ទន់ៗក្រាស់ពណ៌ផ្កាឈូកស្តើងក៏មកប៉ះនឹងបបូរមាត់របស់នាងភ្លាមៗ
" ឈប់និយាយថាខ្លួនឯងអត់ស្អាតទៅ។ អូនស្អាតគ្រប់ពេលវេលាមិនថា Make up ឬមិន make up ទេអូននៅតែស្អាតដូចដើមហើយក៏ជារបស់បងតែម្នាក់ប៉ុណ្ណោះ " បន្ទាប់ពីដកបបូរមាត់របស់គេចេញ Jay ក៏និយាយសរសើរសង្សាររបស់គេទាំងព្រឹកតែម្ដង
" បងក៏ដូចជាគ្នា " A-yeong និយាយឡើងដោយញីថ្ពាល់របស់ Jay តិចៗ
" ចុះឯណា Celix? " ស្រីស្រស់ក៏សួរទៅ Jay ដោយសារតែមិនបានឃើញមិត្តរួមបន្ទប់របស់នាងបែបនេះ
" អ៏! Celix នៅឯមាត់សមុទ្រជាមួយនឹង Jungwon ឯណោះ " Jay ក៏ចង្អុលទៅមាត់សមុទ្រពីទ្វារកញ្ចក់។ បង្ហាញឲ្យឃើញគូរស្នេហ៍មួយគូរដែលកំពុងរត់ដេញចាប់គ្នានៅឯមាត់សមុទ្រនោះ។ គ្រាន់តែមើលក៏ដឹងថាមានក្តីសុខណាស់ដែល