3

204 18 2
                                        

Jake pov

" Jake ឥឡូវឯងជិះជាមួយនឹង sunghoon, jay ទៅហើយចាំ hyung ជិះទៅមើលស្ថានភាពមុនជាមួយនឹង Sunoo " Heeseung គាត់និយាយឡើងហើយក៏យកសោរឡានចេញទៅខាងក្រៅដោយមាន sunoo ទៅតាមពីក្រោយ

កាលពីយប់មិញនេះគេបានរកឃើញអ្នកដែលសម្លាប់ sooah រួចរាល់ហើយដោយពេលព្រឹកមិញនេះខាងប៉ូលិសក៏បានតេរមកប្រាប់ sunghoon ថាអ្នកដែលសម្លាប់ sooah ពិតប្រាកដនោះគឺជា- Nami គ្រូពេទ្យជាប់ខ្លួនរបស់ sooah ព្រមទាំងជាមិត្តភក្តិសម្លាញ់ចិត្តរបស់ sooah នឹង yeji ផងដែរ

" Sunghoon យ៉ាងមិចហើយ? " ខ្ញុំសួរទៅ jay ដោយអង្គុយរង់ចាំ sunghoon ចុះមកខាងក្រោម

" យប់មិញនេះគេមិនបានដេកពេញមួយយប់គិតតែពីបន់ឲ្យឆាប់ព្រឹកឡើងឲ្យលឿនៗ " jay ប្រាប់មកខ្ញុំពីរឿងរ៉ាវទាំងអស់ដែលកើតឡើងពីយប់មិញនេះ

មួយសន្ទុះក្រោយមក sunghoon គេក៏ចុះមកខាងក្រោម។ បន្ទាប់មកពួកយើងទាំងបីនាក់ក៏នាំគ្នាចេញទៅជាបន្ទាន់។ jay គឺជាអ្នកបើកឡានហើយខ្ញុំអង្គុយជិតគេដោយមាន sunghoon នៅពីក្រោយខ្នង

[ Heeseung calling ]

" ឯងដល់ណាហើយ? " Heeseung

" ដល់ផ្លូវបត់ចូលហើយ " ខ្ញុំតបទៅគាត់វិញ

" Ok ហើយពេលជិះទៅដល់មុខឯងនិងឃើញតូបសន្តិសុខនៅកណ្តាល។ ហើយប្រាប់គេទៅថាលោក Jingo ឲ្យមកជួបបែបនេះទៅគេនឹងឲ្យចូលមកខាងក្នុងហើយ " Heeseung

" ខ្ញុំនឹងធ្វើតាមប៉ិននឹងបានហើយ " បន្ទាប់ពីនិយាយទូរស័ព្ទរួចរាល់ហើយពួកយើងក៏បន្តទៅខាងមុខរហូតដល់តូបសន្តិសុខនោះហើយពួកយើងក៏ធ្វើតាមអ្វីដែល Heeseung hyung ប្រាប់អញ្ចឹង

" លោកចូលទៅខាងក្នុងមានការអ្វី? " សន្តិសុខសួរមកខ្ញុំ

" លោក Jingo ឲ្យពួកខ្ញុំមកជួបលោកនៅខាងក្នុង " ខ្ញុំនិយាយប្រាប់គាត់ហើយគាត់ក៏បើករបងឲ្យពួកយើងចូលទៅខាងក្នុងពិតមែន

" Sunghoon តាំងចិត្តឲ្យស្ងប់ណា " jay ប្រាប់ទៅ sunghoon

" អឺ " sunghoon ឆ្លើយតបនឹងសម្លេងខ្សោះៗរបស់គេ

ជិះចូលទៅខាងក្នុងបន្តិចទៅ jay ក៏ចតឡានទឹកមួយកន្លែងដើរទៅរក Heeseung នឹង sunoo នៅការិយាល័យ

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Donde viven las historias. Descúbrelo ahora