14

114 12 4
                                    

Third person pov

"Jake នេះជាផ្ទះរបស់អ៊ុំលោកមែនទេ?" Byul សួរទៅអ្នកកម្លោះបន្ទាប់ពីដើរមើលមួយជុំផ្ទះតូចល្មមមួយនោះ

"ពិតមែនហើយស្អាតមែនទេ?" Jake សួរបញ្ជាក់ទៅ byul ដោយភ្នែករបស់គេសម្លឹងមើលទៅមុខរបស់ល្អស្រស់ស្អាតរបស់ Byul

"ពិតមែនហើយស្អាតខ្លាំងណាស់" byul ឆ្លើយតបទៅនិង jake វិញដោយឈរអោបដៃសម្លឹងមើលទៅសមុទ្រពីលើទៅខាងក្រោម

"ចង់នៅទីនេះទេ?" Jake

"ប្រាកដណាស់។ នៅទីនេះស្រស់់ស្រាយណាស់" byul ឆ្លើយសំណួររបស់ jake ដោយញញឹមម្នាក់ឯងរហូតដល់បាត់ភ្នែករបស់នាងទាំងសងខាងបាត់ទៅហើយ

"រៀបការនឹងខ្ញុំទៅ" Jake និយាយឡើងយ៉ាងក្លាហានទៅកាន់ស្រីស្រស់ម្នាក់នេះ

Byul ក៏បែរមកសម្លឹងមើលមុខរបស់ Jake ហើយក៏សើចអស់សំណើចនូវប្រយោគរបស់បាយម្នាក់នេះអម្បាញ់មិញនេះ

"ហីយ៉ា!នេះមិនមែនជាការលេងសើចទេណា" Jake ក៏ធ្វើពុតជាងរនឹងស្រីស្រស់

"ខ្ញុំគ្រាន់តែធ្វើលេងតែប៉ុណ្ណោះ" byul ក៏ឈប់សើចត្រឹមនេះបន្ទាប់ពីឃើញទឹកមុខក្រញូវរបស់នាយកម្លោះនេះ

"សាកស្រមៃទៅមើលនៅពេល 30 ឆ្នាំទៀតពួកយើងទាំងពីរនាក់ក្លាយទៅជាតាចាស់និងយាយចាស់ដោយពួកយើងក៏សម្រេចចិត្តមកនៅ Jeju ដើម្បីសាងអនុស្សាវរីយ៍ជាមួយគ្នា។ ងើបពីព្រឹកឡើងលឺសម្លេងទឹករលកពីខាងក្រោមយ៉ាងស្រស់ស្រាយចំណែកនៅពេលល្ងាចពួកយើងក៏ដើរបេះបន្លែផ្លាឈើនៅជុំវិញផ្ទះរបស់ពួកយើងដែលមានក្មេងតូចជាច្រើននាក់ដែលចៅរបស់យើងមកជួយបេះបន្លែទាំងនោះ។ ហើយពេលនោះក្មេងតូចម្នាក់ក៏រត់ដួល byul រត់មកលើកបីក្មេងម្នាក់នោះដោយបានស្តីឲ្យជាច្រើនមិនឲ្យរត់ម្តងទៀត-" Jake គេក៏និយាយរឿងនៅថ្ងៃអនាគតដោយមិនឈប់ឈរដោយមាននិងស្នាមញញឹមនៅលើថ្ពាល់រឺឯអ្នកនាងខាងនេះក៏ញញឹមជាប់មាត់ស្តាប់ក៏ស្រមើស្រម៉ៃរបស់អ្នកកម្លោះដោយយកចិត្តទុកដាក់ជាទីបំផុត

ដោយស្រាប់តែពេលនោះស្នាមញញឹមទាំងប៉ុន្មានដែលមាននៅលើថ្ពាល់របស់ Byul ក៏បាត់ឆឹងនៅពេលដែលនាងនឹងឃើញនូវការពិតវិញ

remember?♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | Sᴇʀɪᴇs6Where stories live. Discover now