ភាគ:១៦
«ប៉ានឹកកូន ហេីយនឹកខ្លាំងទៀតផងហ្អឹម..»
យ៉ុនហ្គីក្រសោបអោបកាយតូចចូលក្នុងទ្រូងយ៉ាងណែន ដូចខ្លាចបាត់បង់នាយតូចទៅណាចឹង៕
«ប៉ាហត់ហេីយឆាប់ទៅសម្អាតខ្លួនទៅកូនចុះទៅ
ក្រោមជួយម៉ែរៀបចំអាហាអោយលោកប៉ា»
« បាទ..»ជីមីនក៏ចុះមកជាន់ខាងក្រោមដេីម្បីជួយកិច្ចការ
ផ្ទះខ្លះ ទៅវ័យចំណាស់!!
«ម៉ែដោះមានអ្វីអោយខ្ញុំជួយទេ»ជីមីន
«អូ៎ អ្នកប្រុសតូច មិនបាច់ទេខ្ញុំបានរៀបចំរួចរាល់អស់ហេីយ..»ម៉ែដោះ
«ចឹងចាំខ្ញុំជួយរៀបចំអាហាដាក់លេីតុចុះ»
ជីមីនក៏ជួយរៀបចំអាហាពេលល្ងាចដាក់លេីតុរួច
ក៏អង្គុយចាំលោកប៉ាកម្លោះទាំងញញឹម៕
មួយសន្ទុះយ៉ុនហ្គីក៏ចុះមកជាន់ក្រោមដេីម្បីទទួលទានអាហាពេលល្ងាចជុំគ្នាជាមួយកូន៖«ចាំប៉ាយូទេហ្អឹម..»
យ៉ុនហ្គីដាក់ខ្លួនអង្គុយដល់តុក៏ទាញនាយតូចមកជិតទេីបអោនទៅសួរដោយសម្លេងស្រាលៗ
«អត់ទេ ប៉ាឆាប់ញាំបាយទៅម្ហូបត្រជាក់អស់មិនឆ្ងាញ់ទេ»ជីមីនញញឹមនឹងចាប់ម្ហូបដាក់ពេញចាន
អោយលោកប៉ា នឹងខ្លួនគេដែរ៕
អាហាពេលល្ងាច ក៏ញាំទៅយ៉ាងសប្បាយរីក
រាយ ព្រោះតែប៉ាកូនផ្អែមល្ហែមដូចទឹកឃ្មុំ!(•_•)
បន្ទាប់ពីរអាហាពេលល្ងាចរួច ពួកគេទាំងពីរក៏ឡេីងទៅខាងលេីវិញ ដេីម្បីសម្រាក៖
«សឺត!!ក្រអូបណាស់»យ៉ុនហ្គីគេងអោបនាយ
តូចក្នុងទ្រូងនឹងថេីបថ្ពាល់ទន់មួយខ្សឺតៗទេីបបិទភ្នែកសំងំគេងយ៉ាងស្ងប់ចិត្ត៖«លោកប៉ាហា៎ នេះម៉ោងទេីបតែ7ទេប៉ាគេងហេីយហេស?ថ្ងៃនេះប៉ាមិនធ្វេីការបន្តទេឬ?»
«ប៉ាហត់..ប៉ាចង់អោបមីនអោយយូៗបែបនេះ»
យ៉ុនហ្គីនិយាយតែមាត់ ភ្នែកក៏បន្តរបិទ ថ្ងៃនេះគេ
ចង់នៅជានាយតូចអោយយូៗគេហត់ចង់សម្រាក
ចង់នៅជាមួយមនុស្សសំខាន់ក្នុងបេះដូងខ្លះ៕ភូមិគ្រឹៈចន@
ជុងហ្គុកនាំថេហ្យុងត្រឡប់មកវិញ ថែមទាំងហាម
មិនអោយចេញទៅណាផ្ដេលផ្ដាសទៀត អោយគេនៅតែក្នុងភូមិគ្រឹៈ ចំណែកឯពេលទៅសាលាគេអោយឆាងជាជំនិតជានាក់ជូនទៅ គេមេីលថែនាយតូចថេហ្យុង ដោយយកចិត្តទុកដាក់ ធ្វេីអោយបេះដូងក្មេងឆ្នាស់រង្គោះរង្គេីញាប់ញ័រ លួច មានកូនចិត្ត ស្រលាញ់ទៅនាយក្រាសវិញដូចគ្នា៖
YOU ARE READING
💜កូនសំណព្វ💜(✅)
Aksiyonក្ដីស្រលាញ់វាគឺធំធេងណាស់ចំពោះមនុស្ស ពីរនាក់ ទោះបីពួកយេីង បែកគ្នារាប់ខែឆ្នាំ មានយំ មានសេីច តែចុងក្រោយ ពួកយេីង ក៏បាននៅជាមួយគ្នាយ៉ាងសុខសាន្ត៕ 🦋ផាក ជីនBtt មីន យ៉ុនហ្គីTop🤏🦋 ថ្ងៃសរសេរ2020/11/18ថ្ងៃបញ្ចប់2022/10/16