Ep:40 (កូនសំណព្វ💜)

1K 79 2
                                    

................
ប្រលានយន្នហោះ@ភាគ:៤០
ក្រោយពីរជីមីន ចេញទៅក្រុមហ៊ុន កឺអុីក៏ចេញ
ឡានទៅទទួលកូនរបស់នាយតូច នៅឯប្រលាន
យន្នហោះ។ខណៈដែលកឺអុីចុះពីរឡាន ចេញទៅ
យកក្មួយពីរ មនុស្សស្រីម្នាក់ទៀត ក៏មានឡាន
ខ្មៅមួយគ្រឿង កំពុងតែតាមដានសកម្មភាពគេ
ពីរក្រោយ។ នោះគឺសាន់ សាន់បានតាមឡានកឺអុី
មកតាំងពីរនៅមុខភូមិគ្រឹៈ រហូតមកដល់ប្រលាន
យន្នហោះ គេតាមកឺអុីគ្រប់ជំហ៊ាន ដោយសារតែ
ជំនាញដ៏ប៉ុនប្រសប់ ទេីបគ្មានន៎ណាសង្ស័យគេ។

«ពូកឺ ឯណាប៉ាៗរបស់អូន»
សម្លេងស្រួយដូចអំបុក របស់ក្មេងតូចយ៉ុងៗដែល
មានវ័យទេីបតែ៥ឆ្នាំ គេសួរទៅពូសំណព្វចិត្ត
របស់គេ ពេលដែលសុីយ៉ាងពរគេមកដល់...
«សឺត សួររកតែប៉ាៗ មិនសួរពូខ្លះទេឬហ៊ឹម??»
«អត់ទេ អូនចង់ជួបប៉ាៗ ហឹកៗអូននឹកប៉ាៗ»
យ៉ុងៗយំឮៗពេលកឺអុីមិនព្រមប្រាប់ថាប៉ាគេនៅឯ
ណា ដោយអស់ជម្រេីស កឺអុីក៏ប្រាប់ទៅក្មួយ
រួចក៏នាំគេទៅជួបនាយតូចដល់ក្រុមហ៊ុនតែម្ដង។។

ចំណែកសាន់វិញ គេឈរគាំង សឹងតែភ្លេចដក
ដង្ហេីម ពេលឮពាក្យគ្រប់ម៉ាត់ របស់កូនក្មេងលេី
ដៃកឺអុី ក្មេងតូចហៅជីមីនថាប៉ាៗ ប៉ាៗ មិនឈប់
ថែមទាំងយំប្រកាច់ប្រកិន ពេលគេមិននិយាយ!
មិនចាំយូរនាំយឺតយ៉ាវ សាន់ស្រវ៉ាបេីកឡាន មក
ភូមិគ្រឹៈវិញយ៉ាងលឿន មិនដល់១០នាទីផង ក៏មកដល់គេរត់ទៅយ៉ុនហ្គី នៅឯបន្ទប់សៀវភៅទាំងត្រហេបត្រហបដកខ្យល់មិនដល់គ្នា៖៖

«ចៅ ចៅហ្វាយៗ ចៅហ្វាយ»
សាន់ស្រែកផង ហៅផងគេបេីកទ្វាចូលទៅ ទាំង
មិនបានគោះ ធ្វេីអោយនាយក្រាសឈ្លក់ការហ្វេរ
ខឹកៗ.....
«វាយ៉ាងមិចឯងអាសាន់?ប្រញាប់ទៅស្លាប់ឯណា
ឬក៏ភ្លេីងឆេះផ្ទះ ទេីបមិនចេះគោះទ្វាបែបនេះ»
យ៉ុនហ្គីស្ដីអោយសាន់មាំងៗ នឹងប្រេីកែវភ្នែក
ដូចជាសោតានចង់ហកទៅកាច់ក៏អោយស្លាប់
ភ្លាមៗទេ ពេលចូលមិនចេះគោះទ្វា។។

«កុំទាន់អាលនិយាយអីចៅហ្វាយ ខ្ញុំមានរឿង
សំខាន់ចង់រាយការណ៍ទាន រឿងនេះគឺថាធំខ្លាំង
ណាស់ចៅហ្វាយ»
«ឆាប់និយាយទៅ រឿងស្អីទេីបឯងរត់ជិតដាច់
ខ្យល់បែបនេះ??»
«គឺ គឺ ចៅហ្វាយត្រូវតែត្រៀមចិត្តទទួលយក
ណាចៅហ្វាយ រឿងគឺធំខ្លាំងណាស់ទាន»

💜កូនសំណព្វ💜(✅)Where stories live. Discover now