ភាគ:៣២
«កូនជាអ្នកបង្ខំប៉ាខ្លួនឯងទេ ជីមីន កុំបន្ទោស
ប៉ាអោយសោះ»គេ និយាយទាំងដៃក្ដាប់
ណែនចូលគ្នាសឹងតែបាក់ម្រាម កែវភ្នែក
ក្រហមច្រាល ទេីបបោះជំហ៊ាន ចេញមក
ខាងក្រៅ ទាំងសភាពយ៉ាប់មេីលបំផុត៕
ចំណែកជីមីន បេីកឡានត្រឡប់មក ភូមិគ្រឹៈ
វិញទាំងព្រឹក គេគ្ននាអារម្មណ៍ធ្វេីការទៀតទេ
ព្រោះមាន ស្រមោលអន្ទងតាមប្រាណគេជាប់
បែបនេះ គេបេីកឡានបណ្ដេីរជេនាយក្រាស
បណ្ដេីរ មាត់ជីបអូចៗ មិនដឹងអីខ្លះ ខឹងក៏ខឹង
បារម្មណ៍ក៏បារម្មណ៍ ព្រោះជ្រុលដៃដាក់រាង
ខ្លាំងបន្តិច៕
«កុំគិតៗ គេទេជាអ្នកខុស ឯងគ្រាន់តែការ
ពារខ្លួនប៉ុន្នោះជីមីន»គេនិយាយ ម្នាក់ឯង
អ៊ឺអេីម្នាក់ឯង ពេលត្រឡប់មកដល់ភូមិគ្រឹៈ
វិញ ក៏ឃេីញមានឡានព័ណក្រហមមួយ មក
ឈប់នៅខាងមុខ ភូមិគ្រឹៈតែម្ដង៕
«ឡានអ្នកណា?»គេចុះពីរឡាន មិនទាន់
បានចូលទៅក្នុងផង ស្រាប់តែមានមនុស្ស
ស្រីមាឌតូចល្អិត មកសួរគេមុនទៅហេីយ
«សូមទោសបងប្រុស តេីបងដឹងលោកគ្រូ
កឺអុីយ៉ុន គាត់ទៅណាទេ»ក្មេងស្រីវ័យមិន
លេីសពីរ១៨ឆ្នាំ សួរដោយសំលេងស្រាលៗ
ហ្វាលី ជាកូនស្រីត្រកូលអភិជន ជាសិស្សថ្មី
របស់កម្លោះកឺអុីផងដែរ។ឯអ្នកម្ខាងទៀតមិន
ឆ្លេីយ គេជ្រឹមភ្នែកតូចសម្លឹងនាង លេីក្រោម
«រកគេធ្វេីអី គេទៅបង្រៀនបាត់ហេីយ»
ជីមីន ឆ្លេីយហេីយក៏ដេីរចូលក្នុង ដោយមិន
និយាយតបត៎ទៀត គេមិនសូវត្រូវធាតុជាមួយ
មនុស្សស្រីទេ គេស្អប់មនុស្សស្រី តាំងតែពីរ
មានរឿង បីឆ្នាំមុនមកម្ល៉េះ
«ចឹងខ្ញុំជំរាបលា បងប្រុស»ក្មេងស្រីតូចល្អិត
ក៏លា រួចក៏ឡេីងឡានចេញទៅបាត់
«អ្នកប្រុសតូច ហេតុអីត្រឡប់មកវិញទាំង
ព្រឹកបែបនេះ ភ្លេចរបស់មែនទេ??»
វ័យចំណាស់ គាត់សួរនាំទៅនាយតូច ខ្លាច
ថាភ្លេចរបស់ គាត់នឹងទៅយកអោយ
«អត់ទេម៉ែដោះ ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួន
ទេីបត្រឡប់មកវិញ សម្រាកបន្តិច»
គេញញឹម ហេីយក៏ឡេីងទៅជាន់លេីបាត់
កាត់មកខាងយ៉ុនហ្គីវិញ គេមិនបានទៅពេទ្យ
អីទេ គេត្រឡប់មកភូមិគ្រឹៈទាំងមានឈាម
ពេញអាវ គេដេីរចូលទៅខាងក្នុង ដោយកែវ
ភ្នែកនឹងថ្កល់ មិននិយាយស្ដី គេដេីរទៅបេីក
ថតតុ ទាញយកប្រអប់ថ្នាំមកលាងរបួសខ្លួន
ឯងដោយស្ងៀមស្ងាត់។
«សឺត..»ពេលជាតិអាកុលប៉ះទៅលេីមុខរបួស
គេញោចខ្លួនបន្តិច ខាំធ្មេញដោយការឈឺផ្សា៖
«ទៅត្រូវនឹងអ្វីយ៉ុន??»
អ្នកស្រីមីន គាត់រុញរទេសចេញពីរបន្ទប់ក៏
ឃេីញកូនប្រុស កំពុងលាងរបួសខ្លួនឯងទាំង
ព្រឹក! ពេលចេញទៅ នៅស្អាតនៅឡេីង ទៅ
ពីរម៉ោង ត្រឡប់មកវិញស្រាប់មានរបួស៕
«មិនអីទេម៉ាក របួសក្រៅបេះដូងប៉ុន្នោះ វាមិន
ស្លាប់ទេម៉ាក់..»គេលាងរបួសរួចរាល់ ក៏សុំ
អ្នកស្រី ឡេីងទៅខាងលេីបាត់។
YOU ARE READING
💜កូនសំណព្វ💜(✅)
Actionក្ដីស្រលាញ់វាគឺធំធេងណាស់ចំពោះមនុស្ស ពីរនាក់ ទោះបីពួកយេីង បែកគ្នារាប់ខែឆ្នាំ មានយំ មានសេីច តែចុងក្រោយ ពួកយេីង ក៏បាននៅជាមួយគ្នាយ៉ាងសុខសាន្ត៕ 🦋ផាក ជីនBtt មីន យ៉ុនហ្គីTop🤏🦋 ថ្ងៃសរសេរ2020/11/18ថ្ងៃបញ្ចប់2022/10/16
