Ep:29(កូនសំណ្វ💜)

918 70 0
                                    


«ទោះត្រូវរេីទាំងក្រុងសេអ៊ូល ក៏ត្រូវរកកូន
យេីងអោយឃេីញ នាំគេត្រឡប់មកវិញ»
យ៉ុនហ្គី ដាក់បញ្ជាយ៉ាងដាច់អាហាងការ ទៅ
កូនចៅក្រោមបង្គាប់យ៉ាងណាក៏ត្រូវរក កូនគេ
អោយឃេីញ ទោះរេីក្រុងទាំងមូលក៏ដោយ៖

អ្នកអានប្រហែលឆ្ងល់ហេីយមែនអត់ ថាមិច
យ៉ុនហ្គីដឹងខ្លួន តែកញ្ញារីការបែជាបាត់ខ្លួនទៅ
វិញ។ តោះទៅមេីលកាលពីរ បីខែមុន។
<បីខែមុន នៅភូមិគ្រឹៈមីន>
នៅក្នុងបន្ទប់ធ្វេីការ របស់នាយក្រាស មាន
មនុស្សស្រីម្នាក់ កំពុងរុះរេី រកអ្វីក៏មិនដឹង នាង
កាយខ្ទិចគ្មានសល់ ព្រោះនាងបានដឹងខ្លួនថា
អ្វីដែលនាងធ្វេីដាក់ យ៉ុនហ្គីកំពុងតែរលុតទៅ
ម្ដងបន្តិច ម្ដងបន្តិចហេីយ ព្រោះនាងបានខុស
នឹងបណ្ដាំមហាស្នេហ៍ ដែលប្រាប់នាង បេីថ្ងៃ
ណាមួយ នាងរួមមេត្រីជាមួយបុរសផ្សេង
ថ្ងៃនោះហេីយ ដែលនាងត្រូវបាត់បង់ការឃុំ
គ្រង ទៅលេីមនុស្សដែលនាងធ្វេីដាក់៕
អ៊ែនរីការ កំពុងញាប់ដៃជាប់ជេីង រកឯកសារ
សំខាន់ប្រចាំក្រុមហ៊ុន ខណៈនោះទ្វាក៏បេីកឡេីង

ក្រាក!!!
«នាងកំពុងធ្វេីអី អ៊ែនរីការ»សំលេងកាចដូច
សោតាន សួរទៅស្រីស្រស់ ភ្នែកឆ្លាស់គ្នា
ជាមួយនឹងសភាពបន្ទប់ ដែលរាយប៉ាយមេីល
មិនយល់៖
«គឺ គឺគឺខ្ញុំ មិនដូចលោកមីនគិតទេគឺខ្ញុំខ្ញុំ»
រីការ ឆ្លេីយមិនចេញភ្នែករេក្រឡាប់ចាក់ រកវិធី
រត់គេចខ្លួន
«នាងកំពុងចង់លួចអ្វីមែនដែរទេ??»
យ៉ុនហ្គី សួរទៅនាងថែមទាំងដេីរចូលទៅចាប់
ក៏ដៃនាងមួយទំហឹង តែដោយសារអារម្មណ៍
នៅវិលវល់ ទេីបរីការព្យាយាមរុញមាឌមាំបាន
សម្រេច នឹងរត់ចេញយ៉ាងលឿនបំផុត។ ឯយ៉ុន
ហ្គី កំពុងតែឈឺក្បាល ជិតផ្ទុះស្លាប់ទៅហេីយ
គេយកដៃទាំងគូរ ក្ដោបក្បាលលុតជង្គង់ទៅ
លេីឥត គេឈឺដល់ថ្នាក់ប្រកាច់ម្នាក់ឯង ៖តែ
សំណាងល្អ សាន់បានចូលទៅ រួចក៏យកគេទៅ
មន្ទីពេទ្យ យ៉ុនហ្គីបានសន្លប់បីយប់បីថ្ងៃជាប់គ្នាពេលភ្ញាក់ឡេីង អ្វីៗមិនដូចការគិត ម្ដាយឈឺធ្ងន់ កូនសម្លាញ់បាត់ខ្លួន ឯខ្លួនឯងក៏ឈឺ គិតទៅ ទុកជាន់លេីទុកពិតមែន៕ ចាប់តាំងពីរពេលនោះមក ស្រីស្រស់រីការ មិនដែលបង្ហាញខ្លួនអោយ ន៎ណាម្នាក់បានឃេីញនាងឡេីយ គឺនាងនៅសំងំតែក្នុងខនដូរបេនប៉ុន្នោះ។

💜កូនសំណព្វ💜(✅)Where stories live. Discover now