Ep:38 (កូនសំណព្វ💜)

1.1K 76 1
                                        

ភាគ:៣៨
«នាងមិនមែនជាប្រពន្ធខ្ញុំទេ នាងគ្រាន់តែជាស្រី
កំដរខ្ញុំប៉ុន្នោះ លោកផាកកុំគិតបែបនេះអី»
បុរស់នោះ និយាយពន្យល់នាយតូច ថែមទាំងបេះ
ដៃ រីការចេញពីរគេទៀតផង។
«ស្រីកំដរហេស?លោកដូរ លោកនិយាយអី?
ពួកយេីងជិតរៀបការហេីយ លោកនិយាយបែប
នេះបានន័យថាមិច??ហឺៗ គឺឯង ឯងម្នាក់គត់អា
ក្មេងសម្រាម....»
រីការស្រែកយំ ស្រែកគំហក់ នាងមិចនឹងអាចទ
ទួលយកបានទៅ មនុស្សប្រុសម្នាក់នេះទំរាំចាប់
បានមិនងាយស្រួលទេ ចុះអីឡូវយ៉ាងមិច គ្រាន់
តែក្មេងប្រុសដូចនាយតូចនិយាយផ្អែមល្អែមពីរបី
មាត់ គេច្រាននាងចោលលឿនយ៉ាងនេះហេស។

«យេីងនឹងសម្លាប់ឯង ឯងស្លាប់ទៅ ស្លាប់ៗទៅ
អាប្រុសហេងស៊យ ឯង ឯងយេីងនឹងសម្លាប់ឯង»
នាងស្រែកខ្លាំងៗ ហក់ទៅរកបុរស់នោះ តែគេ
ក៏វាសនាងទៅមួយជំហ៊ាងដោយដៃរបស់គេ។
ខណៈនោះ បបូមាត់តូចក្រមិចញោចញញឹមសម
ចិត្តរបស់គេ កែវភ្នែកថ្លាដូចកញ្ចក់ សម្លឹងដោយ
រឹកពារពេបជ្រាយ ព្រោះគេកំពុងនៅក្នុងរង្វង់ដៃ ប្រុសស្នេហ៍របស់នាង...

«កូនធ្វេីបែបធ្វេីបែបនេះធ្វេីអី ជីមីន??»
យ៉ុនហ្គីតាំងអារម្មណ៍តាំងសតិ មាត់ប្រាប់ថាមិន
អី តែបេះដូងឈឺជាងគេចាក់ទំលុះទៅទៀតមនុស្សដែលគេថ្នាក់ថ្នមបំផុត កុំពុងនៅក្នុងដៃអ្នកដ៏ទៃអោយគេអោបរឹតតាមចិត្ត វាឈឺលេីសពីរឈឺរ។។
«ជីមីនឯងមិនអីទេហេស?»
ថេហ្យុងចូលទៅទាញនាយតូចមកជាមួយគេ
វាក៏ជាឱកាសអោយនាយតូច ចេញពីរបុរស់នោះ
ដូចគ្នា។។
«ខ្ញុំមិនអីទេថេយ៍ គ្រាន់តែវិលមុខបន្តិចបន្តួច»
ជីមីនធ្វេីយកដៃញីសៀតផ្កាតិចៗ នឹងដេីរទៅរក
កន្លែងអង្គុយ ហេីយក៏ឈ្លាតងាកទៅញញឹមដាក់
ស្រីស្រស់រីការ ដោយការផ្ចាញ់ផ្ចាល ហេីយក៏
ក្នុងនាមជាអ្នកឈ្នះផងដែរ...។។។

«អាយយយ យេីងនឹងសម្លាប់ឯង អាក្មេងឆ្កួត»
នាងរត់ទៅតាមនាយតូច នៅទាញបានកូនកាំបិត
តូចមួយ ហក់ទៅរកជីមីន
ជ្រុច!!!
ឈាមហូរតាមកាំបិត ពេលនាងព្រលែងដៃ គ្រប់
គ្នាឆោឡោពេលមានអ្នកត្រូវរបួស។ខណៈនោះ
មាឌមាំក៏បែមកញញឹមដាក់នាយតូច រួចក៏ដួល
ព្រុះទៅលេីដី។អ្នកដែលត្រូវរបួល មិនមែនជីមីន
ទេ តែជាយ៉ុនហ្គីទៅវិញ គេចូលខ្លួនរងកាំបិតជំនួសកូន ទោះក្នុងចិត្តឈឺកម្រឹតណា ក៏នៅតែ
ការពារដោយជីវិតរបស់គេដែរ។។

💜កូនសំណព្វ💜(✅)Where stories live. Discover now