Ep:49 (កូនសំណព្វ💜)

1.1K 77 0
                                    

ភាគ:៤៩
«ជុងអូនចង់លេីកកូនអោយមីននី បងគិតយ៉ាង
មិចដែរ??»
«មិនព្រមទេ»
ថេហ្យុងសួរទៅស្វាមីមិនទាន់ចប់ស្រួលបួលផង
សម្រែករបស់បុរស់ទាំងពីរដែលជាលោកប៉ា ក៏
ស្រែកដំណាលគ្នា មកពីរខាងក្រៅ សឹងតែហឹងស្លឹកត្រចៀក

«យ៉ាងមិចនឹងលោកចន លោកមីន កូនខ្ញុំ ខ្ញុំចង់
លេីកអោយអ្នកណាក៏បាន»
ភរិយាក្មេងទាំងពីរក៏បញ្ចេញចង្កូមខ្លា កាចឆ្នាស់
មកភ្លាម ពេលឮប្ដីខ្លួនហាមប្រាម ប្រកែកមិនព្រម
បែបនេះ ...

«គឺ.គឺ បង បងមិនមែនចង់មានន័យចឹងទេថេយ៍»
ជុងហ្គុក ក៏ធ្វេីមុខដូចកូនឆ្មា កោតខ្លាចថេហ្យុង
ជាងខ្លាចខ្លាទៅទៀត ចំណែកឯយ៉ុនហ្គីក៏អស់សំ
ណេីច លួចសេីចខិកៗក្នុងបំពង់ក៎ ដោយឃេីញ
រឹកពារ CEOក្រុមហ៊ុនដ៏ល្បីខ្លាចប្រពន្ធ៕

«បងសេីចអី បងក៏ដូចគ្នាមីនយ៉ុនហ្គី កូនខ្ញុំ ខ្ញុំយកអ្នកណាធ្វេីកូនប្រសារក៏បាន បងគ្មានសិទ្ធ
ប្រកែកនឹងអូនទេ»ជីមីនស្ដីអោយប្ដីមាំងៗ ចំពោះ
មុខថេហ្យុងនឹងជុងហ្គុកដូចគ្នា ទេីបទឹកមុខអស់
សំណេីចមិញនេះ ប្រែជាឡេមឡាមដូចឆ្មា...
«បងបងមិនហ៊ានទេ បងស្របតាមអូន»
យ៉ុនហ្គីក៎ក្រវីដៃចុះឡេីង ប្រកែកទៅនាយតូចវិញ

«ហាសហា ប៉ាៗយ៉ុនខ្លាចប៉ាតូចហិហិ»
ក្មេងតូច ក៏សេីចអោយលោកប៉ាធំខ្លួនខិកៗ
បរិកាសមួយនេះ ក៏បង្ករអោយមានភាពអ៊ូអរជាង
មុន ចំណែកឯ លោកCEOទាំងពីរក៏មិនហ៊ាន
និយាយអ្វីទៀត បានត្រឹមតែសម្លឹងមុខគ្នាចុះឡេីង

«ថេយ៍ ដល់ម៉ោងញាំបាយហេីយ អូនមិនអាច
ញាំខុសពេលទេ ខ្លាចប៉ះពាល់ដល់កូន»
ជុងហ្គុកដាស់តឿន នឹងបបួលអោយថេហ្យុងទៅ
ញាំបាយ ព្រោះម៉ោងជិត១ទៅហេីយ។
«ហ្អឹម..»ថេហ្យុងក៏ងក់ក្បាលយល់ព្រម
«ខ្ញុំទៅហេីយមីននី ទំនេរខ្ញុំនឹងទៅលេងឯង»
«បាទ កុំភ្លេចថែសុខភាពផងណាឯង..»
ថេហ្យុងនឹងជុងហ្គុកក៏ចេញទភបាត់

«ដៃបង? នេះបងមិនទៅអោយពេទ្យលាងរបួស
អោយទេឬ មកនេះ យ៉ុងៗនៅទីនេះហេីយ.»
ជីមីនប្រាប់កូន រួចក៏អូសដៃអ្នកជាប្ដីទៅរកគ្រូពេទ្យ
ចេះមកអង្គុយរាប់ម៉ោងចឹងទៅកេីត ទុក្ខអោយ
របួសឆ្លងមេរោគឬ យ៉ាប់ណាស់ប្ដីខ្មីន។

💜កូនសំណព្វ💜(✅)Where stories live. Discover now