Ep:35 (កូនសំណព្វ💜)

936 68 0
                                    

ភាគ:៣៥
«ចាំប៉ាបីទៅ»
ថាហេីយ យ៉ុនហ្គីក៏លេីកបីនាយតូចចូលទៅក្នុង
បន្ទប់ទឹក៖គេលាយទឹកក្ដៅអោយក្ដៅអ៊ុនៗ ទេីប
លេីកនាយតូចដាក់ចូល ទឹកក្ដៅៗអាចជួយអោយ
ជីមីន កាត់បន្ថយការឈឺចាប់បានខ្លះៗ មិនអោយ
ឈឺដូចមុន។កាយវិការយកចិត្តទុកដាក់ចំពោះនាយ
តូច ធ្វេីអោយជីមីនលួចញញឹមតិចៗ ខណៈនោះ
គេក៏ចាប់បាន..
«ញញឹមអី ហឹម....??»
«គ្មានទេ អ្នកណាញញឹម ភ្នែកលោកម្ខាងណា
ឃេីញខ្ញុំញញឹមឆឹស...»
ជីមីន ពេបមាត់បែមុខចេញពីរយ៉ុនហ្គី គេបន្តរងូត
ទឹករហូតហេីយ។នាយក្រាសក៏បីចេញមកវិញ!
គេដាក់នាយតូចទៅលេីពូកថ្នមៗ រួចបេីកទូរយក
សម្លៀកបំពាក់ដែលគេបានទិញទុក មកពាក់អោយជីមីន។ពេលរួចរាល់ ទេីបគេលេីកអាហារ
មកដាក់លេីតុដេីម្បីបញ្ចុកកូន។

«ចង់ញាំអីទៀតឬអត់ប៉ាអោយគេយកមកអោយ»
«អត់ទេ ជូនខ្ញុំត្រឡប់ទៅផ្ទះវិញទៅ ពួកគេច្បាស់ជាបារម្មណ៍ពីរខ្ញុំហេីយ»
«ប៉ាមិនអោយទៅភូមិគ្រឹៈនោះវិញទេ ត្រឡប់ទៅ
ភូមិគ្រឹៈជាប៉ាវិញទៅ គ្រប់គ្នាគេនឹកកូនរួមទាំងម៉ែដោះផងដែរ ម៉ាក់របស់ប៉ាគាត់មិនជំទាស់ស្នេហាពួកយេីងទៀតទេ ជីមីនកូន ពួកដូចដេីមបានទេ»
គេចាប់ដៃនាយតូច និយាយអង្វរក៎ដោយសំដីផ្ហែម
ល្ហែម បបួលនាយតូចត្រូវរូវគ្នាវិញ៖
«មិនអាចទេ ខ្ញុំមិនត្រឡប់ទៅផ្ទះនោះវិញទៀតទេ
ជូនខ្ញុំទៅវិញទៅ កំអោយមានរឿងវែងឆ្ងាយជាង
នេះ ហេីយឈប់មករវល់នឹងខ្ញុំទៀតទៅ ខ្ញុំអង្វរក៏
បាន»ជីមីន បេះដៃយ៉ុនហ្គី បែមុខទៅម្ខាងគេមិន
អាចទន់ចិត្តបានទេ យ៉ាងណាក៏គេមិនព្រមត្រឡប់
ទៅដូចដេីមវិញដែរ គេសន្យានឹងខ្លួនឯងហេីយ គេត្រូវតែរឹងមាំ មិនអាចចិត្តទន់ព្រោះតែសំដីរ
ប៉ុន្មានម៉ាត់នឹងទេ។(៙_៙)
«ប៉ាទុកពេលអោយកូនគិតតាមចិត្តរបស់កូន តែ
មិនមែនប៉ាដោះលែងកូនទេ ជីវិតរបស់កូនត្រូវតែ
នៅក្រោមការគ្រប់គ្រងរបស់ប៉ា..»
«លោកមានសិទ្ធអីគ្រប់គ្រងជីវិតខ្ញុំ??ខ្ញុំមិនមែន
របស់លេង ក៏មិនមែនកម្មសិទ្ធរបស់អ្នកណាដែរ»
នាយតូច ដំឡេីងសំលេងតឹងសរសៃរក៎ដាក់យ៉ុន
ហ្គី ខឹងញ័រខ្លួនមួយភ្លែត ភ្នែកសម្លក់គេសឹងតែហក់
ទៅចាប់ហែកនាយសុីទាំងរស់..
«កុំសម្លក់ប៉ាបែបនេះ ប៉ានិយាយសុទ្ធតែយកជា
ការទាំងអស់ មិនជឿរក៏តាមចិត្តរបស់កូន»
គេនិយាយហេីយក៎លេីកថាស អាហាចេញទៅ
ក្រៅបន្ទប់ ជាឱកាសនាយតូចតាមមេីលនឹងចាំ
គ្រប់លេខកូតទាំងអស់។ខណៈអ្នកម្ខាងទៀតរវល់
ក្នុងផ្ទះបាយ ជីមីនក៎លួចរត់ចេញមកខាងក្រៅបាន
សម្រេច៖តែអ្វីដែលគេភ្ញាក់ផ្អេីលនោះគឺ ទីធ្លាក្នុង
ខនដូរបែជាមានសួនច្បា នឹងរបស់លេងជាច្រេីន
ដែលគេចូលចិត្តកាលនៅពីរតូច។យ៉ុនហ្គីនៅរក្សា
របស់ទាំងនោះនៅទាំងអស់៖បាត់ចេញពីរភូមិគ្រឹៈ
គេស្មានតែនាយយកទៅចោល តាមពិតយកមកទុកនៅទីនេះសោះ។
«ហេតុអីគេនៅរក្សាររបស់ទាំងនេះទុកទៀត?»
ជីមីន គិតក្នុងចិត្តរួចក៏បន្តរយកដៃទៅប៉ះរបស់នោះ
តិចៗ នឹកកាលគ្រាគេនៅតូច យ៉ុនហ្គីតែងតែលេង
ជាមួយគេ បន្លែងគ្នាលេងស្និតស្នាលបំផុត។
............
ភូមិគ្រឹៈកឺ@
គ្រប់គ្នានៅក្នុងភូមិគ្រឹៈ អង្គុយមេីលមុខគ្នាឡេងឡង់ៗ ម្នាក់ៗសុទ្ធតែបារម្មណ៍ពីរនាយតូច កឺអុី
អង្គុយស្ងៀមមិននិយាយអ្វីទាំងអស់ គេតាមរក
នាយតូចពេញមួយយប់ហេីយ នៅតែរកមិនទាន់ឃេីញទៀត កូនចៅក្រោមបង្គាប់ក៏ចេញពីរភូមិគ្រឹៈបណ្ដេីរៗ ដេីម្បីតាមរកជីមីនបន្តរ....
«អ្នកប្រុស ពិសារអាហាសិនទៅ»
វ័យចំណាស់ គាត់ក៏បារម្មណ៍ពីរនាយតូចដែរ ឯ
អ្នកប្រុសរបស់គាត់ក៏មិនព្រមញាំអ្វីសោះ តាំងពីរ
ល្ងាចមក មេីលទៅនាយពិតជាបារម្មណ៍ជីមីនខ្លាំងខ្លាំងជាងខ្លួនឯងណាស់។
«ខ្ញុំមិនឃ្លានទេម៉ែដោះ យកទៅវិញទៅ»
«អ្នកប្រុសមិនគួរធ្វេីបែបនេះទេ»
«ម៉ែដោះ ខ្ញុំ គ្រឺង!....ៗគ្រឺង!!»
កឺអុីនិយាយមិនទាន់ផុតផងទូរសទ្ទ៍រគេក៏រោទ៍ឡេីង
ទទួលទូរសទ្ទ៍ភ្លាមទឹកមុខគេក៏ប្រែប្រួលមួយភ្លែត។
«យ៉ាងមិចហេីយ»
«ចៅហ្វាយ រកឃេីញហេីយទាន»
«យេីងទៅដល់អីឡូវហេីយ»
និយាយចប់ កឺអុីទាញសោរឡានចេញទៅវឹង
មិនដល់២០នាទីផង ឡានទំនេីបក៏មកដល់មុខខន
ដូរធំស្គឹមស្គៃនោះភ្លាមៗ។កាយសង្ហាចុះពីរឡាន
សំដៅទៅខនដូរនោះតែម្ដង៖
«គេនៅឯណា»
«នៅខាងក្នុងចៅហ្វាយ»ជំនិតនិយាយមិនទាន់
ផុតមាត់ផង កឺអុីស្ទុះចូលទៅយ៉ាងតក់ក្រហល់។
«ជីមីន អូននៅឯណាជីមីន»កឺអុីចូលដល់ខាងក្នុង
គេស្រែកឡូឡារកឈ្មោះនាយតូច ធ្វេីអោយអ្នក
ខាងក្នុងផ្ទះបាយរត់ចេញមកក្រៅភ្លាមៗ។
«ឯងទៀតហេីយ»យ៉ុនហ្គី ឃេីញមុខកម្លោះភ្លាម
កេីតចិត្តខឹងក្រោតឡេីងមកដូចភ្នំភ្លេីង គេសម្លឹង
សម្លក់គ្នាសឹងសុីសាច់ហុតឈាម ៖ភ្លាមនោះជីមីន
ក៏ដេីរចេញពីរក្រោយខនដូរមកខាងមុខ គេភាំង
សឹងមិនជឿរ ថាកឺអុីរកគេឃេីញលឿនបែបនេះ
ជីមីន រត់ទៅរកកម្លោះសង្ហា តែក៏ត្រូវដៃមាំលោក
ប៉ាចាប់ជាប់ ទាញគេមកអឹបនឹងទ្រូងគេវិញភ្លាមៗ។
«ឆាប់លែងខ្ញុំទៅ លែង..»នាយតូច ខំប្រឹងរេីបំរះ
ខ្លាំងៗ ទៅតាមកម្លាំងរបស់គេ។
«លែងគេភ្លាមទៅ លោកគ្មានសិទ្ធគ្រប់គ្រងគេ
ទៀតទេ ជីមីនគេជាគូរដណ្ដឹងរបស់យេីងហេីយ»
«ចុះបេីយេីងមិនលែង ឯងអាចធ្វេីអីយេីងបាន»
យ៉ុនហ្គី និយាយឌឺដងទៅកឺអុីវិញ រួចអោនទៅថេីប
ថ្ពាល់នាយតូចចំពោះមុខកឺអុីខ្សឺតៗទៀតផង៖
«ឯងឌឹប!ព្រុះ!!!ឌឹបៗ..អាចង្រៃយ៍.ឌឹប»កឺអុី ហក់ទៅដាល់យ៉ុនហ្គីមួយដៃ ឯយ៉ុនហ្គី ក៏តបទៅវិញដូចគ្នា ពួកគេបន្តរវាយតបគ្នា មិនឈប់ម្នាក់ៗបែក
មុខបែកមាត់ មានឈាមតាមគែមមាត់គ្រប់គ្នា....
«ឈប់ភ្លាមទៅ ពួកលោកដូចជាជ្រុលពេកហេីយ
ខ្ញុំមិនមែនរបស់អ្នកណាទាំងអស់នឹង ខ្ញុំគឺជាខ្ញុំ»
ជីមីន ស្រែកវាសនឹងប្រេីខ្សែរភ្នែកពិឃាតសម្លក់
ទៅបុរសទាំងពីរថ្លែៗ ។
«មីន..ប៉ា..មីនៗបងសំទោស»
មាឌមាំទាំងពីរ នៅតែឈ្លោះប្រកែកគ្នាមិនឈប់
ទេីបជីមីន ស្រែកយកដៃខ្ទបត្រចៀកខឹងនាយ
ទាំងពីរញ័រសាច់ ដូចកង្កែបប្រលាក់អំបិល(•_•)

«ខ្ញុំសម្រេចចិត្តរួចហេីយ ខ្ញុំនឹងនៅទីនេះ»
«មីននីអូនកេីតអី???»
«ត្រឡប់ទៅភូមិគ្រឹៈសិនទៅបងកឺអុី ខ្ញុំនឹងត្រឡប់
ទៅតាមក្រោយ ទុកចិត្តចុះ»

យ៉ុនហួរ✌️🌸

💜កូនសំណព្វ💜(✅)Where stories live. Discover now