Ep:42 (កូនសំណព្វ💜)

1.1K 76 0
                                        

ភាគ:៤២
«មីនយ៉ុនហ្គី...អាប្រុសចង្រៃយ៍..»
ជីមីន ស្រែកជេប្រទិចយ៉ុនហ្គី ឮសឹងបែកមួយ
ភូមិគ្រឹៈ នាយតូចចិត្តក្ដៅ ទាញបានសោឡាន
ស្រវ៉ារត់ទៅយក រួចបេីកចេញទៅយ៉ាងលឿន
រកតែសុីយ៉ាងនឹងកឺអុីឃាត់មិនទាន់...

«ខ្ញុំទៅតាមគេ»សុីយ៉ាង នាងរៀបនឹងទៅតាម
ជីមីនទៅហេីយ ស្រាប់តែដៃមាំរបស់កម្លោះកឺអុី
ចាប់នាងជាប់អោយនៅមួយកន្លែង។
«យ៉ាងមិចនឹងលោក??»
«មិនបាច់ទៅទេ ទុក្ខអោយប្ដីប្រពន្ធគេដោះ
ស្រាយគ្នាទៅ ពួកយេីងកុំលូកដៃរឿងគេអី»

«ថាមិច??ប្ដីប្រពន្ធ??កុំប្រាប់ណា ថាជីមីននឹង
ប្រុសដែលចាប់កូនគេទៅនោះ ជាប្ដីរបស់គេ??»
«ហ៊ឹម..»កឺអុីក៏ងក់ក្បាលជំនួសការឆ្លេីយ..

សុីយ៉ាងនាងសឹងតែមិនជឿ នេះឬ ហេតុផល
ដែលជីមីនរត់ទៅក្រៅប្រទេស៤ឆ្នាំនោះ ឈ្លោះ
គ្នាជាមួយប្ដី ហេីយក៏នាំកូនរត់ទៅអស់រាប់ឆ្នាំចឹង
ឬ??វាជារឿងហួសចិត្តពេកហេីយ។
«ចឹងមានន័យថា ពួកគេមិនទាន់ជានាគ្នាវិញទេ!
ចឹងតេី ទេីបលោកឈ្លាតឱកាស ចង់ចូលជំនួស
ដំណែងប្ដីគេ មែនទេនឹង??»
«នាងនិយាយអី ខ្ញុំមិនមែនជាមនុស្សបែបនឹងទេ»
កឺអុីប្រកែកង៉ាង ពេលសុីយ៉ាងនាងចោទប្រកាន់
គេថាចង់ចូលជំនួសនាយក្រាស.

«បេីមិនអោយទៅរំខានប្ដីប្រពន្ធគេ ចឹងខ្ញុំឡេីង
ទៅគេងវិញល្អជាង»
«នាង!! ហ៊េីយ»កឺអុីដកដង្ហេីមធំ ពេលនាងល្អិត
ឡេីងទៅជាន់លេីបាត់។
...................
តាមផ្លូវ@
ជីមីនបេីកឡានបណ្ដេីរ ជេប្រទិចយ៉ុនហ្គីបណ្ដេីរ
អារម្មណ៍ខឹងឡេីងផុតចុងដង្ហេីម ចង់តែទៅដល់ហេីយហក់ទៅមួលក៏ប្រុសម្នាក់នោះអោយស្លាប់
ភ្លាមៗទេ ចេះមកល្បួង យកកូនគេទៅចឹងកេីត
មនុស្សអីក៏គ្មានបេះដូងម្ល៉េះ គេខំថ្នាក់ថ្នមកូនដូច
ជាគ្រាប់ពេជ្រ មិនដែលអោយប៉ះថ្ងៃផង មាន
ហេតុផលអី អោយនាយយកទៅងាយនោះ។

~~~~~ភូមិគ្រឹៈមីន~~~~~
ក្មេងតូចយ៉ុងៗ កំពុងតែលេងយ៉ាងសប្បាយរីក
រាយ គេមិនបានទាមទាត្រឡប់ទៅរកប៉ាតូចគេ
វិញឡេីយ គឺនៅលេងជាមួយនាយសាន់ ដូច
ជាស្និតស្នាលគ្នាពីរមុនមកអញ្ចឹង។។

«ឆាប់នាំកូនយេីង ទៅងូតទឹកទៅ បន្តិចទៀត
នឹងមានភ្ញៀវពិសេសមកដល់!!»
យ៉ុនហ្គីញញឹមចុងមាត់ នាយគិតពីរគំរោង ដែល
នាយរៀបចំ ហេីយវាក៏ជិតបានផលផងដែរ...

💜កូនសំណព្វ💜(✅)Where stories live. Discover now