Ep:22(កូនសំណព្វ💜)

855 65 0
                                    

ភាគ:២២
មន្ទីពេទ្យ@
នាយតូចសន្លប់អស់ជាច្រេីនម៉ោង រាងកាយនឹង
មុខមាត់ស្លេកស្លាំងដូចជាមនុស្សឈឺជិតស្លាប់៖
ខណៈដែលថេហ្យុងនឹងជុងហ្គុកកំពុងតែនិយាយជាមួយគ្រូពេទ្យ នាយតូចជីមីនក៏ដឹងខ្លួនមកវិញ៖
ត្របកភ្នែកតូចៗបេីកឡេីងម្ដងបន្តិចៗសម្លឹងទៅ
ពិដានពណ៌ស៎ ភ្លាមៗទឹកថ្លាក៏ហូរកាត់កន្ទុយភ្នែក
ដោយឯងៗ៖រឿងរាវជាច្រេីនកំពុងរត់ត្របាញ់
គ្នា រត់ចូលពេញខួរក្បាលរបស់គេ៕

ក្រាក!!!
«ឯងដឹងខ្លួនហេីយហេស»ថេហ្យុងគេចាប់ដៃ
ទាំងពីររបស់ជីមីនសួរនាំដោយការបារម្មណ៍
«.....»ជីមីនមិនឆ្លេីយគេនៅស្ងៀមកែវភ្នែកចាប់
ផ្ដេីមរលីងរលោងរកកលចង់យំភ្លាមៗពេលឃេីញ
មុខថេហ្យុងមិនដឹងថាអ៎រ ឬក៏ពិបាកចិត្តនោះទេ៖
«ចង់យំក៏យំចេញមក យំអោយអស់ម៉ោ ឯងនឹង
បានធូស្រាលជាងមុន ៖ហេីយនិយាយរឿងរាវប្រាប់ខ្ញុំម៉ោ ថាមានរឿងអី?បានជាឯងមកសន្លប់
កណ្ដាលផ្លូវបែបនេះ??»
«ហ្អឹកៗ..ហឺៗ..ថេយ៍ខ្ញុំហឹក..ខ្ញុំត្រូវធ្វេីយ៉ាងមិចទៅហឺៗលោកប៉ា លោកប៉ាដេញខ្ញុំចេញហេីយថេយ៍ហឺៗ..»ជីមីនយំរៀបរាប់ប្រាប់រឿងរាវទៅថេហ្យុងគ្រប់យ៉ាង ឯថេហ្យុងក៏អួលដេីមក៎មកជា
មួយជីមីនដែរ នេះដល់ថ្នាក់ដេញចេញទាំងគ្មាន
ហេតុផលបែបនេះឬ??ឃោឃៅពេកហេីយ
ខណៈនោះជុងហ្គុកក៏ដេីរចូលមកខាងក្នុងដែរ!!!

«អូ៎..ជុងបងមកល្អហេីយជួយមេីលមីននីអោយ
អូនផង អូនទៅទិញរបស់អីអោយគេញាំបន្តិច»
«បាទ..»ជុងហ្គុកក៏ញញឹម...
ថេហ្យុងក៏ចេញទៅខាងក្រៅទុក្ខអោយជីមីន
នៅតែពីរនាក់ជុងហ្គុក៖

«មានរឿងអី?ឈ្លោះគ្នាជាមួយគេមែនទេ??»
ជុងហ្គុកសួរនាំ ថែមទាំងដេីរទៅជិតជីមីន ចាប់
ដៃជីមីនសម្លឹងមុខគេចំៗ ខណៈនោះថេហ្យុងក៏
ត្រឡប់មកយកកាបូបលុយវិញ មុននេះគេភ្លេចតែក៏ឈរគាំងនៅខាងក្រៅ គេឈរស្ដាប់អ្នកខាងក្នុងនិយាយដោយស្ងៀមស្ងាត់ មានអារម្មណ៍ថា ទ្រូងខាងឆ្វេងឈឺខ្ទោកៗដោយមិនដឹងខ្លួន គ្រាន់តែគេនិយាយគ្នាធម្មដាសោះ៕

«បេីគ្មានកន្លែងទៅទេ មកនៅជាខ្ញុំមក ខ្ញុំនឹងមេីលថែឯងជំនួសគេម្នាក់នោះ អោយតែឯងព្រមបេីក
ចិត្តទទួលយកខ្ញុំជំនួសគេ អ្វីក៏បានអោយតែឯង
សុំខ្ញុំ នឹងខំរកអោយឯងទាល់តែបាន ជីមីន»
«.....»ជីមីនមិនឆ្លេីយគេងេីយមេីលមុខជុងហ្គុក
ដោយការងឿងឆ្ងល់ ហេតុអីមកសារភាពដាក់
គេទៅវិញ ចុះថេហ្យុង?គេយកទៅទុក្ខត្រង់
ណាទៅ?ជុងហ្គុកព្រលែងក៎ដៃជីមីន ក៏ប្ដូមក
អោបកាយតូចវិញម្ដង គេសារភាពត្រង់ៗថាស្រលាញ់ តែពាក្យមួយនេះ ធ្វេីអោយនាក់នៅខាងក្រៅអួលដេីមក៏រលីងរលោងទឹកភ្នែក ទេីបសម្រេចចិត្តដេីរចេញទៅវិញទាំងគ្មានអ្វីជាប់ខ្លួន។

💜កូនសំណព្វ💜(✅)Where stories live. Discover now