Ep:19 (កូនសំណព្វ💜)

1K 79 2
                                        

ភាគ:១៩
ពេលល្ងាចម៉ោង6យ៉ុនហ្គីនាំនាយតូចត្រឡប់មក
ភូមិគ្រឹៈវិញដោយទឹកមុខរីករាយ ថ្ងៃនេះគេបាន
នាយតូចទៅអង្គុយអោយគេមេីលមុខពេញមួយ
ថ្ងៃ ទោះហត់យ៉ាងណាក៏មានក្ដីសុខអោយតែ
បាននៅក្បែម្ចាស់បេះដូងគេ៖

ភូមិគ្រឹៈមីន@
ឡានទំនេីបបេីកដោយនាយសាន់បានឈប់នៅ
មុខភូមិគ្រឹៈដ៏ធំ នោះក៏បង្ហាញនៅវត្តមាននាយ
ក្រាសនឹងក្មេងតូចដែលដេីរតាមការអោបរបស់
នាក់មានមាឌធំជាងចូលទៅខាងក្នុង៖
«ម៉ាក់..មិនទាន់ចូលសម្រាកទៀតហេស?»
យ៉ុនហ្គីចូលមកដល់ខាងក្នុង ក៏ឃេីញវត្តមានមនុស្សស្រីពីរនាក់កំពុងអង្គុយចាំគេនៅលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ៖

«ម៉ាក់មានការនិយាយជាមួយកូន»
នាក់ស្រីមីននិយាយតែភ្នែកដៀងទៅនាយតូច
ក្នុង ក្នុងភ្នែកពោពេញទៅដោយការស្អប់ខ្ពេីម!!
«កូនហត់ហេីយចាំស្អែកចាំនិយាយគ្នាទៅម៉ាក់»
«តែម៉ាក់ចង់និយាយអីឡូវនេះ..ឬក៏គិតថាម៉ាក់គ្មាន
តម្លៃស្មេីនឹងកូនរបស់ឯងទេយ៉ុន?.»
«ម៉ាក់....»យ៉ុនហ្គីដកដង្ហេីមធំរួចក៏បែមកប្រាប់កូន
អោយទៅសម្រាកមុន៖
«ឡេីងទៅបន្ទប់មុនប៉ាទៅ បន្តិចទៀតប៉ានឹងទៅ
តាមក្រោយ»យ៉ុនហ្គីញញឹមរួចក៏ចុះដេីរទៅរកម៉ាក់របស់គេវិញ ដែលមានអ៊ែនរីការនៅក្បែនោះ
ដែរ៕

«ម៉ាក់មានអ្វីនិយាយជាមួយកូនក៏និយាយមកចុះ»
«គឺម៉ាក់និយាយពីររឿងរៀបការរបស់កូន ម៉ាក់បានរកនារីល្អម្នាក់អោយកូនរួចហេីយ ក្មួយអ៊ែន
ទាំងល្អទាំងស្អាតហេតុអីកូនមេីលមិនឃេីញប្អូន
ហាសយ៉ុន? ម៉ាក់ណា ចាស់ណាស់ហេីយ កូនមានគិតខ្លះទេ?»
«រឿងនេះកូនចេះចាត់ចែងហេីយម៉ាក់ ម៉ាក់មិនបាច់ហត់ជាមួយរឿងកូនទេ»
«ចាត់ចែង?យ៉ុន កូនចង់បានន័យថាមិច ឬក៏កូន
ពិតជាចង់យកអាក្មេងគ្មានពូកអំបូរនោះមកធ្វេីជា
កូនប្រសារម៉ាក់?ម៉ាក់មិនទទួលដាច់ខាត»
គាត់ប្រកែកតឹងសរសៃរទៅវិញ។

«ត្រូវហេីយ កូននឹងយកមីននីមកធ្វេីជាប្រពន្ធ
ពួកយេីងនឹងរៀបការ»
យ៉ុនហ្គីនិយាយមួយៗច្បាស់ៗប្រាប់ទៅម្ដាយ
ថែមទាំងបញ្ជាក់ទៀតថា នឹងរៀបការ៖
«ហឹស..កំគិតថាឯងធ្វេីបានណាយ៉ុន ម៉ាក់មិន
ទទួលស្គាល់ដាច់ខាត វង់ត្រកូលគ្រួរសារយេីង
មិនទទួលក្មេងអាវ៉ាសែគ្មានពូកគ្មានអំបូរបែបនេះ
មកធ្វេីកូនប្រសានោះទេ៖»
«ម៉ាក់តែងតែបែបនេះ ទេីបលោកប៉ាមានប្រពន្ធ
ថ្មីហេីយរត់ចោលម៉ាក់»
ផាច់!!!
នាក់ស្រីមីនលេីកដៃទះនាយក្រាសមួយដៃ
នៅចំពោះមុខរីការ!!
«នេះម៉ាក់ទះកូនព្រោះតែរឿងនេះមែនទេ?»
យ៉ុនហ្គីគ្រឺតធ្មេញសម្លក់មុខរីការសឹងតែសុីសាច់
ហុតឈាម៖ព្រោះនាងតែម្នាក់គត់ មករញ៉េរញ៉ៃ
នឹងជីវិតគេ...

💜កូនសំណព្វ💜(✅)Where stories live. Discover now