Ep:45 (កូនសំណព្វ💜)

1K 73 1
                                    

ភាគ:៤៥
«បាទមាន ហេីយក៏មានច្រេីនទៀតផង យ៉ុងៗ
ចង់ឃេីញមូសទេហ៊ឹម??»
យ៉ុនហ្គីនិយាយហេីយ ក៏ដៀងភ្នែកទៅមេីលអ្នក
ម្ខាងទៀត តែជីមីនក៏សម្លក់មុខគេដូចចង់សុីសាច់
ហុតឈាម គេយ៉ាងចឹង។

«យ៉ុងៗ ពួកយេីងត្រឡប់ទៅផ្ទះពូកឺវិញទៅ ពូកឺ
ប្រាកដជាបារម្មណ៍ហេីយ»
ជីមីនលួងលោមកូន តែភ្លាមនោះ យ៉ុនហ្គីក៏និ
យាយកាត់ដោយការមិនពេញចិត្ត! ពេលជីមីន
លេីកយកអ្នកដ៏ទៃ មកពាក់ពាន់នឹងកូនរបស់គេ។

«នេះអូននៅមានគំនិត ចង់នាំកូនបងរត់គេចទៀត
ហេស??បងមិនព្រមនោះទេ ជីមីន»
យ៉ុនហ្គីស្រាប់តែនិយាយសម្លេងខ្លាំងៗ រួចក៏ទាញ
ក្មេងតូចមកឈរខាងគេម្ដង
«លោកមានសិទ្ធអីមកទាមទាកូនខ្ញុំយកទៅ»
«មាន! ព្រោះបងជាប៉ារបស់គេ បងមិនអនុញាត្ន
អោយកូនហៅអ្នកផ្សេងថាប៉ានោះទេ ជីមីន»
«ហេតុអីលោកពូ ហៅខ្លួនឯងថាប៉ាទៀតហេីយ»
«គ្មានទេកូន..»
គ្រាន់តែកូនសួរភ្លាម ជីមីនក៏ឆ្លេីយតែម្ដង

«តេីលោកពូ ជាប៉ាៗធំអូនមែនឬក៏អត់ប៉ាៗ»
ក្មេងតូចស្រែកសួរទៅនាយតូច តែជីមីននៅតែ
ប្រកែកថាទេរហូត។
«អូនមិនជឿប៉ាៗទេ»ក្មេងតូចក្រវីក្បាលញាប់
ស្អេក គិតថានាយតូចកុហក់ខ្លួន។

«យ៉ុងៗ ហេតុអីកូនលែងស្ដាប់បង្គាប់ហេីយ»
ជីមីនស្រាប់តែស្រែកខ្លាំងដាក់កូន គេមិនបានតាំង
ចិត្តនោះទេ មកពីរខឹងខ្លាំងពេក កូនគេខំចិញ្ចឹមមក
រាប់ឆ្នាំ តែមេីលចុះ មកនៅផ្ទះជាមួយអ្នកដ៏ទៃមិន ដឹងអីផង ក៏ចេះត៎មាត់នឹងគេទៅហេីយ។

«ហឹកៗ ហឺៗប៉ាៗលែងស្រលាញ់អូនហេីយហឺៗ»
ក្មេងតូចយំខ្លាំងៗ ទេីបយ៉ុនហ្គីលេីកគេមកពរជាប់
នឹងចង្កេះ ហេីយក៏លួងលោមដោយពាក្យសំដីផ្អែមស្រទន់ នឹងពិរោះ។
«មិចក៏អូនស្រែកដាក់កូនខ្លាំងៗម្ល៉េះ??»
យ៉ុនហ្គីលួងកូនឈប់យំហេីយ ក៏បែមកនិយាយ
ជាមួយជីមីនវិញ។

«យ៉ុងៗ ស្ដាប់ប៉ាណា ពួកយេីងទៅផ្ទះវិញទៅ»
«អត់ទេ អូនទៅលុះត្រាតែប៉ាប្រាប់អូនតាមត្រង់!
តេីលោកពូម្នាក់នេះ ជាប៉ាៗធំអូនមែនឬក៏អត់??»
«យ៉ុងៗ...»
«ប្រាប់កូនទៅជីមីន ថាបងជាប៉ារបស់គេ»
«តេីវាចាំបាច់ខ្លាំងណាស់ហេសលោក??»
«ចាំបាច់»
យ៉ុនហ្គីឈានជេីងចូលទៅជិតនាយតូច រួចក៏
អោនទៅខ្សឹបក្បែត្រចៀក ដោយសម្លេងស្រាល
«បងមិនចង់អោយកូនបង ហៅអ្នកផ្សេង ថាប៉ា
នោះទេ បងមិនចូលចិត្ត អូនដឹងទេ??»
និយាយរួច យ៉ុនហ្គីក៏ងេីបមុខមកវិញ......

💜កូនសំណព្វ💜(✅)Where stories live. Discover now