ភាគ២《ជាមនុស្សល្ងង់》

4K 240 1
                                    

ថេយ៉ុងបានដើរមកហាងបាយមួយកន្លែងដែលមាន
នៅក្នុងបរិវេណសាលានេះ នាយតូចបានទិញបាយរួច
ក៏ដើរទៅវិញ។កំពុងតែដើរសុខៗរាងតូចក៏បុកនិងកម្លោះ
ម្នាក់*ព្រូស...ថេយ៉ុងត្រូវដួលឯបាយដែលកាន់នៅនិង
ដៃមិញនេះក៏ខ្ទាតទៅម្ខាង ។

<អួយ...>

<កើតអីដែរទេនឹង>កម្លោះសង្ហាម្នាក់នោះបានបន្ទន់
ជង្គង់សួរនាំនិងជួយលើករាងតូចឡើងមកឲឈរ
ស្រួលបួលវិញទើបនិយាយ

<ខ្ញុំសូមទោសផង>

<មិនអីទេ>ថេយ៉ុង តបទៅនាយកម្លោះវិញរួចក៏ដើរទៅ
រើសបាយប្រអប់ដែលជ្រុះនោះហើយរៀបនិងដើរទៅតែ
ក៏ត្រូវទច់ដំណើរព្រោះនាយកម្លោះបង្អាក់

<អឺ...ឈប់សិនតើឯងឈ្មោះអីដែរ>នាយម្នាក់នេះ
គ្រាន់តែឃើញរាងតូច នាយក៏ចាប់អារម្មណ៍ភ្លាមតែម្ដង
ទើបចង់សួរនាំដើម្បីបានស្គាល់គ្នា មើលទៅក្មេងម្នាក់
នេះស្អាតណាស់និងសមសួនថែមទៀត។

<បាទខ្ញុំឈ្មោះថេយ៍ហ្យុង>ថេយ៉ុង តបទាំងការគួរសម

<ឈ្មោះពិរោះណាស់ បងឈ្មោះថាយ៉ុនហេ តើពួកយើង
អាចរាប់អានគ្នាបានទេ?>យ៉ុនហេ ប្រាប់ឈ្មោះរបស់គេ
ហើយ នាយក៏លលើកដៃទៅស្វាគមន៍ ឯរាងតូចឃើញ
បែបនេះក៏លើកដៃមកទទួលការស្វាគមន៍វិញ

<បាទបានបងយ៉ុនហេ>ថេយ៉ុង ចាប់ដៃយ៉ុនហេទាំង
ញញឹមស្រស់ គេជាមនុស្សដែលរួសរាយបែបនេះ
ហើយរឿងរាប់អានគ្នាគឺគេព្រមនិងទទួលព្រោះក៏ចង់
មានមិត្តភក្តិច្រើនដែរ។

<អញ្ចឹងខ្ញុំទៅសិនហើយណាព្រោះប្រញ៉ាប់>ថេយ៉ុង
លេងដៃចេញពីនាយហើយក៏ប្រាប់នាយថានិងទៅវិញ។

<okថ្ងៃក្រោយជួបគ្នាថេយ៍>យ៉ុនហេ លើកដៃលារួច
នាយក៏ដើរចេញទៅទាំងញញឹមញញែម។

....

ថេយ៍បានដើរមករកតុរបស់ជុងហ្គុក ហើយក៏ដាក់បាយ
ប្រអប់ដែលទើបតែទិញមកនោះ ដាក់នៅលើតុហើយ
រៀបនិងដើរចេញតែក៏ត្រូវបង្អាក់វិញពេលដែលឮសម្លេង
ដ៏រឹងកំព្រឹសមួយបានបន្លឺពីក្រោយខ្នងគេ

<មិញឯងទៅណា?>ជុងហ្គុក

<គឺខ្ញុំទៅទិញបាយឲអ្នកប្រុសនិងហើយ ក្រែងអ្នកប្រុស
ប្រើខ្ញុំនោះអី>ថេយ៉ុង ងាកមកតបនិងរាងក្រាស់វិញ
ក្រែងប្រើគេឲទៅទិញបាយហី ហើយឥឡូវមកសួរនាំធ្វើ
អីទៅ

《អ្នកបម្រើសម្អប់》(ចប់)Where stories live. Discover now