ភាគ៣២:នឹកលោកប៉ាណាស់

4K 233 5
                                    

<<ម៉ោះទៅផ្ទះវិញយប់ហើយ>>ថេហ្យុងដើរមកកាន់ដៃ

កូនដើរចេញទៅ នាងមិនទាន់ចង់ទៅទេតែមិនហ៊ានដក

ដៃចេញពីថេហ៍ គេរៀបនឹងបើកទ្វាដើរដើរចេញហើយតែ

ទ្វាក៏មានអ្នកបើកមកពីខាងក្រៅមុន*ក្រាក~~~

<<អ្នកប្រុសយ៉ាងម៉េចហើ....?ថេហ៍!>>នាយជេម

<<ថេហ្យុង!>>លោកស្រីចន/លោកចន វ័យចំណាស់

បន្លឺឡើងរួមគ្នាដោយសារតែភ្ញាក់ផ្អើលនឹងវត្តមានរបស់

អ្នកដែលឈរនៅចំពោះមុខគាត់ ។មូលហេតុដែលពួក

គាត់មកកាន់មន្ទីពេទ្យនេះក៏ព្រោះតែមានអ្នកខលទៅ

ប្រាប់នឹងឯង ថាជុងហ្គុកត្រូវគ្រោះថ្នាក់ចូលមន្ទីពេទ្យ ។

នៅក្នុងតំបន់នេះអ្នកណាក៏ស្គាល់គ្រួសារវង្សត្រកូលចន

ដែរបែបនឹងហើយងាកទៅណាក៏មានញាតិជុំទិសតែម្ដង

<<លោកស្រី លោកប្រុស>>ថេហ្យុង មិនមែនតែពួក

គាត់ទេដែលមានការភ្ញាក់ផ្អើលសូម្បីតែនាយតូចផ្ទាល់ក៏

ភ្ញាក់ផ្អើលជាមួយនឹងពួកគាត់ដូចគ្នា កន្លងទៅអស់

រយៈពេលជាយូរខែយូរឆ្នាំហើយឥឡូវក៏មកបានជួបគ្នា

វិញបែបនេះ ។

<<ថេហ៍នេះកូន....>>លោកស្រីចន

<<ខ្ញុំសុំទៅសិនហើយជម្រាបលាលោកស្រីលោកប្រុស

តោះកូន>>ថាហើយនាយតូចក៏ដឹកដៃកូនដើរចេញទៅ

លោកចនឃើញបែបនេះក៏ដើរចូលទៅក្នុងបន្ទប់មើល

កូនប្រុសចំណែកឯលោកស្រីមិនបានចូលទៅជាមួយទេ

គាត់បែជារត់មកតាមក្រោយថេហ្យុងនឹងស្រែកបង្អាក់

<<ថេហ៍! កូនមិនចង់ជួបម៉ាក់ទេហេស៎? ម៉ាក់នឹកកូន

ណាស់ដឹងទេ ម៉ាក់ចង់អោបថេហ៍>>លោកស្រីនិយាយ

ចប់ នាយតូចក៏ឈរធ្មឹងបន្តិច ទាល់តែនាងល្អិតក្បែរនេះ

អង្រួនដៃរបស់គេទើបថេហ៍ក៏ងាកមុខមកក្រោយវិញដើរ

មកអោបលោកស្រីតែម្ដង ។

《អ្នកបម្រើសម្អប់》(ចប់)Where stories live. Discover now