ភាគ២៨:ជួយកូនរបស់យើងផង

4.8K 246 9
                                    

<<ឯងមានកូនជាមួយអ្នកណា?>>ជុងហ្គុក

សំណួរមួយនេះធ្វើឲថេហ្យុងគាំងស្ទះអណ្ដាតនិយាយ

លេងចេញ គេអាចឈឺបាននៅពេលដែលខ្លួនមានកូន

ហើយឪពុកវាមិនដឹងតែនេះរិតតែឈឺចុកចាប់ទៀត

នៅពេលដែលប្រាប់ថាមានកូនហើយប្រុសម្នាក់នេះបែ

ជាភ្លើមិនដឹងថាកូនរបស់អ្នកណា មួយសំណួរខ្ជាក់

ចេញពីមាត់ឪពុករបស់កូនក្នុងផ្ទៃ ព្រះអ្ហើយកំប្លែង

ណាស់ ។

<<ហេតុអីបានជាឯងមិនឆ្លើយ?>>ជុងហ្គុក

<<ចង់ឲខ្ញុំឆ្លើយបែបណា?>>ថេហ្យុង

<<គ្រាន់តែប្រាប់មកថាឯងមានកូនជាមួយអ្នកណា>>

នាយក៏មានអារម្មណ៍សង្ស័យថាថេហ្យុងមានកូនជាមួយ

នឹងខ្លួនដែរប៉ុន្តែគ្រាន់តែនាយចង់សួរបញ្ចាក់ឲកាន់តែ

ជ្រាបច្បាស់ជាងនេះប៉ុណ្ណោះ ។

<<មានកូនជាមួយឆ្កែឆ្មានៅផ្ទះអ្នកប្រុសទេដឹង>>

<<ថេហ៍យើងសួរឯងស្រួលបួលណា>>

<<ខ្ញុំក៏ឆ្លើយសម្រួលដែរ បើអ្នកប្រុសជ្រុលជាភ្លើហើយ

ក៏មិនបាច់មកចង់ដឹងស្អីទេ>>ថេហ្យុង

<<ថេហ្យុង!>>ជុងហ្គុក

<<យ៉ាងម៉េច?ចង់ដាក់ទោសខ្ញុំណាស់មែនទេ?>>

<<ឯងមានកូនជាមួយយើងមែនទេ?>>ជុងហ្គុកខំតាំង

អារម្មណ៍ឲស្ងប់មកវិញទើបសួរនាំដោយសម្លេងស្រាល

<<....>>ថេហ្យុងមិនឆ្លើយតែបែជាទឹកភ្នែកស្រក់ចុះមក

ទៅវិញ នាយក្រាស់គ្រាន់តែឃើញបែបនេះក៏ដឹងចម្លើយ

បាត់ទៅហើយ នាយដកដង្ហើមមួយឃឺសទើបងើបចេញ

ថេហ្យុង ទាញអាវរបស់ខ្លួនយកមកពាក់វិញរួចនាយក៏

ដើរចេញពីបន្ទប់នេះតែម្ដងទៅ។ក្រោយពីជុងហ្គុកចេញ

ផុត នាយតូចក៏ងើបឡើងអង្គុយផ្អែកខ្នងទៅនឹងក្បាល

《អ្នកបម្រើសម្អប់》(ចប់)Where stories live. Discover now